ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បទ​ល្មើស​​ព្រហ្មទណ្ឌ​​​កើតឡើង​​១៤​លើក ​រយៈពេល​៦​ខែ ​ដើមឆ្នាំ​​២០១៥​ក្នុង​​​ខេត្ត​បន្ទា​យមា​ន​ជ័យ

10 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ មុខសញ្ញា​ដែល​មិន​ទាន់​បង្ក្រាប ​គឺ​ត្រូវ​តែ​បន្ត​ការ​រុករក​ស្រាវជ្រាវចំពោះ​មុខសញ្ញា ​ដែល​​គេចខ្លួន​​នោះចាប់​ឃាត់​ខ្លួន​​យក​មក​ផ្តន្ទាទោស​ឱ្យ​​ខាង​តែ​បាន ។​

ខេត្តបន្ទាយ​មានជ័យ ៖ មុខសញ្ញា​ដែល​មិន​ទាន់​បង្ក្រាប ​គឺ​ត្រូវ​តែ​បន្ត​ការ​រុករក​ស្រាវជ្រាវចំពោះ​មុខសញ្ញា ​ដែល​​គេចខ្លួន​​នោះចាប់​ឃាត់​ខ្លួន​​យក​មក​ផ្តន្ទាទោស​ឱ្យ​​ខាង​តែ​បាន ។​

ចំពោះ​​បញ្ហា​​បទ​ល្មើស​គ្រឿងញៀន ត្រូវ​​​វិធានការ​​ចំនួន​​៤ដែល​ត្រូវ​អនុវត្ត​​ទៅ​លើ​​អ្នក​​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ​​១​-​គ្រប់គ្រង​អ្នក​​ប្រើប្រាស់ជួញដូរ​គ្រឿងញៀន​ឱ្យ​បាន​ច្បាស់លាស់​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន, ​២-​វិធានការ​អប់រំ​នៅ​តាម​សាលារៀន, ៣-​ល្បាត​ត្រួត​ពិនិត្យ​ពេល​យប់​, ៤-​វិធានការ​អនុវត្ត​តាម​ច្បាប់​ ។ ​នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរ​បាល​ខេត្តបន្ទាយ​មានជ័យ ក្នុង​ឱកាស​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​កិច្ច​ប្រតិ​បត្តិការការងារ​ឆ​មាស​ទី​១ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆមាស​​ទី​​២ កាលវេលា​ព្រឹក​​ថ្ងៃ​ទី​២០ កក្កដា ២០១៥ ​នេះ នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ​ ។

​តាម​​របាយការណ៍​របស់​ស្នងការដ្ឋាន​​នគរបាល​ខេត្តបាន​បង្ហាញ​ថា​ ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៥ ​នេះ បទល្មើស​ព្រហ្ម​ទណ្ឌ​​កើត​មាន​​ចំនួន​១៤​លើក ​លើ​១២​​លើក ប្រៀបធៀប​និង​ឆមាស​ទី​១​ ឆ្នាំ​២០១៤ កើនឡើង​២​​លើក ​ក្នុង​នោះ​បទ​ល្ម​ស​ឧក្រិដ្ឋ​​កើត​មាន​ចំនួន​៩​លើក​​លើ ​៥​លើក ​(​ឃាត​កម្ម​ចំ​នួ​ន​៤​លើក​,​ លួច​​មាន​​ស្ថាន​ទម្ងន់​ទោស​២​លើក​, ​រំលោភ​សេពសន្ថវៈ៣​លើក បណ្តាលឱ្យ​​មនុស្ស​ស្លាប់​​៤​​នាក់​, ​របួស​៤​នាក់​, ​ជនរ​គ្រោះ​៣​នាក់​ ​អស់​ម៉ូតូ​១​គ្រឿង​)​។​

បទល្មើស​ម​ជ្ឈឹ​ម​​​កើត​មាន​៥​លើ​ ៨​លើក (​ចោរលួច​ចំនួន​៥​លើក អស់​ម៉ូតូ​៣​គ្រឿង ​និង​ម៉ាស៊ីន​ថត​១​គ្រឿង​)​ ។ លទ្ធផល​នៃ​ការ​បង្ក្រាប​​ចំនួន​១២​ករណី​ឃាត់ខ្លួន​១៧​នាក់ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​ចំនួន​៧​ករណី ​ឃាត់ខ្លួន​១០​នាក់​,​ បទល្មើស​ម​ជ្ឈឹ​ម​៥​ករណី ឃាត់​ខ្លួន​​៧​នាក់ ស្មើ​៨៤,៤៤%​ នៃ​សភាពការណ៍​កើ​តឡើង​ ​​ដកហូត​វត្ថុ​តាង​​កាំភ្លើង​កា​៥៤ ចំនួន​១​ដើម​, ​ម៉ូតូ​៤​គ្រឿង​ និង​ម៉ាស៊ីន​ថត​​១​​គ្រឿង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព