ក្រសួងបរិស្ថាន និងក្រុមមគ្គុទ្ទេសក៍​ទេសចរណ៍ បង្កើនកិច្ចសហការ នៅតំបន់ការពារធម្មជាតិ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងបរិស្ថាន និងក្រុមមគ្គុទ្ទេសក៍​ទេសចរណ៍ បង្កើនកិច្ចសហការ នៅតំបន់ការពារធម្មជាតិ

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។ កិច្ចប្រជុំនៅទីស្តីការក្រសួងបរិស្ថាន…

រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។ កិច្ចប្រជុំនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៥ ខែមករានេះ ធ្វើឡើង ដើម្បី​បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិ ឱ្យកាន់តែប្រល្អប្រសើរ។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានា នៅប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរ​ធ្វើដំណើរកម្សាន្ត។

ក្នុងនោះ​ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវស្វែងយល់ អំពីតំបន់មួយចំនួន នៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់ សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួន មិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នា រៀបដំណើរទេសចរណ៍ឱ្យបានល្អ ទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបន្ថែមថា ការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិន្នាការថ្មីរបស់សង្គមកម្ពុជា និងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។

​ក្រសួងបរិស្ថាន នឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថាន ឱ្យបានល្អ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់។

លោករដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរ ដែលបានលើកឡើង​ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នា រៀបចំទេសចរណ៍ធម្មជាតិ ឱ្យបានល្អប្រសើរ។

លោកបានបញ្ជាក់បន្ថែមថា កន្លងទៅ ប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់​បរិស្ថាន​ច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្ត នៅតាមតំបន់ការពារធម្មជាតិ កាន់តែច្រើន។

លោក​រដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិទាំ ងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើន​សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋ នៅតាមសហគមន៍៕ ដោយ៖ សុខ សារ៉ាយ