ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគ​ខាងជើង​វៀតណាម ចុះ​ត្រជាក់​ធ្លាក់​ទឹកកក អាជ្ញាធរ​ណែនាំ​ប្រជាជន​កុំ​ឲ្យ​ទៅ​មើល​ព្រិល

3 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប៉ូ​លី​ស​វៀតណាម​បាន​បង្វែរ​ទិស​ដៅ​ចរាចរណ៍ និង​ដាក់​កម្រិត​រថយន្ត មិន​អោយធ្វើ​ដំណើរ​ទៅ​កំពូលភ្នំ​នៅ​ភាគ​ខាងជើង ដើម្បី​ទៅ​មើល​ព្រិល​ធ្លាក់ នោះ​ទេ ដោយសារ​តែ​ផ្លូវ​រអិល ដែល​អាច​បាត់បង់​សុវត្ថិភាព​ចរាចរណ៍ ពេល​ធ្វើ​ដំណើរ…

ទីក្រុង​ហាណូយ ៖ ប៉ូ​លី​ស​វៀតណាម​បាន​បង្វែរ​ទិស​ដៅ​ចរាចរណ៍ និង​ដាក់​កម្រិត​រថយន្ត មិន​អោយធ្វើ​ដំណើរ​ទៅ​កំពូលភ្នំ​នៅ​ភាគ​ខាងជើង ដើម្បី​ទៅ​មើល​ព្រិល​ធ្លាក់ នោះ​ទេ ដោយសារ​តែ​ផ្លូវ​រអិល ដែល​អាច​បាត់បង់​សុវត្ថិភាព​ចរាចរណ៍ ពេល​ធ្វើ​ដំណើរ ។

នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ប្រជាជន​វៀតណាម​ជា​ច្រើន​នាក់​នាំ​គ្នា​សម្រុក​ទៅ​លេង​តំបន់​ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ព្រោះ​ព្រិល​ពណ៌​ស ក្រាស់​គ្របដណ្តប់​លើ​តំបន់​នោះ ។

ដោយសារ​មាន​ព្យុះ​ភ្លៀង​នៅ​សីតុណ្ហភាព​ទាប បង្កើត​បានជា​ព្រិល​ទឹកកក​គ្របដណ្តប់​លើ​ភ្នំ O Quy Ho ក្នុង​ខេត្ត Lai Chau និង​ទីក្រុង Sa Pa ដែល​ជាទី​ក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ខេត្ត Lao Cai ចាប់តាំងពី​យប់​ថ្ងៃអាទិត្យ​មក ។

Sa Pa គឺជា​ទីក្រុង​មួយ​នៅ​លើ​ភ្នំ​ស្ថិត​នៅ​កម្ពស់​១.៥០០​ម៉ែត្រ ធៀប​នឹង​នីវ៉ូទឹក​សមុទ្រ ។ Sa Pa ចុះ​សីតុណ្ហភាព​ត្រជាក់ ធ្លាក់​ដល់​សូន្យ​អង្សា​សេ កាលពី​ថ្ងៃ​ចន្ទ និង​នៅ​តំបន់​ភ្នំ Sin Ho ចុះ​ដល់​ដក -២​អង្សា​សេ ។

សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាងជើង បាន​ឈាន​ចូល​ថ្ងៃ​ទី​៥ នៃ​ការ​ចុះ​ត្រជាក់ ដែល​គេ​រំពឹង​ថា នឹង​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ពុធ ស្អែក​នេះ ។

លោក Pham Ngoc Tuan អ្នកស្រុក​ភ្នំ O Quy Ho បាន​និយាយ​ថា ព្រិល​បាន​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ បង្កើត​បានជា​ស្រទាប់​ទឹកកក​ដែល​មាន​កម្រាស់ ១,៣​សង់ទីម៉ែត្រ ចាប់ពី​ពាក់​កណ្តាលផ្លូវ ទៅ​កំពូលភ្នំ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន សម្រុក​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ភាគ​ខាងជើង ដើម្បី​មើល​ព្រិល​ធ្លាក់ ។ ជា​ធម្មតា​ប្រទេស​វៀតណាម ជួប​អាកាសធាតុ​ត្រូ​ពិ​ក ដែល​មាន​សីតុណ្ហភាព​ជា​មធ្យម​ប្រចាំឆ្នាំ ចាប់ពី ២២ ដល់ ២៧ អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ