ពិការ​ភាព​មិន​អាច​បញ្ឈប់​បំណងបុរស​ម្នាក់​​ក្នុង​ការ​ចាប់​​យក​ជំនាញ​កា​រ៉ា​​តេ(វីដេអូ​) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិការ​ភាព​មិន​អាច​បញ្ឈប់​បំណងបុរស​ម្នាក់​​ក្នុង​ការ​ចាប់​​យក​ជំនាញ​កា​រ៉ា​​តេ(វីដេអូ​)

1 ខែ មុន

ប៉ា​ឡេ​ស្ទី​ន ៖ លោក Youssef Abu Amira ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ច្បាប់ បាន​ធ្វើ​ឱ្យ​ប្រជាជន​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន កោត​ស្ងប់​ស្ងែ​ង​ពី​ភាព​តស៊ូ​ពុះពារ​របស់​គាត់ បន្ទាប់​ពី​បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ…

ប៉ា​ឡេ​ស្ទី​ន ៖ លោក Youssef Abu Amira ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ច្បាប់ បាន​ធ្វើ​ឱ្យ​ប្រជាជន​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន កោត​ស្ងប់​ស្ងែ​ង​ពី​ភាព​តស៊ូ​ពុះពារ​របស់​គាត់ បន្ទាប់​ពី​បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ មិន​បណ្តោយ​ឱ្យ​ពិការ​ភាព​រារាំង​បំណងប្រាថ្នា​របស់​គាត់​បាន​ឡើយ​។

Amira ដែល​​ពិការ​​ទាំង​ជើង ​និង​ដៃតាំងពីកំណើត​ កំពុង​តែ​​បង្ហាញពិភពលោក​ថាពិការភាព​មិនមែនជាឧបសគ្គឡើយ ដោយ​លោកយកឈ្នះលើ​ខ្លួនឯង​ក្នុង​ការ​​ហ្វឹកហាត់​ជំនាញកា​រ៉ា​តេ​។

យោង​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា បច្ចុប្បន្ន Amira កំពុង​កាន់​ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​ទឹកក្រូច បើ​ទោះបី​គ្មាន​អវយវៈ​គ្រប់គ្រាន់​ដូច​មនុស្ស​គ្រប់​គ្នាក្តី​ ប៉ុន្តែ​គាត់​បាន​បង្ហាញ​ពី​ជំនាញ​វាយដំ​បងគួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​ទទួល​បានការ​បង្វឹក​ពី​គ្រូ​ជំនាញ​នៅ​ឯ​ក្លិប Al-Mashtal​។

Amira បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​បង្ហាញខ្លួន​ខ្ញុំ និង​ពិភពលោក​ថា​ពិការ​ភាព​គ្រាន់តែ​ស្ថិត​ក្នុង​ចិត្ត ហើយ​មិន​មាន​ក្នុង​ខ្លួន​យើង​នោះ​ទេ ហើយ​គ្មាន​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ​។ ខ្ញុំ​ចង់​ចេះ​កា​រ៉ា​តេ ដូច្នេះ​ខ្ញុំ​អាច​ការពារ​ខ្លួន​បាន​។ ហើយ​ខ្ញុំ​ក៏​មាន​ក្តី​សុបិន​ចង់​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​កម្រិត​អន្តរជាតិ​ផង​ដែរ​»​។

សូម​រំលឹក​ថា ក្នុង​នាម​ជា​ជនភៀសខ្លួន​ដែល​រស់នៅ​ក្នុង​ជំរុំ​ហ្គា​ហ្សា លោក Youssef Abu Amira បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ Islamic University of Gaza ដ៏​ល្បីល្បាញ​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​កាលពី​ឆ្នាំ​មុន​៕