ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​វា​កាច​សាហា.វ​ហើយ ក៏​អាច​ឈាន​ទៅ​សម្លា.ប់ក្របីនេះ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្របី​ឡើងក​មួយ​ក្បាល​បាន​ដេញ​វ័ធ​អ្នក​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​១៥ ខែមករា ឆ្នាំ​២០២១ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។ តាម​ម្ចាស់​ក្របី​ឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ ក្របី​ឡើងក​មួយ​ក្បាល​បាន​ដេញ​វ័ធ​អ្នក​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​១៥ ខែមករា ឆ្នាំ​២០២១ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

តាម​ម្ចាស់​ក្របី​ឈ្មោះ ផូ លាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ រៀប
រាប់​ថា កាលពី​ថៃ្ង​ទី​១០ ខែមករា ឆ្នាំ​២០២១ គាត់​បាន​ទិញ​ក្របី​ឈ្មោល​១​ក្បាល​ពី​ខេត្ដកោះកុង យក​មក​ចិញ្ចឹម ។ ក្រោយ​ពី​ដឹក​មក​ដល់​ផ្ទះ​បាន​៤​ថៃ្ង ស្រាប់តែ​ក្របី​នេះ​មាន​សភាព​កាច​សាហាវ​ដេញ​ជល់​ដេញ​វ័ធ​អ្នក​ភូមិ ពិសេស​រូប​គាត់​ជា​ម្ចាស់​ដែល​បាន​ដាក់​ស្មៅ​ឱ្យ​វា​ស៊ី ក៏​ត្រូវ​វាជល់​ដែរ ។

បច្ចុប្បន្ន ក្របី​មួយ​ក្បាល​នេះ​បាន​បោល​ចូលព្រៃ​ខាងក្រោយ​ភូមិ ហើយ​រូប​គាត់​ជា​ម្ចាស់​ក្របីបាន​ស្នើ​ឲ្យ​សមត្ថកិច្ច​មេត្ដា​ជួយ​អន្ដរាគមន៍​ជា​បន្ទាន់​ផង ពិសេស​មន្ត្រី​ជំនាញ​ខាង​សត្វព្រៃ​ជួយចាប់​ផង ។

បើ​វា​កាច​សាហាវ​ហើយ​ចាប់​មិន​បាន ក៏​អាច​ឈាន​ទៅ​សម្លាប់​ក្នុង​ករណី​មិន​អាច​គ្រប់​គ្រង​បាន ព្រោះ​ក្របី​មួយ​ក្បាល​នេះ អាច​បង្ក​ហានិភ័យ​ដល់​អ្នក​ភូមិ​នៅ​ក្នុង​មូលដ្ឋាន​ខាង​លើមិន​ខាន ។

មក​ដល់​រសៀល​ថ្ងៃ​ដដែល មិន​ទាន់​មាន​ព័ត៌មាន​ថា តើ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ដោយ​វិធី​ណា​នៅឡើយ​ទេ ដើម្បី​បញ្ឈប់​ការ​ភ័យ​ខ្លាច​របស់​អ្នក​ភូមិ ៕ ​

អត្ថបទសរសេរ ដោយ