Bayern ត្រូវ​ក្រុម​លី​គ​ទី​២​ទម្លាក់​ពី German Cup យ៉ាង​ភ្ញាក់ផ្អើល​បំផុត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Bayern ត្រូវ​ក្រុម​លី​គ​ទី​២​ទម្លាក់​ពី German Cup យ៉ាង​ភ្ញាក់ផ្អើល​បំផុត

1 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​ខ្លាំង Bayern Munich ត្រូវ​បាន​ក្រុម​មក​ពី​លី​គ​លំដាប់​ទី​២ Holstein Kiel ទម្លាក់​ចេញពី​ពានរង្វាន់ German…

អា​ល្លឺ​ម៉​ង់ ៖ ក្រុម​ខ្លាំង Bayern Munich ត្រូវ​បាន​ក្រុម​មក​ពី​លី​គ​លំដាប់​ទី​២ Holstein Kiel ទម្លាក់​ចេញពី​ពានរង្វាន់ German Cup ត្រឹម​ជុំ​ទី​២ ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​យ៉ាង​ភ្ញាក់ផ្អើល​បំផុត កាលពី​យប់​ម្សិលមិញ​។

បើ​ទោះ​ Bayern មាន​កីឡាករ​ពេញ​ជើង​ក៏​ពិតមែន ប៉ុន្តែ​បញ្ចប់​៩០​នាទី​ក្រុម​ទាំង២​បាន​ត្រឹម​ស្មើគ្នា ២-២ ដែល​២​គ្រាប់​របស់ Bayern រកបាន​ដោយ​កីឡាករ Serge Gnabry និង Leroy Sané​។ ដោយឡែក​២​គ្រាប់​របស់ Holstein រកបាន​ដោយ​កីឡាករ Fin Bartels និង Hauke Wahl​។

គ្មាន​ការ​បន្ថែម​១៥​នាទី​២​ដងឡើយ ដោយ​ឈាន​ដល់​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ជាពេលដែល Holstein បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-៥ ឈាន​បន្ត​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

ខណៈបរាជ័យ​នេះ បាន​ធ្វើ​ឱ្យ Bayern Munich ត្រូវ​ធ្លាក់​ចេញពី​ពានរង្វាន់ German Cup ដោយ​ក្រុម​នៅ​លី​គ​លំដាប់​ទាប​ជាង​ខ្លួន​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៤៕ (ដកស្រង់ចេញពី BBC)