ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​មិន​ចង់​ឈ្លោះ​ជា​មួយ​ចិន​ទេ​,ប៉ុន្តែ​នឹង​ការ​ពារ​ប្រយោជន៍​ខ្លួន​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ លោក​ភីត​ហេក​ស៊ីត​បាន​ជួប​សន្ទនា​គ្នា​ជា​លើក​ដំបូង​ជា​មួយ​សមភាគី​ចិន​។ លោក​សង្កត់​ធ្ងន់​ថា​អាមេរិក​មិន​ចង់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​ចិន​ទេ​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អាមេរិក​នឹង​ការ​ពារ​ផល​ប្រ​យោជន៍​ជាតិ​របស់​ខ្លួន​សំខាន់​ៗ​ជា​អាយុ​ជីវិត​នៅ​អាស៊ី និង​តំបន់​ប៉ាស៊ី​ហ្វិច​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​មន្ទីរ​បញ្ចកោណ​។ សព្វ​ថ្ងៃ​នេះ ប្រទេស​ចិន​ជា​គូ​ប្រជែង​របស់​អាមេរិក​នៅ​ក្នុង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ លោក​ភីត​ហេក​ស៊ីត​បាន​ជួប​សន្ទនា​គ្នា​ជា​លើក​ដំបូង​ជា​មួយ​សមភាគី​ចិន​។ លោក​សង្កត់​ធ្ងន់​ថា​អាមេរិក​មិន​ចង់​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​ចិន​ទេ​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ អាមេរិក​នឹង​ការ​ពារ​ផល​ប្រ​យោជន៍​ជាតិ​របស់​ខ្លួន​សំខាន់​ៗ​ជា​អាយុ​ជីវិត​នៅ​អាស៊ី និង​តំបន់​ប៉ាស៊ី​ហ្វិច​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​មន្ទីរ​បញ្ចកោណ​។

សព្វ​ថ្ងៃ​នេះ ប្រទេស​ចិន​ជា​គូ​ប្រជែង​របស់​អាមេរិក​នៅ​ក្នុង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​។ លោក​ហេក​ស៊ីត​ធ្លាប់​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បារ​ម្ដង​ហើយ​កាល​ពី​ខែ​ឧសភា​។ កាល​នោះ លោក​អំពាវ​នាវ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​នេះ​​ត្រៀម​ចំណាយ​ថវិកា​​ឱ្យ​បាន​ច្រើន​ថែម​ទៀត​​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​ព្រោះ​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​ចិន​មាន​កាន់​តែ​ខ្លាំង​។

​យោង​តាម​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ច​កោណ​ លោក​ហេក​ស៊ីត​ និង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន លោក​​តុង​ជុន (Dong Jun) បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ប្រកប​ដោយ​ភាព​ហ្មត់​ចត់ និង​ស្ថាប​នា​។ ​បញ្ចកោណ​​ថ្លែង​បន្ត​ទៀត​ថា​លោក​ហេកស៊ីត​ជម្រាប​ជូន​មិត្ត​ចិន​ថា​អាមេរិក​មិន​មែន​ចង់​មាន​ជម្លោះ​ជា​មួយ​ចិន, ​មិន​ចង់​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ ឬ​ហ៊ុម​ព័ទ្ធ​ប្រទេស​ចិន​នោះ​ឡើយ​។ លោក​សូម​តែ​ម្យ៉ាង​ទេ​ ធ្វើ​ម៉េច​ការ​ពារ​ផល​ប្រយោជន៍​អាមេរិក​នៅ​អាស៊ី​-​ប៉ាស៊ី​ហ្វិច​​​ឱ្យ​ខាង​តែ​បាន​ទោះ​​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

ភាគី​ទាំង​២​ឯក​ភាព​គ្នា​ថា​នឹង​បន្ត​ការ​សន្ទនា​គ្នា​នៅ​ពេល​ក្រោយ​ៗ​ទៀត​​។ ថ្មី​ៗ​នេះ លោក​ត្រាំ​បញ្ជា​ឱ្យ​កែ​ឈ្មោះ​ក្រសួង​ការ​ពារ​ជាតិ​ទៅ​ជា​ក្រសួង​សង្គ្រាម​វិញ។ ដូច្នេះ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ក៏​ត្រូវ​ដូរ​ទៅ​ជា​រដ្ឋ​មន្ត្រី​សង្គ្រាម​ផង​ដែរ​។ ​ការ​សន្ទនា​គ្នា​រវាង​អាមេរិក និង​ចិន​លើក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​ទើប​តែ​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​កាល​ពី​សប្ដាហ៍​មុន​។ នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរ​កថា​នោះ​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ បាន​ទទួល​ស្វាគមន៍​បុរស​ខ្លាំង​២​រូប​គឺ​​​លោក​ពូទីន និង​លោក​គីម​ជុង​អ៊ុន​ជា​ភ្ញៀវ​កិត្តិ​យស​។ ទោះ​បី​ក្រុម​អ្នក​វិភាគ​មិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​យ៉ាង​ណា​ ប៉ុន្តែ​​ប្រទេស​មួយ​ចំនួន​គិត​ថា​ថ្នាក់ដឹក​នាំ​ទាំង​បី​នេះ​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ព្រោះ​ប្រទេស​ទាំង​បី​​ប្រកាស​ជា​ចំហ​តែ​ម្ដង​ជា​ពិសេស ចិន និង​រុស្ស៊ី​ថា​ពួក​គេ​ចង់​រៀប​ចំ​សណ្ដាប់​ធ្នាប់​ពិភព​លោក​ឡើង​វិញ​ដែល​ប្រកប​ដោយ​ភាព​ស្មើ​គ្នា និង​មាន​យុត្តិ​ធម៌​ជាង​មុន​។ ក្រុម​នេះ​ហៅ​ខ្លួន​ឯង​ថា​ក្រុម​អឌ្ឍ​គោល​ខាង​ត្បូង​ (Global South)​ ដើម្បី​ប្រជែង​ជា​មួយ​ក្រុម​បស្ចិម​ប្រទេស​។ នេះ​បើ​យោ​ងតាម​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ