ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានដំណេក​គ្រប់គ្រាន់​ជា​គន្លឹះ​ដ៏​ប្រសើរ​បំប៉ន​ដល់​សុខភាព​ផ្លូវភេទ​ស្ត្រី

9 ឆ្នាំ មុន

បណ្តា​ស្ត្រី​ជា​ច្រើន​ដែល​រក​ឃើញ​ឱកាស​នៅ​ក្នុង​ការ​បញ្ឆេះ​អារម្មណ៍​នៃ​ជីវិត​ផ្លូវភេទ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ នាង​អាច​នឹង​ត្រូវការ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​សម្រាកកាយ​នៅ​លើ​គ្រែ​ពោល​គឺ​ទទួលទានដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ ។

បណ្តា​ស្ត្រី​ជា​ច្រើន​ដែល​រក​ឃើញ​ឱកាស​នៅ​ក្នុង​ការ​បញ្ឆេះ​អារម្មណ៍​នៃ​ជីវិត​ផ្លូវភេទ​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ នាង​អាច​នឹង​ត្រូវការ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​សម្រាកកាយ​នៅ​លើ​គ្រែ​ពោល​គឺ​ទទួលទានដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ ។

ផ្អែក​តាម​សេចក្តីសន្និដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ស្នើ​ឲ្យ​លោក​អ្នក​បន្ថែម​ម៉ោង​គេង​១៤%​នោះ​នឹង​អាច​ឲ្យ​ស្ត្រី​មាន​តម្រេក​ផ្លូវភេទ​ជាមួយ​ដៃគូ​របស់​គាត់​នៅ​ថ្ងៃ​បន្ទាប់​កាន់តែ​ទេ្វ​ដង ។ អ្នក​ស្រាវជ្រាវ​អំពី​ករណី​ដំណេក​មក​ពី​សាកលវិទ្យាល័យ Michigan លោក David Kalmbach បាន​លើក​ឡើង​ថា ការ​ទទួលទានដំណេក​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​តម្រេក​ផ្លូវភេទ និង​ធ្វើ​ឲ្យ​ស្ត្រី​រំភើប​រំជួល​អារម្មណ៍​ទៀត​ផង​បើ​ទោះជា​គាត់​ជា​ស្ត្រី​មាន​វិ​ប​លា្ល​ស​ស្មារតី​ក៏​ដោយ ។

លោក Kalmbach និង​សហសេវិក​មួយ​ចំនួន​បាន​វាយតម្លៃ​លើ​ស្ត្រី​១៧១​នាក់​មក​ពី​គ្រប់​វ័យ កំណត់​ទៅ​លើ​ដំណេក​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដែល​មាន​រយៈពេល​១៤​ថ្ងៃ​ជាប់​ៗ​គ្នា និង​គួប​ផ្សំ​ទាំង​ការ​ឃ្លាំ​មើលទៅ​លើ​ទិន្នន័យ​សកម្មភាព​ផ្លូវភេទ​របស់​ពួក​គេ ។ ក្រោយមក​ទើប​មាន​តួលេខ​បញ្ជាក់​ថា ការ​ទទួលទានដំណេក​បាន​គ្រប់គ្រាន់​ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​តម្រេក​តណ្ហា​ប្រសើរ​ជាង​មុន ពោល​គឺ​គេង​ឆ្អែត​ថ្ងៃនេះ​អំណោយផល​ដល់​សុខភាព​ផ្លូវភេទ​នៅ​ថ្ងៃស្អែក​យ៉ាង​ពិតប្រាកដ ។ ជាមួយ​គ្នា​នោះ ស្ត្រី​ដែល​បាន​គេង​គ្រប់គ្រាន់ ឬ​ច្រើន​ជាង​សព្វមួយដង​នាង​មាន​អាម្ម​ណ៍​ស្រស់ស្រាយ​រំភើបចិត្ត និង​មាន​អារម្មណ៍​ចំណង់​នៅ​លើ​ប្រដាប់​ភេទ​របស់​គាត់​ខុស​ពី​ធម្មតា ។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ជា​មធ្យម​ស្ត្រី​ទទួលទានដំណេក​ចំនួន​៧​ម៉ោង​និង​២២​នាទី ។

ជាង​នេះ​ទៅ​ទៀត​លោក Kalmbach បាន​ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ផ្សេង​ក្រៅពី​នេះ​បាន​ផ្តល់​សេចក្តីណែនាំ​ថា ការ​គេង​បាន​តិច ឬ​រយៈពេល​ខ្លី​និង​គេង​មិនសូវ​លក់​នាំ​ឲ្យ​ស្ត្រី​ចុះ​ខ្សោយ​ចំណង់​ផ្លូវភេទ ៕