Rashford បង្ហើប​អ្នកនៅ​ពីក្រោយ​ការ​ឈ្នះ​បាល់​ពិន័យ​របស់ Man UTD – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Rashford បង្ហើប​អ្នកនៅ​ពីក្រោយ​ការ​ឈ្នះ​បាល់​ពិន័យ​របស់ Man UTD

1 ខែ មុន

អង់គ្លេស ៖ កីឡាករ Marcus Rashford បាន​បង្ហើប​ពី​វិធីសាស្ត្រ​ដែល​លោក Jose Mourinho បាន​ណែនាំ​រូបគេ​ដើម្បី​អាច​ឈ្នះ​ឱកាស​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ពី​ក្រុម​គូប្រជែង​។ កន្លង​ទៅ​…

អង់គ្លេស ៖ កីឡាករ Marcus Rashford បាន​បង្ហើប​ពី​វិធីសាស្ត្រ​ដែល​លោក Jose Mourinho បាន​ណែនាំ​រូបគេ​ដើម្បី​អាច​ឈ្នះ​ឱកាស​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ពី​ក្រុម​គូប្រជែង​។

កន្លង​ទៅ​ លោក Jurgen Klopp អ្នកចាត់ការ​ក្រុម Liverpool ធ្លាប់​​លើក​ឡើង​ពី​ចំនួន​តិចតួច​សម្រាប់​ក្រុម​លោក ក្នុង​ការ​ទទួល​ឱកាស​ទាត់​បាល់​ប៉េ​ណា​ល់​ទី បើ​ធៀប​ទៅ​នឹង Man UTD ដែល​មាន​ច្រើន​ជាង​។

ជុំវិញ​បញ្ហា​នេះ Rashford បាន​អះអាង​ថា អតីត​អ្នកចាត់ការ​ Jose Mourinho បាន​ធ្វើ​ឱ្យ​ក្រុម​មានការ​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​ក្នុង​ប្រអប់​គ្រោះថ្នាក់ ។

Rashford បាន​និយាយ​នៅ​មុន​ជំនួប​ទល់​នឹង​ Liverpool នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ​ថា «​អំឡុង​ពេល​នោះ យើង​មិនសូវ​មាន​បាល់​ប៉េ​ណា​ល់​ទេ​។ ហើយ​ខ្ញុំ​ចាំ​ថា​នៅ​ពេល Jose ជា​អ្នកចាត់ការ ​មាន ៥-៦​ដង ដែល​ខ្ញុំ​គួរតែ​មានឱកាស​បាន​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​។ ហើយ​គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ប្រសិនបើ​អ្នក​មិន​ហ៊ាន និង​មិន​ស្ទាត់ជំនាញ​ពី​វិធី​ដែល​​ត្រូវធ្វើ​ក្នុង​ប្រអប់​គ្រោះថ្នាក់​ទេ នោះ​អ្នក​នឹង​មិន​ទទួល​បាន​វា​ឡើយ​»​។

ខ្សែប្រយុទ្ធ​អង់គ្លេស​រូប​នេះ បាន​បន្ត​ទៀត​ថា «​បន្ទាប់​ពី​ពេល​នោះ​មក ពួក​យើង​ចាប់ផ្តើម​ទទួល​បានការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី និង​ឈ្នះ​ការ​ប្រកួត​ជា​រឿយ​ៗ​។ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​រៀនសូត្រ និង​ស្វែង​យល់​»៕ (​ដកស្រង់​ចេញពី Dailymail)