ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កង្កែបបោប​នៅ​ស្រុក​បាទី​ថ្ងូរ​​រឿង​​ធ្វើ​ផ្លូវ​យឺត​ពេក​

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​គេ​សង្កេត​ឃើញ​ថា អាជីវករ​លក់​កង្កែប​បោប សាច់ក្រក​គោ និង​ចំណី​ផ្សេង​ទៀត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី…

ខេត្តតាកែវ ៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​គេ​សង្កេត​ឃើញ​ថា អាជីវករ​លក់​កង្កែប​បោប សាច់ក្រក​គោ និង​ចំណី​ផ្សេង​ទៀត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មិន​ដែល​មាន​ក្រណាត់​ក្រប​ពីលើ​សាច់​នោះ​ទេ គឺ​ទុក​ឲ្យ​ដី​ហុយ​ទ្រលោម​ពេល​មាន​រថយន្ត​តូច​ធំ បើក​ឆ្លងកាត់​ម្តង​ៗ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ ពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទិញ​របស់​ទាំងនោះ​យក​ទៅ​ម្ហូប ។ ពេល​នេះ​ផ្លូវជាតិ​លេខ​២ ត្រូវ​បាន​សាងសង់​ពង្រីក​ផ្លូវ​ដោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ ធ្វើ​ឲ្យ​ដី​ហុយ​ទ្រ​លោម​សាយភាយ​មក​លើ​តូប​លក់​ទាំ​នោះ​ជា​ខ្លាំង ហើយ​អាជីវករ​លក់ដូរ ដូច​ជា​មាន ការ​យល់​ដឹង​ក៏​នាំ​គ្នា​ដាក់​កង្កែប​បោប សាច់ក្រក​គោ​និង​គ្រឿង​ផ្សេង​ៗ​ទៀត​ទុកដាក់​ក្នុង​ទូកញ្ចក់​វិញ​ម្តង ។

អ្នកស្រី ប៉ែន សុជាតា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតា​កែវ បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​ចាប់​មុខរបរ​លក់​កង្កែបបោក​ដែល​ធ្វើ​ដោយ​ដៃ​គាត់​ផ្ទាល់​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ រីឯ​សាច់ក្រក​គោ តា​ឡ​ន​តន ស្ករត្នោត និង​ជ្រក់​ផ្សេង​ដាក់​ក្នុង​កែវ​គឺ​គាត់​ទិញ​ត​ពី​គេ​មក​លក់​គ្រាន់​បាន​កម្រៃជើងសា​តែ​ប៉ុណ្ណោះ ។ ជា​ពិសេស​កន្លែង​អ្នកស្រី​លក់​នេះ គឺ​ល្បី​កង្កែបបោក​ឈ្ងុយ​ឆ្ងាញ់​ដែល​ភ្ញៀវ​ទិញ​ទៅ​ហូប​មិន​ខុស​បំណង​ឡើយ ។ តែ​តាំងពី​មាន​ជំងឺ​កូ​វី​ដ​១៩ កើតឡើង​តាំងពី​ដើម​ខែមករា ឆ្នាំ​២០២០​មក បាន​ធ្វើ​ឲ្យ​គាត់​បាត់​អតិថិជន​ច្រើន ទំនងជា​ពួក​គាត់​ខ្លាច​ឆ្លង​ជំងឺ​នោះ ដោយ​ប្រការ​ណាមួយ​ហើយ ។ ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ស្ងប់ស្ងៀម​ផង ផ្លូវជាតិ​លេខ​២ ត្រូវ​គេ​សាងសង់​ពង្រីក​ផ្លូវ​ដោយ​ប្រើ​គ្រឿងចក្រ ឈូស​ឆាយ​ផ្លូវ​ធ្វើ​ឲ្យ​ដីក្រហម​ហុយ​ទ្រលោម​ជះ​មក​លើ​តូប​បណ្តាល​ឲ្យ​បាត់​ភ្ញៀវ​កាន់តែ​ច្រើន ។

ដោយឡែក​តូប​ជា​ច្រើន​ដែល​កន្លង​មក​នៅ​ស្រប​និង​ផ្លូវជាតិ​នោះ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​រើ​ថយ​ចេញ​ឲ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ​ដែល​ត្រូវ​ពង្រីក​ឈូស​ឆាយ ។ បច្ចុប្បន្ន​នៅ​សល់​តូប​តិចតួច​ប៉ុណ្ណោះ ដែល​ខំ​ត្រដរ​នាំ​គ្នា​លក់​កង្កែបបោក សាច់ក្រក​គោ ដោយ​ដាក់​តាំង​ក្នុង​ទូកញ្ចក់​យ៉ាង​ត្រឹមត្រូវ​ខុស​ប្លែក​ពី​មុន​ក៏​ដូច​ជា​ទាក់ទាញ​ឲ្យ​ចូល​មក​ទិញ​ផង​ដែរ ព្រោះ​ការពារ​ដី​ហុយ ។

អ្នកស្រី យ៉​ន នាង មក​ពី​ឃុំ​ត្នោត ស្រុក​បាទី ដែល​កំពុង​អង្គុយ​ក្នុង​តូប​ហើយ​អាំង​កង្កែប​បោប សាច់ក្រក​គោ បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ថ្ងៃ​សៅរ៍​-​អាទិត្យ ម្ហូប​ដែល​លក់​នៅ​តាម​ដងផ្លូវ​ជាតិ លេខ​២​នេះ បើ​ទោះបីជា​មាន​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ គាត់​នៅ​តែ​លក់ដាច់​ខ្លាំង​ដដែល ព្រោះ​កន្លែង​លក់ គាត់​មាន​សង់រោង​អង្គុយ​លេង​និង​ចង​អង្រឹង​សម្រាប់​ភ្ញៀវ​តម្រង់​ចង្កេះ​ទៀត​ផង ហើយ​ក្លិន​កង្កែប​បោប​ដែល​ឈ្ងុយ​ៗ​នេះ តែងតែ​ទាក់ចិត្ត​អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ឲ្យ​ឈប់​និង​សួរនាំ​ទិញ ។

អ្នកស្រី​នាង​បាន​បញ្ជាក់​ថា ឥឡូវនេះ​តាម​តូប​និ​មួយ​ៗ មាន​ទូកញ្ចក់​ដាក់​តាំង​កង្កែប​បោប និង​សាច់ក្រក​គោ ដើម្បី​រក្សា​អនាម័យ​មិន​ដូច​កាលពីមុន​នោះ​ទេ ។ ចំណែក​តម្លៃ​វិញ​មាន​ទៅ​ថ្លៃ​ឯណា អាច​ទិញ​បាន ទៅ​តាម​កង្កែប​តូច ឬ​ធំ ដែល​ដោត​ចង្កាក់​អាំង​នោះ ។
សមាជិក​ក្រុមប្រឹក្សា​ឃុំ​កណ្តឹង​ម្នាក់ ដែល​មាន​ប្រពន្ធ​លក់​កង្កែប​បោប សាច់ក្រក​គោ
ផ្លែ​ត្នោត ទឹកត្នោត នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ បាន​និយាយ​ក្នុង​ន័យ​សុំ​មិន​ឲ្យ​បញ្ចេញ​​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា តូប​លក់​កង្កែប​បោប សាច់ក្រក​គោ​និង​គ្រឿង​ផ្សេង​ៗ​ទៀត នៅ​លើ​កំណាត់​ជាតិ​លេខ​២ ស្ថិត​ក្នុង​ឃុំ​កណ្តឹង​មាន​តូប​ជាង​មួយ​រយ​ឯណោះ តែ​ដោយ​សារ​ជំងឺ​កូ​វី​ដ​១៩​ផង និង​បច្ចុប្បន្ន​ពង្រីក​ផ្លូវ​ផង ធ្វើ​ឲ្យ​ប៉ះពាល់​តូប​ដែល​លក់​លើ​ចិញ្ចើម​ផ្លូវ នា​ពេល​កន្លង​មក​មាន​ម្ចាស់​តូប​ភាគច្រើន​គាត់​រុះរើ​តូប​ឈប់​លក់ និង​មាន​អ្នកខ្លះ​ខិត​ទៅ​ក្រោយ ដោយ​ជួល​ដី​គេ​ដាក់​តូប​ដើម្បី​លក់ដូរ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រោះ​អ្នក​ទាំងនោះ​ភាគច្រើន​គ្មាន​ដីស្រែ​និង​គេ ។

អ្វី​ជា​ការ​កត់សម្គាល់​ឃើញ​ថា ម្ចាស់​តូប​ទាំងនោះ​បាន​នាំ​គ្នា​យល់​ពី​អនាម័យ​ទើប​ពួក​គេ​ដាក់​កង្កែប​បោប សាច់ក្រក​គោ​និង​សាច់​ផ្សេង​ៗ​ទៀត ដាក់​ក្នុង​ទូកញ្ចក់​តាម​គ្នា​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ពី​ភ្ញៀវ​ផង​ដែរ ។ ដោយឡែក​ក៏​មាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ បាន​នាំ​គ្នារ​អូរ​ទាំ​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង​ណាស់ ដោយសារ​តែ​ក្រុមហ៊ុន ហាន សុ​ឹ​ង (HAN SHIN) មានការ​យឺតយ៉ាវ​ក្នុង​ការ​សាងសង់​ផ្លូវ ធ្វើ​ឲ្យ​ពួក​គាត់​លក់ដូរ​មិនសូវ​ដាច់​ជាដើម ។

ពោល​គឺ​ពេល​សាងសង់​ផ្លូវ​ត្រូវការ​ឈូស​ឆាយ​អត់​មាន​ផ្លូវ​ចូល អុ​ី​ចឹ​ង​ហើយ​បានជា​ពួក​គាត់​លក់​មិនសូវ​ដាច់​ជាដើម ។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​នេះ​ក៏​មិន​មាន​គ្រឿងចក្រ​គ្រប់គ្រាន់​សម្រាប់​សាងសង់​ទេ គឺ​មាន​តែ​គ្រឿងចក្រ​ចាស់​ៗ ប៉ុន្មាន​គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​ក៏​យឺត​ទៀត​មិនដឹង​ថ្ងៃ​ណា​ធ្វើ​ឆាប់​ហើយ​នោះ​ទេ ។ ស្រប​ពេល​នេះ​ដែរ តាម​រយៈ​សារព័ត៌មាន​កោះសន្តិភាព​ប្រជាពលរដ្ឋ សូម​សំណូមពរ​ទៅ​ដល់​មន្ត្រី​ពាក់ព័ន្ធ មេត្តា​ជួយ​ព​ន្លឿ​ន​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើ​ឲ្យ​បាន​លឿន​ផង កុំ​យឺត​ពេល​ពេក កុំ​ដូច​ដង្កូវបាក់​ខ្នង ខ្លះ​ថា​វា​រគើម​ៗ​ដូច​អណ្តើក ដឹង​ពេល​ណា​ហើយ​ទេ ពីព្រោះ​ពួក​គាត់​ពិបាក​រក​សុ​ី​ណាស់ ។

បើសិន​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ ទៅ​កាន់​ខេត្តតាកែវ ឬ​ខេត្តកំពត តាម​ផ្លូវជាតិ​លេខ​២ ដោយ​ចំណាយពេល​ប្រហែល​៤០​នាទី ឬ​ចម្ងាយ​ប្រមាណ​ជា​៣៤​គីឡូម៉ែត្រ ពី​ភ្នំពេញ ជិត​ដល់​ផ្លូវ​ចូល​ទៅ​ភ្នំ​តា​ម៉ៅ នោះ​ច្បាស់​ជា​ចាប់អារម្មណ៍​ថា នៅ​សងខាង​ផ្លូវ​នោះ​មាន​តូប​តូច​ៗ​ជា​ច្រើន ដាក់​ក្បែរ​នឹង​ចិញ្ចើម​ផ្លូវជាតិ​នោះ​តែ​ម្តង ។ ផ្សែងហុយ​ៗ​និង​ក្លិន​ដែល​ភាយ​ចេញពី​តូប​នៅ​អម​សងខាង​ផ្លូវ បក់​មក​ប៉ះ​ជាមួយនឹង​ច្រមុះ អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រូប​ក្លិន ហើយ​តាម​សម្លឹង​រក​មើល​ប្រភព​ក្លិន​នោះ​ជា​មិន​ខាន​ឡើយ ។ អ្នក​ណា​មិន​ល្បី​នោះ​គឺ «​កង្កែបបោក​ស្រុក​បាទី​» ។ ដូច្នេះ​សូមអ្នក​ធ្វើ​ដំណឹង​ឆ្លងកាត់​កុំ​ភ្លេច​ជួយ​ទិញ​កង្កែបបោក​ស្រុក​បាទី​ផង មិន​ខុស​បំណង​ឡើយ​គ្មាន​ជាតិ​គីមី​ទេ ៕