ឃី​ម បូ​រ៉ា ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី​2 – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី​2

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ឃី​ម បូ​រ៉ា មក​ពី​ក្លិបរស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី​២ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់​ពី​កីឡាកររូប​នេះ​យក​ឈ្នះ​ពិន្ទុ​ម៉ឺន មេ​ឃា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា…

រាជធានី​ភ្នំពេញ ៖ ឃី​ម បូ​រ៉ា មក​ពី​ក្លិបរស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី​២ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បន្ទាប់​ពី​កីឡាកររូប​នេះ​យក​ឈ្នះ​ពិន្ទុ​ម៉ឺន មេ​ឃា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​យប់​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០២១​។

ឃី​ម បូ​រ៉ា ធ្លាប់​យកឈ្នះ​ម៉ឺន មេ​ឃា ដោយ​ពិន្ទុ​ម្ដង​រួច​មក​ហើយ​ក្នុង​ជំនួប​មិត្តភាព​កាលពី​ពីរ​ខែ​មុន ។ សម្រាប់​ការ​ជួប​គ្នា​រវាង​ពួក​គេ​ទាំង​ពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី​២​លើក​នេះ​ប្អូនបង្កើត​របស់​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​រូប​នេះ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខកបំណង​នោះ​ទេ ។

Picture

ជា​ពិសេស​បងប្អូន ប្រពន្ធ កូន ដែល​បាន​មក​ទស្សនា​ផ្ទាល់​មានការ​រំភើបចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បាន​ធ្វើ​ឱ្យ​កីឡាករ ម៉ឺន មេ​ឃា ចាញ់​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ជាមួយ​លទ្ធផល​ពិន្ទុ​៤-១​។

ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤ ម៉ឺន​មេ​ឃា ព្យាយាម​ប្រើ​ជង្គង់​បុក​ទៅ​លើ​ពោះ​ទឹក ឃី​ម បូ​រ៉ា យ៉ាង​សាហាវ​ព្រមទាំង​ម៉ាត់​ទៅ​លើ​មុខជា​ច្រើន​ដៃ​ទៀត​។ ប៉ុន្តែ​មិន​អាច​ធ្វើ​អី​ឃី​ម បូ​រ៉ា បាន​ឡើយ ។ បូ​រ៉ា បាន​វាយបក​សង​វិញ​មួយ​ៗ​តែ​ចំ​គោលដៅ​ល្អ​ខ្លាំង​ណាស់ ។ ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​ពិឃាដ​របស់​គេ​តែ​ម្ដង​បាន​ម៉ាត់​ចូល​មុខ​ពេញ​ៗ ថែម​ទាំង​បាន​ធ្វើ​ឱ្យ​ម៉ឺន មេ​ឃា ដួល​ទាំង​ជំហរ​ជា​ញឹកញាប់​ទៀត​ផង​។ ម៉ឺន មេ​ឃា កម្លាំង​របស់​គេ​ចាប់ផ្ដើម​ស្រុត​ចុះ​យ៉ាង​ខ្លាំង​ចាប់ពី​ទឹក​ទី​៤​រហូត​ទៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បូ​រ៉ា​មានឱកាស​វាយលុក​តាម​អំពើ​ចិត្ត​។

Picture

ឃី​ម បូ​រ៉ា បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ពិតជា​មានការ​តឹងតែង​ខ្លាំង​ណាស់ ព្រោះ​អី​គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​មិន​ងាយ​យកឈ្នះ​នោះ​ទេ ។ ម្យ៉ាងវិញទៀត​ឆ្លងកាត់​ការ​ប្រកួត​ទាំង​៥​ទឹក គេ​ពិតជា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​តែ​ម្ដង ។ ចំណែក​ម៉ឺន មេ​ឃា​បាន​ទទួល​ស្គាល់​ថា​រូបគេ​ពិតជា​ចាញ់​មែន និង​បាន​ត្រឹម​ចំណាត់ថ្នាក់​ជា​ម្ចាស់​ជើងឯក​រង​ប៉ុណ្ណោះ ។ ការ​ចាញ់​នេះ​ដោយសារ​តែ​គេ​មាន​ការ​ធ្វេសប្រហែស​បន្តិច​ប៉ុណ្ណោះ សង្ឃឹមថា បើសិនជា​បាន​ជួប​គ្នា​លើក​ក្រោយ​ទៀត ច្បាស់​ជា​ដឹង​ស​-​ខ្មៅ​មិន​ខាន ។

ឃី​ម បូ​រ៉ា ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ទទួល​បាន​ខ្សែក្រវាត់​១​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ រីឯ​ម៉ឺ​ន មេ​ឃា ម្ចាស់​ជើងឯក​រង​ទទួល​បាន​ពាន​១​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ៕