ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន World Cup <<ប៉ូលិស​បាន​បន្ថែម​កំលាំង​ការពារ​សន្ដិសុខ នៅ​ពហុ​កីឡដ្ឋាន​៤​ថែម​ទៀត​នៅ​អាហ្វ្រិក>>

13 ឆ្នាំ មុន

ប៉ូលិស​នៅ​អាហ្វ្រិក​ខាងត្បូង បាន​ចាត់វិធានការ​រឹត​បន្ដឹង​សន្ដិសុខ​នៅ​ពហុ​កីឡដ្ឋានប្រកួត World Cup បន្ថែម​ទៀត​ក្រោយ​ពីមាន​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពី​​បណ្ដា​ បុគ្គលិក​សន្ដិសុខ World Cup ។ សូមរំលឹក​ថា កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ មានបុគ្គលិក​សន្ដិសុខ​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ ពហុ​កីឡដ្ឋាន Ellis Park ក្រុង​ចូ​ហាន​ណេ​ស្ប៊ើ​ក ដើម្បី​ឱ្យ​គេ​ដំឡើងប្រាក់​ឈ្នួល​របស់​ខ្លួន

ប៉ូលិស​នៅ​អាហ្វ្រិក​ខាងត្បូង បាន​ចាត់វិធានការ​រឹត​បន្ដឹង​សន្ដិសុខ​នៅ​ពហុ​កីឡដ្ឋានប្រកួត World Cup បន្ថែម​ទៀត​ក្រោយ​ពីមាន​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពី​​បណ្ដា​បុគ្គលិក​សន្ដិសុខ World Cup ។ សូមរំលឹក​ថា កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ មានបុគ្គលិក​សន្ដិសុខ​រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពហុ​កីឡដ្ឋាន Ellis Park ក្រុង​ចូ​ហាន​ណេ​ស្ប៊ើ​ក ដើម្បី​ឱ្យ​គេ​ដំឡើងប្រាក់​ឈ្នួល​របស់​ខ្លួន ។

ក្រៅពី​នេះប៉ូលិស​ក៏​បាន​បន្ដ​រឹត​បន្ដឹង​សន្ដិសុខ​បន្ថែម​ទៀត​នៅ​បណ្ដា​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង Durban ក្រុង Cape Town និង​ក្រុង Port Elizabeth ។ ការ​តវ៉ា​ពី​ប្រាក់​ឈ្នួល មកដល់​ពេល​នេះ បាន​រាលដាល​ស្ទើរតែ​ចំនួន​ពាក់ កណ្ដាល​នៃ​ពហុ​កីឡដ្ឋាន​ប្រកួត World Cup  នៅ​អាហ្វ្រិក​ខាងត្បូង ។ មាន​ប៉ូលិស​១.០០០នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ពហុ​កី​ឡដ្ឋា​ន Ellis Park បន្ទាប់​ពី​មាន​ផ្ទុះ​ការ​តវ៉ា​ពីសំណាក់​បុគ្គលិក​សន្ដិសុខ ។

ការ​តវ៉ា​នោះ បានកើតឡើង​មុន​ការ​ប្រកួត​រវាង​ក្រុម​ប្រេ​ស៊ី​ល និង​ក្រុម​កូរ៉េ​ខាងជើង ។លោក Danny Jordan ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​អាហ្វ្រិក​បាន​ថ្លែង​ថា រូបលោក​ទទួលស្គាល់​នូវ​សិទ្ធិ​របស់​កម្មករ​ក្នុងការ​ធ្វើ​បាតុកម្ម តែបើ​ប៉ះពាល់​និង​រំខាន​ដល់ ការ​ប្រកួត​នោះ​ពិតជា​ពុំ​អាច​ទទួលយក​បានឡើយ ៕