ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ PSG ថា​វត្តមាន Neymar ជា​កម្លាំងដ៏​សំខាន់​ជួយ​ក្រុម​ឈ្នះ Super Cup

3 ឆ្នាំ មុន

បារាំង ៖ លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​ក្រុម Paris St Germain បាន​និយាយ​ថា…

បារាំង ៖ លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ​ក្រុម Paris St Germain បាន​និយាយ​ថា Neymar នឹង​ត្រឡប់​មក​ជួយ​ក្រុម​វិញ សម្រាប់​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ French Super Cup ក្នុង​រាត្រី​នេះ ទល់​នឹង​ក្រុម Marseille បន្ទាប់​ពី​ជា​សះស្បើយ​ពីបញ្ហារ​បួស​។

សូម​រំលឹក​ថា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​លវ័យ​២៨​ឆ្នាំ​រូប​នេះ បាន​អវត្តមាន​ពី​ទីលាន​ប្រកួត​ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ ដោយសារ​តែ​បញ្ហា​របួស​កជើង ដែល​បាន​កើតឡើង​កាលពី​ជំនួប​ទល់​នឹង​ក្រុម Lyon​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ១២ មក​រា កន្លង​ទៅ អ្នកចាត់ការ​ជនជាតិ​អា​ហ្ស​ង់​ទី​វ័យ​៤៨​ឆ្នាំ​ខាងលើ​បាន​និយាយ​ថា «Neymar បានជា​សះស្បើយ ហើយ​គេ​នឹង​មានឈ្មោះ​ក្នុង​បញ្ជី​ក្រុម​សម្រាប់​ការ​ប្រកួត​។ ហើយ​យើង​នឹង​ធ្វើការ​សំរេចចិត្ត​ចុង​ក្រោយ​មួយ​ថា នឹង​ដាក់​រូបគេ​ឱ្យ​លេង​ជម្រើស​ដំបូង ឬ​ក៏័​ស្ថិត​នៅ​កៅអី​បម្រុង​»​។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា វត្តមាន​របស់ Neymar នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់ ដើម្បី​ប្រជែង​ឈ្នះ​ជើងឯក French Super Cup ជា​លើក​ទី​១០​សម្រាប់​ប្រវត្តិសាស្ត្រ​ក្លិប Paris St Germain និង​ជា​លើក​ដំបូង​សម្រាប់​រូប​លោក​ផ្ទាល់​តែ​ម្តង ក្នុង​នាម​ជា​អ្នកចាត់ការ​ក្រុម​មួយ​នេះ​៕ (​ដកស្រង់​ចេញពី Reuters)