ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ឆ្នើម​ម្នាក់​បដិសេធ​មិន​ទទួល​មេដាយ​ថ្នាក់​កំពូល​ពី​លោក ដូ​ណា​ល់ ត្រាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក Bill Belichick គ្រូបង្វឹក​ក្រុម New England Patriots នៅ​ក្រប​ខណ្ឌ​បាល់ឱប​ជាតិ​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ លោក Bill Belichick គ្រូបង្វឹក​ក្រុម New England Patriots នៅ​ក្រប​ខណ្ឌ​បាល់ឱប​ជាតិ​អា​មេ​រិ​ក NFL បាន​និយាយ​ថា គាត់​នឹង​មិន​ទទួលយក​ការ​ផ្តល់​មេដាយ​ថ្នាក់​កំពូល​របស់​សហរដ្ឋអាមេរិក​ពី​សំណាក់​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ឡើយ ក្រោយ​កើត​មាន​កុបកម្ម​នៅ​វិមាន​សភា​កា​ពី​តូ​ល​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

លោក Bill Belichick

លោក Belichick វ័យ​៦៨​ឆ្នាំ ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ត្រាំ បាន​លើក​ឡើង​ថា គាត់​មានការ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ​ត្រូវ​ទទួល​មេដាយ​សេរីភាព​ថ្នាក់​កំពូល ដែល​ផ្តល់​ដល់​ជន​ស៊ី​វិល​ឆ្នើម និង​មាន​ប្រជាប្រិយភាព​បំផុត​នៅ​សហរដ្ឋអាមេរិក​។

យ៉ាងណាមិញ លោក​បាន​សម្រេច​ផ្លាស់​ប្តូរ​គំនិត​ដើម្បី​មិន​ទទួល​យក​​មេដាយ​មួយ​នេះ ក្រោយ​ពេល​ដែល​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ បាន​ចូល​ទៅ​អុកឡុក​ក្នុង​វិមាន​កា​ពី​តូ​ល​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ចំនួន​៥​នាក់ និង​អ្នក​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក្នុង​ហេតុការណ៍​នោះ​។

ជម្រាប​ជូន​ថា លោក Bill Belichick ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Super Bowl ចំនួន ៦​ដង​ដែល​ជា​ចំនួន​កំណត់​ត្រា ហើយ​លោក​ក៏​ត្រូវ​បាន​គេ​ចាត់​ថា ទុកជា​គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ NFL៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ