ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ចោទប្រកាន់​មនុស្ស​ច្រើន​រយ​នាក់​ក្រោយ​ហិ.ង្សា​នៅ​វិមាន​កា​ពី​តូ​ល

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ស៊ើ​ប​អង្កេត​កំពុង​មានការ​ជឿនលឿន​ដោយ​អាជ្ញាធរ​កំណត់​មុខសញ្ញា​ជនសង្ស័យ​១៧០​នាក់​រួច​ហើយ ក្រោយ​ពីផ្ទុះ​អំពើ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល ហើយ​មនុស្ស​ច្រើន​រយ​នាក់​អាច​ជាប់​ការ​ចោទប្រកាន់​នា​បណ្ដា​ខែ​ខាង​មុខ ក្នុង​នោះ​មួយ​ចំនួន​អាច​ជាប់ចោទ​ពី​បទ​បង្កចលាចល​បះបោរ ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១២ មក​រា របស់​អ្នក​ទទួលខុសត្រូវ…

សហរដ្ឋអាមេរិក ៖ ការ​ស៊ើ​ប​អង្កេត​កំពុង​មានការ​ជឿនលឿន​ដោយ​អាជ្ញាធរ​កំណត់​មុខសញ្ញា​ជនសង្ស័យ​១៧០​នាក់​រួច​ហើយ ក្រោយ​ពីផ្ទុះ​អំពើ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល ហើយ​មនុស្ស​ច្រើន​រយ​នាក់​អាច​ជាប់​ការ​ចោទប្រកាន់​នា​បណ្ដា​ខែ​ខាង​មុខ ក្នុង​នោះ​មួយ​ចំនួន​អាច​ជាប់ចោទ​ពី​បទ​បង្កចលាចល​បះបោរ ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១២ មក​រា របស់​អ្នក​ទទួលខុសត្រូវ ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក ។

រដ្ឋ​អាជ្ញា​សហព័ន្ធ​ក្រុង​វ៉ា​ស៊ិ​ន​តោន លោក MICHAEL SHERWIN ពន្យល់​ថា តុលាការ​សម្រាប់​ពេល​នេះ​រក្សា​បទចោទប្រកាន់​សាមញ្ញ​ៗ​បំផុត​ដើម្បី​អាច​អនុវត្ត​បាន​លឿន​បំផុត តាម​ដែលអាច​ធ្វើ​ទៅ​បាន ដូច​ជា​បទចោទប្រកាន់​ពី​ការ​ចូលលុកលុយ​ដោយ​ខុសច្បាប់ ឬ​បទចោទប្រកាន់​ពី​បទ​កាន់​អាវុធ​គ្មាន​ការ​អនុញ្ញាត​ជាដើម ។

លោក​បន្ត​ថា​ប៉ុន្តែ​ការ​ចោទប្រកាន់​នានា​អាចវាយតម្លៃ​ជា​ថ្មី​នា​ពេល​ក្រោយ ហើយ​យើង​គ្រោង
ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ចំបង​ៗ ដូច​ជា​បទបង្ក​ការ​បះបោរ​និង​រហូត​ដល់​បទ​ក្បត់​សម្រាប់​បណ្ដា​អំពើ​ធ្ងន់ធ្ងរ ។ ក្រុម​រដ្ឋ​អាជ្ញា​ដែល​មានបទពិសោធន៍​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រៀបចំ​ការ​ចោទប្រកាន់​ប្រភេទ​ទាំងនេះ ដែល​អាច​មានទោស​ជាប់គុក​រហូត​ដល់​២០​ឆ្នាំ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ