ខេត្តកំពង់ឆ្នាំង ៖ ដោយមិនអាចកាត់ផ្តាច់បានរវាងជំនឿអរូបិយ និងសម័យវិទ្យាសាស្ត្រ ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ដែលដឹកនាំដោយ លោក ជា ម៉ុង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ
ស្រុកសាមគ្កីមានជ័យ កាលពីរសៀលថ្ងៃទី១៩ កក្កដា ២០១៥ រួមនិងព្រះសង្ឃ តាអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ បានរៀបចំពិធីបួងសួងសុំព្រះភិរុណ ដែលបានរៀបចំឡើងនៅលើកំពូលភ្នំទស្សពិធ ស្ថិតក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។
អ្វីដែលជាការកត់សំគាល់នោះ គឺក្រោយពីធ្វើពីធីបួងសួងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ភ្លៀងបានធ្លាក់យ៉ាងជោកជាំក្នុងស្រុកដែលកំពុងជួបគ្រោះរាំងស្ងួតខាងលើនេះតែម្តង ។ ពីធីបួងសួងខាងលើនេះបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ដោយមានព្រះសង្ឃ២១អង្គ គង់នៅតាមទីកំណត់ លោកតាអាចារ្យនៅតាមទិសទាំង៨ និងក្រោយពីពិធីចម្រើនព្រះបរិត្តរួចមក ព្រះសង្ឃ និងលោកតាអាចារ្យបានសូត្រធម៌ដើម្បីជាកិច្ចបញ្ចប់ពីធី ។
លោក ដួង ហុង អធិការនគរបាលស្រុកទឹកផុសបានមានប្រសាសន៍ថា ក្រោយពីពិធីបួងសួងសុំទឹកភ្លៀងបានចប់តែជាង២ម៉ោងប៉ុណ្ណោះ មេឃបានចាប់ផ្តើមធ្លាក់ភ្លៀងដូចគេចាក់ទឹក ធ្វើឱ្យដីស្រែដែលធ្លាប់តែបែកក្រហែងប្រែជាទឹកដក់ពេញស្រែអាចឱ្យប្រជាកសិករបង្កបង្កើនផលបាន៕
ចែករំលែកព័តមាននេះ