ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ត្រូវ​ជាប់​ពន្ធនាគារ​ចោល​កូនភ្លោះ​2​អាយុ​8​ខែ សល់​ជីដូន​មេម៉ាយ​កើត​អេ​ដស៍​មើលថែ​ពេល​នេះ​គ្មាន​អ្វី​ចិញ្ចឹម​ទេ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មានរឿង​មួយ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ហាក់ដូចជា​នៅ​ក្តៅ​គគុក គឺ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ដែលពេល​នេះ​បាន​ក្លាយជា​ជនសង្ស័យ​ពាក់​ព័ន្ធ​គ្រឿងញៀ.ន ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ព្រៃ​ស

រាជ​ធានី​ភ្នំពេញ​ ៖ មានរឿង​មួយ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ហាក់ដូចជា​នៅ​ក្តៅ​គគុក គឺ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ដែលពេល​នេះ​បាន​ក្លាយជា​ជនសង្ស័យ​ពាក់​ព័ន្ធ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ព្រៃ​ស ចោល​កូនភ្លោះ​២​នាក់​អាយុ​ទើបបាន​៨​ខែ ទុក​ឲ្យ​ជីដូន​ផ្ទុក​មេ​រោក​អេ​ដស៍​មើលថែ​យ៉ាង​វេ​ទនា​រក​ទី​បំផុត​គ្មាន ។

ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ប្រភព​ព័ត៌​មាន​ថា ​មាន​លោក​មេធាវី​ចិត្តធ​ម៌ម្នាក់​កំពុង​ជ្រោមជ្រែង​រត់ការ​សុំ​ធានា​ឲ្យ​ស្ត្រី​មេម៉ាយ​កូនភ្លោះ​ទើប​អាយុ​៨​ខែ ២​នាក់​នោះ​បាន​នៅ​ក្រៅ​ឃុំ​មើល​ថែកូន​វិញ ។

គួរ​បញ្ជាក់​ថា ​ស្ត្រី​មេម៉ាយ​ឈ្មោះ​ហេង លី​លី អាយុ​២២ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល និង​មុខរបរ​មិន​ពិតប្រាកដ កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា ត្រូវ​បាន​កំលាំង​សមត្ថកិ់ច្ចកង​រាជ​អាវុធ​ហត្ថឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពេល​នោះ​ឈ្មោះ​ហេង លី​លី ត្រូវ​បាន​មនុស្ស​ម្នាក់​យក​កញ្ចប់​១​មក​ហុច​ឲ្យ ​ដោយខ្លួន​មិនដឹង​ថា​ ក្នុង​នោះ​ជា​គ្រឿងញៀន​ផង ។

នៅ​ពេល​មនុស្ស​ម្នាក់​នោះ​ហុច​កញ្ចប់​មាន​ថ្នាំ​ញៀន​ឲ្យ​ស្រាប់តែ​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​ទៅ​ដល់​ក៏​ឃាត់ខ្លួន​តែ​ម្តង​ទៅ និង​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​មានការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ចា​ប៉​ពី​ពេល​នោះ​មក ។ ពិត​ណាស់​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មិន​ខុស​ទេ គឺជា​ការ​បង្ក្រាប​បទល្មើស ហើយ​ស្ត្រី​មេម៉ាយ​ឈ្មោះ​ហេង លី​លី ក៏​ស្ថិត​ក្នុង​ករណី​សង្ស័យ​ដែរ ។

ប៉ុន្តែ​អ្វី​សំខាន់​នោះត្រង់​ជនសង្ស័យ​ឈ្មោះ​ហេង លី​លី មានកូន​ភ្លោះ​២​នាក់ អាយុ​ទើប​៨​ខែ ដែល​បន្ទុក​នៅ​លើ​ម្តាយ​(​ជីដូន​)​ជា​ស្ត្រី​មេម៉ាយ​ដែរ និង​មាន​​ផ្ទុកមេរោគ​អេ​ដស៍​ផង​នោះកំពុង​វេទនា​រក​អាហារ​ឲ្យ​ក្មេង​ភ្លោះ​ទាំង​២​កំព្រាម្តាយ​ទទួលទាន​មិន​បាន ។

នៅ​ថ្ងៃ​ទី​២២​ កក្កដា នេះ​ប្រភព​ព័ត៌​មានបាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ទុក្ខវេទនា​ទារក​ភ្លោះ​អាយុ​៨​ខែ នៅ​ជាមួយ​ជីដូន​កើត​អេ​ដស៍ខ្វះខាត​អាហារ និង​ការ​ថែបំប៉ន​ពួក​គេ ការិយាល័យ​មេធាវី​ណា​ច ទ្រី បាន​ចេញ​មុខ​ការពា​រក្តី​ មិនយក​ប្រាក់ធ្វើ​ពាក្យសុំធានា​ឲ្យ​ស្ត្រី​មេម៉ាយ​កូនភ្លោះ២​នាក់​អាយុ​៨​ខែ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្នដើម្បី​ចិញ្ចឹម​កូនដែល​កំពុង​រងា ។

ប្រភព​​បន្ត​ថា ការិយាល័យ​លោក​ណា​ច ទ្រី បាន​យកពាក្យ​សុំ​ធានា​កូនក្តី​នោះ​ដាក់​ជួន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​តុ​ប ឈុ​ន​ហេង រួច​ហើយ  តែ​ការ​សម្រេច​យ៉ាងណា​នោះ​នៅ​មិន​ទាន់​ដឹង​ទេ ។ អ្នក​ច្បាប់​បាន​និយាយ​ថា​ ពិត​ណាស់ ជន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​តែ​ទទួលទោស​តាម​ច្បាប់​កំណត់នៃ​ស្ថានទោស​នីមួយៗ ។

ប៉ុន្តែ​ជាក់ស្តែង​ដូច​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​មានកូន​ភ្លោះ​២​នាក់ អាយុ​ទើប៨​ខែ ជាប់​ពាក់​ព័ន្ធគ្រឿងញៀន ជាប់​ពន្ធនាគារ​គ្រាន់តែ​ជា​ជនសង្ស័យ​នៅឡើយ​ទេ ដូច្នោះ​គួរតែ​លោក​ចៅក្រមស៊ើបសួរ​អនុញ្ញាត​ឲ្យ​គេ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​មើលថែ​កូនភ្លោះ២​នាក់អាយុ​៨​ខែ​នោះ​វិញ ៕

    ​