ខេត្តកំពត ៖ ផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ត្រូវបានស្ថាបនាតាំងពីពីឆាំ្ន2019 ហើយមិនបានដឹងពីមូលហេតុអ្វីទេ ស្រាប់តែក្រុមហ៊ុននោះលែងធ្វើបែរដករត់បាត់ ធ្វើអោយប្រជាពលរដ្ឋមានលំនៅឋានអមសងខាងផ្លូវរអ៊ូរទាំក្នុងការធ្វើដំណើរដោយពិបាកឆ្លងកាត់ទាំងរដូវប្រាំង ក៏ដូចរដូវវស្សា។
ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានឃើញផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍មានការពិបាកបែបនេះ លោកបានអោយក្រុមហ៊ុនមួយផ្សេងទៀតមកស្ថាបនាបន្ត បន្ទាប់ពីអ្នកធ្វើមុនបានទុកចោល ។
ដោយសាតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំថ្នាក់ខេត្ត ផ្លូវក្រាលក្រួសក្រហមពីមុនត្រូវបានចាក់បេតុងវិញ ដែលមានចម្ងាយជិត២គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ33 ចូលមកដល់ភ្នំកំពង់ត្រាច ដែលមានប្រវត្តិរឿងរ៉ាវរឿងបុរាណជាច្រើននៅក្នុងរូងភ្នំ។
សម្រាប់អ្នកលក់ដូរនៅអមសងខាងផ្លូវចូលទៅភ្នំកំពង់ត្រាចឈ្មោះអ៊ុក ស្រីធា អាយុ៣៨ឆាំ្ន បាននិយាយប្រាប់នៅព្រឹកថ្ងៃទី១៦ មករា នេះថា គាត់មានការរីករាយជាខ្លាំងដោយបានផ្លូវនេះចាក់បេតុងល្អស្អាតចូលទៅដល់ភ្នំ។ គាត់និយាយប្រាប់បន្តថា ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវនេះ មានការអបអរដល់ឯកឧត្តមអភិបាលខេត្តបានជួយធ្វើផ្លូវនេះបានស្អាតល្អ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះដូង ឆាយ ភេទប្រុស អាយុ៥៨ឆាំ្ នជាអ្នកលក់គុយទាវផ្លូវចូលទៅភ្នំកំពង់ត្រាច បាននិយាយប្រាប់ផងដែរ ផ្លូវទៅកាន់រមណីយដ្ឋានកំពង់ត្រាចនេះ មានការពិបាកធ្វើដំណើរឆ្លងកាត់ជាយូរខែយូរឆាំ្នហើយ ប៉ុន្តែអ្វីដែលពលរដ្ឋបានមើលឃើញនោះ គឺនៅដើមឆាំ្ន2021នេះ ឯកឧត្តមអភិបាលខេត្តកំពត លោកមានការគិតគូរស្ថាបនាផ្លូវពិបាកមកល្អស្អាតវិញ។
លោកជួន សុភាអី បាលរងស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថា ផ្លូវចាក់បេតុងចូលទៅរមណីយដ្ឋានចូលទៅភ្នំកំពង់ត្រាចនេះ មានចម្ងាយ1800ម៉ែត្រជិត២គីឡូដី ។
ចែករំលែកព័តមាននេះ