ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកឹ​ម សុខា ​ថា​ដំណើរ​ទៅ​ជាយ​ដែន​ជា​សកម្មភាព​មនុស្សធម៌មិន​ប៉ះពាល់​បម្រាម​នយោបាយ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​មួយ​រូប​ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​បណ្តឹង «​ក្បត់ជាតិ​» នៅ​តុលាការក្រុង​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ជាយ​ដែន​ប្រទេស​ថៃ ដោយ​លោក​បាន​បញ្ជាក់​ថា…


រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អ្នកនយោបាយ​ខ្មែរ​មួយ​រូប​ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​បណ្តឹង «​ក្បត់ជាតិ​» នៅ​តុលាការក្រុង​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ជាយ​ដែន​ប្រទេស​ថៃ ដោយ​លោក​បាន​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​ខេត្ត​ទាំងនោះ​គឺជា​ការ​ធ្វើ​សកម្មភាព​សប្បុរសធម៌ ខ្មែរ​ជួយ​ខ្មែរ ដែល​វា​មិន​ប៉ះពាល់​ដល់ បំរាម​នយោបាយ ដែល​តុលាការ​បាន​កំណត់​ចំពោះ​លោក​ឡើយ ។

ជាក់ស្តែង​នា​រសៀល ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​១៤ ខែមករា ឆ្នាំ​២០២១ នេះ​លោក​កឹ​ម សុខា រួម​ទាំង​សហការី​របស់​លោក បាន​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ​ពីរ​ទៀត ដើម្បី​សួរសុខទុក្ខ លើកទឹកចិត្ត និង​នាំ​យក​ជំនួយ​មនុស្សធម៌​ជូន​ដល់​ពលករ​ខ្មែរ​ដែល​ទើបតែ​វិល​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ចាក​ចេញពី​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ម្សិលមិញ ។

អ្នកនយោបាយ​រូប​នេះ​បាន​អះអាង​ថា​សកម្មភាព​របស់​ខ្លួន​គឺ​មិន​បាន​ខុស​នឹង​បម្រាម​របស់​តុលាការ​ឡើយ ព្រោះ​លោក​ទៅ​កាន់​ខេត្ត​ជាយ​ដែន​ថៃ គឺ​សម្រាប់​ការ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ត​ត្តា​ឡី​ស័ក មិនមែន​ទៅ​ឃោសនា​រឿង​នយោបាយ​នោះ​ទេ

លោក កឹ​ម សុ​ខាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ « នេះ​ជា​សកម្មភាព​មនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរ​ជួយ​ខ្មែរ ដែល​ខ្ញុំ​អាច​ចូលរួម​បាន ដោយ​មិន​ប៉ះពាល់​បំរាម​នយោបាយ ដែល​កំពុង​បិទ​សិទ្ធិ​សេរីភាព​ខ្ញុំ​។ នេះ​ជា​ជំនួយ​មនុស្សធម៌ ដែល​ម្ចាស់​ជំនួយ​តម្រូវ​ឲ្យ​ខ្ញុំ​យក​ទៅ​ជូន​ពលករ​ខ្មែរ​ដែល​ទើបតែ​វិល​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​នានា​» ។

បន្ថែម​ពីលើ​នេះ លោក​ក៏​បាន​បង្ហាញ​ការ​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​មានទឹក​ចិត្តសប្បុរស ចូលរួម​ដោយ​ស្មារតី​សាមគ្គីភាព ចែករំលែក ខ្មែរ​ជួយ​ខ្មែរ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា មិន​ប្រកាន់​និន្នាការ​។

លោក​បាន​បញ្ជាក់​ថា ពេល​ព្រឹក​ថ្ងៃ​ទី ១៤ មក​រា​នេះ គាត់​បា​ទៅ​ដល់ មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្តឧត្តរមានជ័យ ទីកន្លែង​ដែល​លោក​បាន​ផ្តល់​ជូន នូវ​ថវិកា​ចំនួន​ដប់​លាន​រៀល​(១០ ០០០ ០០០៛) ដែល​ជា​ជំនួយ​របស់​សប្បុរសជន​ខ្មែរ​រ​រស់នៅ​រដ្ឋ​វ៉ា​សុ​ី​ន​តោន​(Washington State USA) តាម​រយៈ KVD និង​សម្ភារៈ​មួយ​ចំនួន​មាន​ម៉ាស់ និង​សាប៊ូ​កម្ចាត់​មេរោគ ដែល​ជា​ជំនួយ​របស់​សប្បុរសជន​ខ្មែរ​រស់នៅ​ប្រទេស​កា​ណា​ដា​។

បន្ទាប់​មក​ក្រុមការងា​របស់​លោក នា​ពេល​រសៀល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្តបន្ទាយមានជ័យ និង​បាន ផ្តល់​ជូន​ថវិកា​ចំនួន​ដប់​លាន​រៀល​(១០ ០០០ ០០០៛) ដែល​ជា​ជំនួយ​របស់​សប្បុរសជន​ខ្មែរ​រស់នៅ​រដ្ឋ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក និង​សម្ភារៈ​មួយ​ចំនួន​មាន​ម៉ាស់ និង​សាប៊ូ​កម្ចាត់​មេរោគ ដែល​ជា​ជំនួយ​របស់​សប្បុរសជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ