ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ស្រុក​ព្រៃនប់នាំយក​​ប្រាក់​​​មូលនិធិជូន​​ក្រុម​គ្រួសារសពលោកមេភូមិ និង​លោកយាយ​ទុរគត

9 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ ៖ ​នៅ​ថ្ងៃទី​១៧ កក្កដា ២០១៥ ​សមាជិក​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយកក) ​ស្រុក​ព្រៃនប់ បាន​នាំ​យក​​ប្រាក់​​​មូលនិធិ​របស់​(សសយក) ​ស្រុក

​ខេត្ត​ព្រះ​សីហនុ ៖ ​នៅ​ថ្ងៃទី​១៧ កក្កដា ២០១៥ ​សមាជិក​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយកក) ​ស្រុក​ព្រៃនប់ បាន​នាំ​យក​​ប្រាក់​​​មូលនិធិ​របស់​(សសយក) ​ស្រុក និង​ប្រាក់​បាន​មក​ពី​ការជួយ​ឧបត្ថម្ភ​​ពី​សប្បុរស​ជន​មួយ​ចំនួន​ទៅ​ចែកជូន​ដល់​​​​ក្រុម​គ្រួសារ​សព​សលោក​មេភូមិ​ថ្មធំ ឃុំ​រាម ​​និង​​ជូន​ដល់លោក​យាយ​ទុរគត​​ គ្មាន​ទីពឹង និង​មាន​ជំងឺ​មហា​រីក​សុ​​ដន់ នៅ​ក្នុង​​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់  ។​

លោក​ ពិន ភាង ជា​មេភូមិ​ថ្មធំ ឃុំ​រាម ស្រុក​​ព្រៃ​នប់​ លោក​បាន​​ទទួល​មរណ​ភាព​ដោយ​ជំងឺ​ខ្វះ​ឈាម ដោយ​មើល​​ឃើញ​ពីគុណ​បំណាច់​​លោក​​​មេភូមិ​​​ដែល​បានយក​ចិត្ត​ទុក​ដាក់​ដល់​ពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន​​ ​ទើប​សមាជិក​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ព្រៃនប់បាន​ទៅ​ចូល​រួម​មរណ​​​ទុក្ខ​​ និង​ចូល​ជា​បច្ច័យ​២០ម៉ឺន​រៀល​ដល់​គ្រួសារ​សព ។​

នៅ​ក្នុង​ថ្ងៃ​នោះ​ផង​ដែរ ​សមាជិក​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ព្រៃនប់ ​បាន​យក​ថវិកា​និង​សម្ភារ​មួយ​ចំនួន​​ដែល​​បានមក​ពី​សប្បុរស​ជន​ជូន​ដល់​លោក​យាយ​ឈ្មោះ គង់ រ៉ាវ អាយុ​៦៨ឆ្នាំ ជា​ស្ត្រី​គ្មាន​ទី​ពឹង (​គ្មាន​ផ្ទះ គ្មាន​កូន​ចៅ) ​និង​មាន​ជំងឺ​មហា​រីក​ដោះ​ រស់​នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

សប្បុរស​ជន​ដែល​​បាន​ចូល ​រួម​មាន សមាជិក​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ស្រុក លោក​ ឡាវ ម៉េង​ឈាង ​​ប្រាក់​​២០ម៉ឺនរៀល លោក​ អ៊ុក សាវឿន ​ប្រាក់​១២ម៉ឺន​រៀល លោកស្រី​ឧកញ៉ា ខូវ ប៉ោស៊ាង ​ប្រាក់​២០០​ដុល្លារ លោកឧកញ៉ា ទៀ វិចិត្រ ១លាន​រៀល ​​​​ព្រម​ទាំង​គ្រឿង​ឧបភោគ​​បរិភោគ​មួយចំនួន​ទៀត ៕