ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ពិនិត្យ​ឆ្នេរ​ដីដុះ​ដើម្បី​រៀបចំ​ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ដ៏​មាន​សក្តានុពល​សំរាប់​ខេត្តព្រៃវែង

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ដីដុះ គឺជា​កន្លែង​ងូតទឹក​លេង​កំសាន្ត​មួយ​ដ៏​ពេញ​និយម​សំរាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បើ​ទោះបីជា​ទីតាំង​មួយ​នេះ​នៅ​មិន​ទាន់​មានការ​រៀបចំ​ឱ្យ​បាន​សម​ស្រប និង​មិន​ទាន់​មាន​អ្នកគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​ក៏​ដោយ ។

ខេត្តព្រៃវែង ៖ ដីដុះ គឺជា​កន្លែង​ងូតទឹក​លេង​កំសាន្ត​មួយ​ដ៏​ពេញ​និយម​សំរាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បើ​ទោះបីជា​ទីតាំង​មួយ​នេះ​នៅ​មិន​ទាន់​មានការ​រៀបចំ​ឱ្យ​បាន​សម​ស្រប និង​មិន​ទាន់​មាន​អ្នកគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​ក៏​ដោយ ។

ទី​កំសាន្ត​មួយ​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​អ្នក​មក​ងូតទឹក​លេង​កំសាន្ត​ពី​១០០​នាក់​ទៅ​២០០​នាក់​សំរាប់​ថ្ងៃ​ធម្មតា ចំណែក​នៅ​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​ដូច​ជា​បុណ្យ​ភ្ជំ និង​បុណ្យចូលឆ្នាំ​ជាដើម​បាន​កើតឡើង​ពី​៥០០​នាក់ ទៅ​ដល់​១.០០០​នាក់​ឯណោះ​។

ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​ធំធេង​នៃ​តំបន់​ដីដុះ​មួយ​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ព្រឹក​ម៉ិ​ញ​នេះ អាជ្ញាធរ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក អ៊ុំ វ​ណ្ណា អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ទាំងអស់​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​តំបន់​ដីដុះ​នេះ ដើម្បី​រៀបចំ​ផែនការ​កែ​លម្អ​តំបន់​មួយ​នេះ​ឱ្យ​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត និង​ពេញ​និយម​សំរាប់​ខេត្តព្រៃវែង ។

លោក អ៊ុំ វណ្ណ បាន​បញ្ជាក់​ឱ្យ​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ដឹង​ថា ដើម្បី​ធ្វើ​ឱ្យ​តំបន់​ដីដុះ​នេះ​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ដែល​មាន​ស្តង់ដា គឺ​ចាំបាច់​យើង​ត្រូវ​តែ​រៀបចំ​ឱ្យ​មាន​អ្នកគ្រប់គ្រង​មួយ​ដ៏​ច្បាស់លាស់​ជាមួយនឹង​ការ​បំពាក់​នូវ​ឧបករណ៍​មួយ​ចំនួន​ដូច​ជា ពោង​សុវត្ថិភាព ពោង​បញ្ជាក់​ពី​តំបន់​ទឹក​ជ្រៅ និង​រាក់ ខ្ចូ​ស​សំរាប់​ភ្ញៀវ​អង្គុយ​ទទួល​ទាន​អាហារ បង្គន់​អនាម័យ និង​ធុងសំរាម​ជាដើម ហើយ​ជា​ពិសេស​គឺ​ក្រុម​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​តំបន់​ដីដុះ​នេះ​គឺជា​កន្លែង​ងូតទឹក​កំសាន្ត​ដ៏​ពេញ​និយម​យ និង​សប្បាយ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ទីតាំង​នេះ​ក៏​ជួប​នូវ​បញ្ហា​ប្រឈម ដែល​ទាម​ទារ​ឱ្យ​មានការ​ដោះស្រាយ និង​ចាត់វិធានការ​បន្ទាន់​ផង​ដែរ ជាក់ស្តែង​ដូច​ជា​ករណី​លង់ទឹក​ជាដើម ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​លង់ទឹក​ស្លាប់​អស់​ចំនួន​៣​នាក់​ហើយ ដូច្នេះ​សូម​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​បំណង​ចង់ទៅ​លេង​តំបន់​ដីដុះ​នេះ សូម​យកចិត្តទុកដាក់ ប្រយ័ត្ន​ប្រ​យ៉ែ​ង​ចំពោះ​មិ​ត្តិ​ភក្តិ ឬ​សមាជិក​ក្នុង​គ្រួសារ​ដែល​មិន​ចេះ​ហែល​ទឹក ជា​ពិសេស​ក្មេង​តូច​ៗ​ដែល​ទៅ​ជាមួយ ព្រោះ​ពេល​នេះ​ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ហើយ​៕