ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bilbao ​ប៉ះ Barca វគ្គ​ផ្តាច់ព្រ័ត្រ Super Cup ក្រោយ​ទម្លាក់ Real

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម Athletic Bilbao ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Spanish Super…

អេ​ស្ប៉ា​ញ ៖ ក្រុម Athletic Bilbao ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Spanish Super Cup បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​លើ​ក្រុម Real Madrid កាលពី​យប់​ម្សិលមិញ​ក្នុង​លទ្ធផល ២-១​។

ខ្សែបម្រើ​អេ​ស្ប៉ា​ញ Raúl García ជា​អ្នករក​ជ័យជម្នះ​សម្រាប់​ក្រុម Bilbao ក្រោយ​សម្រេច​បាន​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី​១៨ និង​ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៣៨​។ ដោយឡែក​១​គ្រាប់​របស់ Real Madrid រកបាន​ដោយ​ខ្សែប្រយុទ្ធ​បារាំង Karim Benzema នៅ​នាទី​៧៣​។

Bilbao នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ Barcelona បន្ទាប់​ពី​ក្រុម​យក្ស​កា​តា​ឡាន់​មួយ​នេះ បាន​យកឈ្នះ​លើ​ក្រុម Real Sociedad ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​កាលពី​ថ្ងៃ​ទី ១៣ មក​រា កន្លង​ទៅ​។ ហើយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៧ មក​រា ឆាប់​ៗ​ខាង​មុខ​នេះ​៕