​សុំឱ្យលោក​​ត្រាំ​​​លា​​​​លែង​ ដើម្បី​ចៀស​​វាង​​​ការ​​ដក​​តំណែង​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​សុំឱ្យលោក​​ត្រាំ​​​លា​​​​លែង​ ដើម្បី​ចៀស​​វាង​​​ការ​​ដក​​តំណែង​

3 ខែ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​មិន​ដល់​១០​ថ្ងៃ​ទៀត​ផង ​ដល់​ការ​បញ្ចប់​អាណត្តិ​របស់​លោក និង​បន្ទាប់​ពី​ការ​វាយប្រហារ​វិមាន​កា​ពី​តូ របស់​ពួក​អ្នកគាំទ្រ លោក​ដូ​ណា​ល់​ត្រាំ​មាន​សំឡេង​កាន់តែ​ច្រើន ​ស្នើ​ឲ្យ​លោក​សុំ​លាលែង​មុន ដើម្បី​ចៀសវាង​នីតិវិធី​ដ៏​លំបាក​មួយ នៃ​ការ​ដកហូត​តំណែង​លោក…

សហរដ្ឋអាមេរិក ៖ ខណៈ​សល់​ពេល​មិន​ដល់​១០​ថ្ងៃ​ទៀត​ផង ​ដល់​ការ​បញ្ចប់​អាណត្តិ​របស់​លោក និង​បន្ទាប់​ពី​ការ​វាយប្រហារ​វិមាន​កា​ពី​តូ របស់​ពួក​អ្នកគាំទ្រ លោក​ដូ​ណា​ល់​ត្រាំ​មាន​សំឡេង​កាន់តែ​ច្រើន ​ស្នើ​ឲ្យ​លោក​សុំ​លាលែង​មុន ដើម្បី​ចៀសវាង​នីតិវិធី​ដ៏​លំបាក​មួយ នៃ​ការ​ដកហូត​តំណែង​លោក ពេល​កំពុង​មាន​វិបត្តិ​នយោបាយ សុខា​ភិបាល និង​សេដ្ឋកិច្ច ។

ជា​រឿង​ថ្មី​សំឡេង​ទាំងនោះ​ចេញ​ជា​ពិសេស​ពី​បណ្ដា​មនុស្ស ក្នុង​ផ្ទៃ​គណបក្ស​សា​ធារណរដ្ឋ​តែ​ម្ដង​។ បន្ទាប់​ពី​ព្រឹទ្ធ​សមាជិក​សាធារណរដ្ឋ​លោក​BEN SASSE ព្រឹទ្ធ​សមាជិក​LISA MURKOWSKI ព្រឹទ្ធ​សមាជិក​PAT TOOMEY កាលពី​ថ្ងៃ​ទី​១០​មក​រា​ក៏​វាយតម្លៃ​ដែរ​ថា ការ​លាលែង​របស់​ប្រធានាធិបតី នឹង​ជា​ការ​ជ្រើសរើស​ដ៏​ល្អ​មួយ​។

លោក​PAT TOOMEY​ថ្លែង​តាម​ទូរទស្សន៍​CNN​ថា ចាប់តាំងពី​ការ​បោះ​ឆ្នោត​ប្រធា​នាធិបតី​ថ្ងៃ​ទី​៣​វិច្ឆិកា​មក ដោយ​ចាញ់​គេ លោក​ដូ​ណា​ល់​ត្រាំ​បាន​ធ្លាក់ខ្លួន​ចូល​ក្នុង​ការ​ឆ្កួត​ថ្មី ដែល​ពិតជា​មិន​អាច​កែ​បាន​។ ចំណែក​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ លោក​ALAN KITZINGER ជា​អ្នក​សាធារណរដ្ឋ​ដំបូង​គេ​ដែល​តាំងពី​ថ្ងៃ​ទី​៧​មក​រា​មក អំពាវនាវ​ឲ្យ​ប្រកាស​ប្រធានាធិបតី​ថា​បាត់បង់​សម្បទាន ក្នុង​ការ​កាន់​តំណែង​នោះ​ថ្លែង​ថា រឿង​ដែល​ល្អ​បំផុត​ដើម្បី​ឯកភាព​របស់​ប្រទេស នោះ​នឹង​ជា​ការ​សុំ​លាលែង​របស់​លោក​ត្រាំ​។

ទោះ​ក្នុង​សេត​វិមាន​លោក​ត្រាំ​ក៏​កាន់តែ​ឯកោ​ព្រោះ​រដ្ឋមន្ត្រី​ច្រើន​រូប​នាំ​គ្នា​ចាកចេញ ដូច​ជា​រដ្ឋមន្ត្រី​អប់រំ និង​រដ្ឋមន្ត្រី​ដឹក​ជ្ជូ្​ន​ជាដើម​។ លោក​ត្រាំ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​បង្ហាញ​សញ្ញា​ណាមួយ​ដែល​លោក​នឹង​លាលែង​នៅឡើយ​។ចំណែក​លោក​ARNOLD SCHWARZENEGGER អតីត​អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ជា​អ្នក​សាធារណរដ្ឋ​បាន​ធ្វើ​អត្ថាធិប្បាយ​តាម​វី​ដេ​អូ​មួយ ផ្សាយ​តាម​TWITTER ដោយ​បន្តឹង​សំឡេង​ប្រឆាំង​លោក​ត្រាំ និង​ចាត់​ទុក​អំពើ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល​ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​រៀបចំ​ដោយ​ប្រធានាធិបតី ។

ម្យ៉ាងទៀត​មុន​នឹង​ចាកចេញ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ធ្វើ​ប​ញ្ចី​ឈ្មោះ លើកលែងទោស​ប្រធានាធិបតី សម្រាប់​បណ្ដា​មិត្ត​របស់​លោក​។ លោក​ត្រាំ​សង្ឃឹមថា អាច​ប្រកាស​នា​ថ្ងៃ​ទី​១៩​មក​រា​ការ​លើកលែងទោស​ដល់​ឥស្សរជន​ច្រើន​រូប ដោយ​លោក​បាន​ធ្វើ​បញ្ជី​ឈ្មោះ​ពួក​គេ ហើយ​បញ្ជី​នោះ​បច្ចុប្បន្ន​កំពុង​ពិនិត្យ ដោយ​បណ្ដា​ទីប្រឹក្សា​សំខាន់​ៗ​របស់​លោក និង​ដោយ​ការិយាល័យ​ទីប្រឹក្សា​ខាង​ច្បាប់​របស់​សេត​វិមាន​។

ក្នុង​ចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​មាន​បណ្ដា​មន្ត្រីជាន់ខ្ពស់​សេត​វិមាន បណ្ដា​សមាជិកគ្រួសារ​ត្រាំ​និង​អាច​មាន​លោក​ត្រាំ​ខ្លួនឯង​ផង ដែល​គេ​ហៅ​ថា​ការ​លើក​លែងទោស​បង្ការ​ទុក​មុន​៕