ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ទប់ស្កាត់​កូ​វី​ដ​! ឈប់​ឱ្យ​រថយន្ត​​ថៃ​ចូល​មក​ដេក​ស្នាក់​តាម​ស្តង់​ដំឡូង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​យក្ស​របស់​ថៃ បើកបរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​ស្មាច់ និង​ច្រក​ទ្វារ​តំបន់​ជប់​គគី តែងតែ​ដឹក​ដំឡូង​មី​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ប៉ូលិស​អន្តោ​ប្រវេ​ស​ខេត្ត​សហការ​នឹង​ប៉ូលិស​ច្រក​ទ្វារ និង​កម្លាំង​អធិការដ្ឋាន មិន​ឱ្យ​ស្នាក់​នៅ​សម្រាក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ…

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​យក្ស​របស់​ថៃ បើកបរ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​ស្មាច់ និង​ច្រក​ទ្វារ​តំបន់​ជប់​គគី តែងតែ​ដឹក​ដំឡូង​មី​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​ប៉ូលិស​អន្តោ​ប្រវេ​ស​ខេត្ត​សហការ​នឹង​ប៉ូលិស​ច្រក​ទ្វារ និង​កម្លាំង​អធិការដ្ឋាន មិន​ឱ្យ​ស្នាក់​នៅ​សម្រាក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ គោលការណ៍​គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​មេរោគ​រាតត្បាត COVID-19 វិធាន​ការណ៍​នេះ​ចាប់ពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០ រហូត​មក​ទល់​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​គន្ធ ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១​ថ្លែង​ថា យោង​តាម​បទបញ្ជា​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​បទបញ្ជា​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ជំនាញ កម្លាំង​អធិការដ្ឋាន​ស្រុក អធិការ​ក្រុង​សំរោង អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល អធិការ​ស្រុក​អន្លង់​វែង​និង​កម្លាំង​ប៉ូលិស​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ទប់ស្កាត់​រថយន្ត​យក្ស​ថៃ​ដឹក​ដំឡូង​មី មិន​ឱ្យ​បើកបរ​ចូល​មក​សម្រាក​តាម​ស្តង់​ដំឡូង​នៅ​ពេល​យប់ ក្នុង​ប្រទេស​កម្ពុជា​ដូច​មុន​ៗ​ទេ​។

លោក​ឧត្ត​រម​សេនីយ៍​ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ ក្រោយ​ពី​ការ​ផ្ទុះ​មេរោគ​រាត​ត្បាត COVID-19 នៅ​ឯ​ខេត្ត​សាមុទ្រ​សា​ខន ប្រទេស​ថៃ ដោយ​រថយន្ត​ថៃ​ទាំងនេះ តែងតែ​បើក​បរ​ចូល​មក​សម្រាក​នៅ​តាម​ស្តង់​ដំឡូង​មី​ក្នុង​ខេត្ត​ជា​ច្រើន​គ្រឿង ខណៈ​នេះ​តៃកុង​និង​ព្រូ​រថយន្ត​បាន​ដើរ​ផឹកស៊ី និង​ដើរ​ចូល​តាម​ទីផ្សារ​នានា​ផង​ដែរ​។ បន្ទាប់​ពី​មានការ​ផ្ទុះ​មេរោគ​រាតត្បាត COVID-19 នៅ​ប្រទេស​ថៃ​ជា​ច្រើន ទើប​អាជ្ញាធរ​យើង​មាន​វិធានការ និង​ដាក់​បទបញ្ជា​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ លោក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចង្អុលបង្ហាញ​ឱ្យ​លោក​ដឹង​នាំ​កម្លាំង​ចុះ​ធ្វើការ​ទប់ស្កាត់​ចាប់តាំងពី​ថ្ងៃ​ទី​២១ ធ្នូ ២០២០ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៥ ខែមករា ២០២១​នេះ​។

ឧត្តមសេនីយ៍​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​រថយន្ត​ថៃ មាន​តៃកុង និង​ព្រូ នៅ​ពេល​បើក​ចូល​ក្រុម​គ្រូពេទ្យ​គ្រាន់តែ​ពិនិត្យ​កំ​ដៅ​ប៉ុណ្ណោះ ប៉ុន្តែ​តែ​រោគ​សញ្ញា​មេរោគ COVID-19 មិន​ទាន់​ច្បាស់​លាស់​នៅឡើយ​ទេ ។ ខណៈ​នេះ​បើ​មាន​ផ្ទុះ នឹង​អាច​ឆ្លង​ដល់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​នៅ​ក្នុង​សហ​គមន៍ ជាក់ស្តែង​រថយន្ត​ថៃ​ជា​ច្រើន​គ្រឿង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ឱ្យ​នៅ​សម្រាក​មាត់ច្រក​ទ្វារ និង​មួយ​ករណី​ផ្សេង​ទៀត កម្លាំង​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ថៃ​២​នាក់ មាន​ប្រពន្ធ​កម្ពុជា ដែល​​លួច​ឆ្លង​ដែន និង​ពលរដ្ឋ​ខ្មែរ​៣​នាក់​បាន​ប្តី​ថៃ និង​ម្នាក់​ទៀត​ជា​អ្នក​មើលផ្លូវ ព្រមទាំង​ផ្តល់​ទីកន្លែង​ស្នាក់​នៅ ខណៈ​ពេល​នេះ​បុរស​ជា​ប្តី ក៏​បញ្ជូន​ទៅ​ប្រទេស​ខ្លួន​វិញ ឯ​ស្ត្រី​ជា​ប្រពន្ធ​នាំ​ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ