ចោទប្រកាន់​លោក​ត្រាំ​ក្នុង​សភា ​គ្រោង​នីតិ​វិធីដក​តំណែង​លោក​ជា​លើក​ទី​២ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចោទប្រកាន់​លោក​ត្រាំ​ក្នុង​សភា ​គ្រោង​នីតិ​វិធីដក​តំណែង​លោក​ជា​លើក​ទី​២

1 ខែ មុន

សហរដ្ឋអាមេរិក ៖ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ រង​ការ​ចោទប្រកាន់​ក្នុង​សភា កាលពី​ថ្ងៃ​ទី​១៣ មក​រា ជា​នីតិ​វិធីដក​តំណែង​លោក​លើក​ទី​២​ជា​ប្រវត្តិ​សាស្ត្រ ខណៈ​សល់​ពេល​តែ​១​ស​ប្ដា​ហ៍​ទៀត​មុន​ដាច់​អាណត្តិ​របស់​លោក ក្នុង​ស្ថានភាព​ដែល​មាន​ភាព​ច្របូកច្របល់​និង​ក្នុង​បរិយាកាស​មាន​ភាព​តានតឹង​ខ្លាំង…

សហរដ្ឋអាមេរិក ៖ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ រង​ការ​ចោទប្រកាន់​ក្នុង​សភា កាលពី​ថ្ងៃ​ទី​១៣ មក​រា ជា​នីតិ​វិធីដក​តំណែង​លោក​លើក​ទី​២​ជា​ប្រវត្តិ​សាស្ត្រ ខណៈ​សល់​ពេល​តែ​១​ស​ប្ដា​ហ៍​ទៀត​មុន​ដាច់​អាណត្តិ​របស់​លោក ក្នុង​ស្ថានភាព​ដែល​មាន​ភាព​ច្របូកច្របល់​និង​ក្នុង​បរិយាកាស​មាន​ភាព​តានតឹង​ខ្លាំង ។

សភា​ត្រួតត្រា​ដោយ​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​អនុម័ត​គាំទ្រ​នីតិ​វិធីដក​តំណែង​លោក​ត្រាំ ដោយ​២៣២​សំឡេង​ទល់​១៩៧​សំឡេង​ប្រឆាំង ។

លោក​ត្រាំ​អាយុ​៧៤​ឆ្នាំ ដែល​ត្រូវ​ប្រគល់​តំណែង​ដល់​លោក​ចូ បៃ​ដិ​ន នា​ថ្ងៃ​ទី​២០ មក​រា ទទួល​ការ​ចោទប្រកាន់​ពី​បទ​លើកទឹកចិត្ត​ឲ្យ​ពួក​អ្នកគាំទ្រ​លោក​លុក​ចូល​អុកឡុក​វិមាន​កា​ពី​តូ​ល ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​៥​នាក់ និង​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ
អា​មេ​រិ​ក ។

ន​នេះ​បន្តិច​លោកស្រី​ណា​ន​ស៊ីពី​ឡូ​ស៊ី​ប្រធាន​សភា​ថ្លែង​ថា លោក​ត្រាំ​ត្រូវ​តែ​ចាកចេញ លោក​​ពិត​ជា​មនុស្ស​មាន​គ្រោះថ្នាក់​យ៉ាង​ច្បាស់ ​និង​ជា​បន្ទាន់ ប្រឆាំង​ប្រជាជាតិ​ដែល​យើង​គ្រប់​គ្នា​ស្រឡាញ់ ។ លោក​ត្រាំ​រង​ការ​ចោទប្រកាន់​ជា​មហោឡារិក​ថា​បាន​ញុះញង់​ឲ្យ​មានការ​បះបោរ​និង​ឧទ្ទាម​កម្ម​ដោយ​អាវុធ ។ ប៉ុន្មាន​ថ្ងៃមុន​ការ​ចេញដំណើ​របស់​លោក​ទៅ​កាន់ MAR-A-LAGO រដ្ឋ​ផ្ល​រី​ដា ជា​កន្លែង​លោក​ចាប់ផ្ដើម​ជីវិត​ថ្មី​ជា​អតីត​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ ពេល​នេះ​ហាក់ដូចជា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ​ខ្លាំង​បំផុត ។

ផ្ទុយ​ពី​ការ​ចោទប្រកាន់​រឿង​ទាក់់ទិន​នឹង​អ៊ុយ​ក្រែ​ន​កាលពី​១​ឆ្នាំ​មុន ការ​ចោទប្រកាន់​លើក​នេះ​អ្នក​សា​ធា​ណ​រដ្ឋ​ច្រើន​នាក់ សរុប​ដល់​១០​នាក់​ក្នុង​សភា បាន​បោះ​ឆ្នោត​គាំទ្រ​នីតិ​វិធីដក​តំណែង​លោក ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​សមាជិក​សភា​សាធារណរដ្ឋ​មួយ​រូប លោក DAN NEWHOUSE រហូត​ដល់​អះអាង​ថា គ្មាន​ការ​សុំ​ទោស​សម្រាប់​អំពើ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ឡើយ ។

ការ​បោះ​ឆ្នោត​អនុម័ត​លើ​ការ​ចោទប្រកាន់​នោះ​កំណត់​ពី​ការ​បើក​ជា​ផ្លូវការ នីតិ​វិធីដក​តំណែង​លោក​ត្រាំ ហើយ​ពេល​នេះ​ស្ថិត​លើ​ព្រឹទ្ធសភា​ជា​អ្នក​វិនិច្ឆ័យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo