ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យសព​ជា​បុណ្យ​សង្វេគ គួរ​ផឹកសុរា​ក្នុង​ពិធី​កាន់ទុក្ខ​នេះ​ដែរ​ទេ ?

3 ឆ្នាំ មុន

នៅ​ក្នុង​កម្មវិធី​បុណ្យ​ទាំងឡាយ​មាន​បុណ្យសព​ជាដើម​គេ​សង្កេត​ឃើញ​មាន​ក្រុម​មនុស្ស​ខ្លះ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង​ភ្លេច​អស់បុណ្យ​កុសល​ដែល​ខ្លួន​ចូលរួម​ដើម្បី​រំ​លែង​ទុក្ខ និង​សង្វេគ​ក្នុង​សង្ខារ​អស់រលីង ។ អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក ។ តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ឬ​អ្នក​ទាន់សម័យ​អ្វី​នោះ​ទេ…

នៅ​ក្នុង​កម្មវិធី​បុណ្យ​ទាំងឡាយ​មាន​បុណ្យសព​ជាដើម​គេ​សង្កេត​ឃើញ​មាន​ក្រុម​មនុស្ស​ខ្លះ​កំពុង​ប្រមាទ​ហ៊ាន​សេព​គ្រឿង​ស្រវឹង​យ៉ាង​សប្បាយ​អឺងកង​ភ្លេច​អស់បុណ្យ​កុសល​ដែល​ខ្លួន​ចូលរួម​ដើម្បី​រំ​លែង​ទុក្ខ និង​សង្វេគ​ក្នុង​សង្ខារ​អស់រលីង ។ អំពើ​ប្រមាទ​នេះ​ប្រហែលជា​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់សម័យ មនុស្ស​ទំនើប មនុស្ស​ឡូយឆាយ​បានការ​សរសើរ​ពី​អ្នកស្រុក ។

តែបើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទ​ង្វើ​បែប​នេះ​មិនមែន​ជា​សកម្មភាព​នៃ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ឬ​អ្នក​ទាន់សម័យ​អ្វី​នោះ​ទេ ព្រោះ​នៅ​ក្នុង​សីល​៥​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​ពុទ្ធសាសនិក​សេព​គ្រឿង​ស្រវឹង​ឡើយ ដោយហេតុ​ថា​ការ​សេពសុរា​គ្មាន​បាន​ទទួលផល​ប្រ​យោ​ជន៍​អ្វី សូ​ម្បី​តែ​បន្តិចបន្តួច​ពី​ទ​ង្វើ​ទាំងនោះ ពួក​គេ​បាន​ត្រឹមតែ​ងងុយដេក ខាត​ពេ​លវេលា ខាត​ការងារ បង់​ទាំង​ទ្រព្យសម្បត្តិ បាត់​ទាំង​ឱកាស​បំពេញ​បុណ្យ​កុសល​ទៀត​ផង ។ ឯ​អ្នក​ដែល​ចំណេញ​ពី​ទ​ង្វើ​ទាំង​អស់នេះ គឺ​ម្ចាស់​អាជីវកម្ម​អ្នក​លក់ដូរ​ឯណោះ​វិញ​ទេ ។

ព្រះ​តេជគុណ ផុ​ន ភក្តី បាន​មាន​ថេរ​ដីកា​ថា​៖ «​អ្នក​ដែល​ចូល​រូ​ម​បុណ្យសព​គឺ​សុទ្ធតែ​ជា​អ្នក​ប្តេជ្ញា​ថា ដើម្បី​រំលែក​ទុក្ខ​ដល់​ម្ចាស់​សព​ផង និង​ដើម្បី​ពិចារណា​ក្នុង​ជីវិត​សត្វ​និង​សង្ខារ​ថា​ជា​របស់​មិន​ទៀង​ផង ជា​ទុក្ខ ថ្ងៃនេះ​គេ​ស្លាប់ ថ្ងៃក្រោយ​រឿងហេតុ​ដដែល​នេះ​នឹង​ធ្លាក់​ដល់​ខ្លួន​យើង​ឬ​ក្រុម​គ្រួសារ​យើង​វិញ​ប្រាកដ ។ លុះ​ពិចារណា​ឃើញ​ដូច្នេះ​ហើយ​ក៏​កើតក្តី​សង្វេគ តក់ស្លុត​រន្ធត់​ចិត្ត សង្វេគ​ពន់ពេក ខណៈ​នេះ​អ្នក​សង្វេគ​តិច​បាន​បុណ្យ​តិច អ្នក​សង្វេគ​ខ្លាំង​បាន​បុណ្យ​ច្រើន​» ។

ព្រះ​មហា​ថេរៈ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​មិន​ដូច្នោះ​ទេ អ្នក​ដែល​ចូលរួម​កំដរ​បុណ្យសព​មាន​ទាំង​ក្រុម​ល្បែង​បៀ​អាប៉ោង​ផង និង​មាន​ទាំង​ក្រុម​ផឹក​គ្រឿង​ស្រវឹង​យ៉ាង​ជោកជាំ​ផង មើលទៅ​ហាក់ដូចជា​សប្បាយ​ក្អាក់ក្អាយ​ណាស់ អ្នក​ទាំងនោះ​កំពុង​តែ​ស្ថិត​ក្នុង​សេចក្តី​ប្រមាទ​ហើយ » ។

ចំណែកឯ​អ្នក​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​ផលិត​នូវ​គ្រឿង​ស្រវឹង​ផ្សេង​ៗ​នោះ ខ្លួន​គេ​ផ្ទាល់​មិន​បាន​ងប់​ង​ល់​វង្វេង​ដោយ​ទឹកស្រវឹង​ទាំងនេះ​ឡើយ គឺ​គេ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​រស់ជាតិ​បែប​ថ្មី​ៗ​ទៀត ដើម្បី​យក​លុយ​ពី​ក្រុម​មនុស្ស​ដែល​កំពុង​វង្វេង​នឹង​គ្រឿង​ស្រវឹង​ទាំងនោះ​ឲ្យ​បាន​ច្រើន ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ