ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ីបាត់បង់​ជីវិត​មនុស្ស​ច្រើន​​នាក់

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដែល​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា មាន​កម្លាំង​៦,២​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦​នាក់ កាលពី​ថ្ងៃ​ទី​១៥​មក​រា នៅ​លើ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​សី​ុ​។ ការ​រញ្ជួយ​ដី​នោះ​ក៏​បណ្ដាល ឲ្យ​អគារ​ជា​ច្រើន ក្នុង​នោះ​មាន​មន្ទីរពេទ្យ​មួយ ត្រូវរ​លំបាក់​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដែល​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា មាន​កម្លាំង​៦,២​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៦​នាក់ កាលពី​ថ្ងៃ​ទី​១៥​មក​រា នៅ​លើ​កោះ​សេ​ឡែ​ប​ឥណ្ឌូ​ណេ​សី​ុ​។ ការ​រញ្ជួយ​ដី​នោះ​ក៏​បណ្ដាល ឲ្យ​អគារ​ជា​ច្រើន ក្នុង​នោះ​មាន​មន្ទីរពេទ្យ​មួយ ត្រូវរ​លំបាក់​។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​សី​ុ​។

លោក​អា​លី​រ៉ា​ហ៍​ម៉ា​ន់​ប្រមុខ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មូលដ្ឋាន​គូសបញ្ជាក់​ថា តាម​ព័ត៌មាន​ចុង​ក្រោយ​នានា​ថា មាន​អ្នក​ស្លាប់​២៦​នាក់​នៅ​ក្នុង​ទីក្រុង MAMUJU​ទីប្រជុំជន​ខេត្ត​សេ​ឡែ​ប ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១១០.០០០​នាក់ ហើយ​លោក​បញ្ចា​ក់ថា​ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។

ការ​រញ្ជួយ​ដី​នោះ​កើត​មាន​នា​ថ្ងៃ​ទី​១៥​មក​រា​វេលា​ម៉ោង​០២​និង​១៨​នាទី​រំលង​អា​ធ្រា​ត្រ​។ ចំណុចកណ្ដាល​របស់​វា ស្ថិត​នៅ​កន្លែង​មួយ ចម្ងាយ​៣៦​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​MAMUJU ក្នុង​ជម្រៅ​១៨​គីឡូម៉ែត្រ​។ ការ​បាក់​ដី​ក្រោយ​ការ​រ​ញ្ចួ​យ​ដី​នោះ បាន​កាត់​ផ្ដាច់​ផ្លូវថ្នល់​សំខាន់​មួយ​របស់​ខេត្ត​នេះ​។

កាលពី​ថ្ងៃ​ទី​១៤​មក​រា​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៨​រី​ស្ទ័​រ កើត​មាន​ក្នុង​តំបន់​នោះ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ​។ តំបន់​PALU នៅ​លើ​កោះ​សេ​ឡែ​ប​ធ្លាប់​រង​ការ​វាយប្រហារ​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨ ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៧,៥​រី​ស្ទ័​រ បន្ទាប់​មក​បណ្ដាល​ឲ្យ​មាន​ស៊ូ​ណា​មី​យ៉ាង​បំផ្លិចបំផ្លាញ ។ គ្រោះ​មហន្តរាយ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​បាត់​ខ្លួន​ដល់​ទៅ​ជាង​៤.៣០០​នាក់​និង​ការ​ភៀសខ្លួន​ចេញ របស់​មនុស្ស​យ៉ាងតិច​១៧០.០០០​នាក់​។

ការ​រញ្ជួយ​ដី​ខ្លាំង​មួយទៀត​មាន​កម្លាំង​ដល់​ទៅ​៩,១​រី​ស្ទ័​រ ធ្លាប់​កើត​មាន​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​កោះ​ស៊ូ​ម៉ា​ត្រា កាលពី​ឆ្នាំ ២០០៤ បណ្ដាល​ឲ្យ​មាន​ស៊ូ​ណា​មិ​ដែល​សម្លាប់​មនុស្ស​ដល់​ជាង ២២០.០០០​នាក់​ក្នុង​តំបន់ ក្នុង​នោះ​ប្រមាណ​១៧០.០០០​នាក់​នៅ​ឥណ្ឌូ​ណេ​សី​ុ​៕

អត្ថបទសរសេរ ដោយ