ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាប់​គោក្របី​និង​ពពែ​ជាង​៦០០​ក្បាល នៅ​ភាគ​ខាងជើង​វៀតណាម កំពុង​ធ្លាក់​ព្រិលទឹកកក

3 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ សត្វ​គោ ក្របី និង​ពពែ​ជាង ៦០០​ក្បាល របស់​អ្នកស្រុក​ភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម បាន​ងាប់​ជា​បន្តា​ប់​បន្ទាប់​ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ភ្លាម​ៗ ។ ហើយ​ចំនួន​នេះ…

ទីក្រុង​ហាណូយ ៖ សត្វ​គោ ក្របី និង​ពពែ​ជាង ៦០០​ក្បាល របស់​អ្នកស្រុក​ភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម បាន​ងាប់​ជា​បន្តា​ប់​បន្ទាប់​ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ភ្លាម​ៗ ។ ហើយ​ចំនួន​នេះ អាច​កើនឡើង​ថែម​ទៀត ដោយសារ​តែ​សីតុណ្ហភាព​ទាប​នៅ​តំបន់​ខ្ពង់រាប នៅ​មាន​ពី​៤ ទៅ​៧​អង្សា​សេ ។

លោក ហូ វ៉ាង អនុប្រធាន​មន្ទីរ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​មាន​ប្រសាសន៍​ថា ប្រជាជន​បានការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​ពេល​ចុះ​ត្រជាក់​ខ្លាំង ប៉ុន្តែ​សម្រាប់​សត្វ​ចិញ្ចឹម រួម​មាន គោក្របី​និង​ពពែ មិន​បានការ​ពារ​ពួក​វា​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ភ្លាម​ៗ​ទេ បណ្ដាល​អោយ​ស្លាប់​លើស​ពី ៤៦១​ក្បាល ។

មន្ត្រី​កសិកម្ម ណែនាំ​ឲ្យ​ប្រជាជន​ត្រៀម​ស្បៀង​សម្រាប់​ចិញ្ចឹមសត្វ​នៅ​រដូវវស្សា ពេល​ចុះ​ត្រជាក់​ខ្លាំង ដោយ​លោក វ៉ាង ពន្យល់​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ គឺ​ចុះ​ទាប​ជាង​ធម្មតា មុន​ពេល​មាន​ភ្លៀង និង​ព្រិល​ធ្លាក់ ប្រជាជន​បាន​ដឹក​សត្វ​គោក្របី​និង​ពពែ ពី​ព្រៃ មក​ក្រោល ។ ទោះ​យ៉ាងណា អាកាសធាតុ​ចុះ​ត្រជាក់​យូរ រួម​ផ្សំ​នឹង​កង្វះ​ស្បៀងអាហារ ដែល​ជា​ខែល​ងាយ​ៗ​របស់​សត្វ ធ្វើ​អោយ​ក្របី​គោ​និង​ពពែ​ងាប់​អស់​ជា​ច្រើន​ក្បាល ។

លោក​វ៉ាង បាន​បន្ត​ថា មិន​ត្រឹមតែ​សម្លាប់​គោក្របី​ទេ អាកាសធាតុ​ត្រជាក់​រហូត​ដល់​ធ្លាក់​ទឹកកក​នេះ បាន​ជះ​ឥទ្ធិពល​ដល់​ដំណាំ​ស្រូវ ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ ។ តាម​គំរោង ប្រជាជន​នឹង​សាប​ព្រួស​ស្រូវ ចំនួន ២៨,០០០​ហិ​កតា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មាន​តែ ២,០០០​ហិ​កតា​ទេ វាលស្រែ​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន នៅ​តែ​បាន​គ្របដណ្តប់​ដោយ​ព្រិល​ទឹកកក​នៅឡើយ ។

លោក ហូ វ៉ាង បាន​បន្ថែម​ថា មន្ត្រី​មូលដ្ឋាន​បាន​គាំទ្រ​ដល់​ប្រជាជន​នូវ​ចំណី​សត្វ ១០​តោន ដើម្បី​រក្សា​ក្របី គោ និង​ពពែ ដែល​នៅ​សេសសល់ ក្នុង​រដូវវស្សា​នេះ ។ នៅ​ថ្ងៃ​ទី​១២ ខែមករា មន្ត្រី​កសិកម្ម​បាន​ចុះ​ទៅ​ឃុំ ដើម្បី​ណែនាំ​ប្រជាជន​ត្រូវ​រក្សា​គោក្របី​អោយ​នៅ​កន្លែង​ក្តៅ ដោយ​ពង្រឹង​ចំណី​ក្នុង​ជង្រុក​ជា​បន្ត និង​មានកំ​ដៅ​ភ្លើង​នៅ​តាម​ក្រោល ។

គួរ​ជម្រាប​ថា ភាគ​ខាងជើង​វៀតណាម ចុះ​ត្រជាក់​ធ្លាក់​ទឹកកក អាជ្ញាធរ​ណែនាំ​ប្រជាជន​កុំ​ឲ្យ​ទៅ​មើល​ព្រិល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ