បន្តនាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ…
រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ…
រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលេីកឡេីងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន ។
ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលេីកឡេីងបន្តថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
សូមបញ្ជាក់ថា អំណោយដែលទទួលបាន ក្នុងមួយគ្រួសារ រួមមាន ៖ អង្ករ ១បាវ=៣០គីឡូក្រាម , មី ១កេស , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , ឃីត ១កញ្ចប់ រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕
ចែករំលែកព័តមាននេះ