ធនាគារថៃនឹងជួបប្រជុំគ្នាជាមួយធនាគារដទៃទៀតទាក់ទងនឹងបំណុល
ប្រទេសថៃឡង់ដ៍ ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា…
ប្រទេសថៃឡង់ដ៍ ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា…
ប្រទេសថៃឡង់ដ៍ ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ធនាគារជាតិនៃព្រះរាជាណាចក្រថៃ កំពុងគ្រោងនឹងជួបពិភាក្សាជាមួយនឹងសមាគមធនាគាររបស់ថៃ (Thai Banker Association) TBA ដើម្បីបន្តការផ្តល់ជំនួយ និងសម្រួលដល់អាជីវកម្មរបស់ពលរដ្ឋ និងជាអតិថិជនខ្ចីប្រាក់របស់ខ្លួន។
សារព័ត៌មានបាងកកប៉ុស្ត៍បានបន្តថា ធនាគារកណ្តាលរបស់ថៃ ព្រមទាំង សមាគមធនាគាររបស់ថៃ ធ្លាប់មានគ្រោងជួបគ្នាម្តងហើយ នៅចុងឆ្នាំ ២០២០នេះ ដើម្បីអាចពិភាក្សាគ្នាទៅលើដំណើរការរៀបចំកញ្ចប់ប្រាក់បំណុលឡើងវិញ ប៉ុន្តែដោយសារតែការផ្ទុះនៃការរីករាលដាលកូវីដសាជាថ្មីទើបធ្វើឲ្យផែនការជួបជុំនេះត្រូវបានពន្យាពេល។
បាងកកប៉ុស្ត៍បានស្រង់សម្តីរបស់ លោក Thaweelarp Rittapirom អនុប្រធានប្រតិបត្តិនៃធនាគារ Bangkok Bank (BBL) ដូចនេះថា ធនាគាររបស់គាត់ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការវាស់វែងសាជាថ្មី ទៅលើទំហំនៃការប៉ះពាល់ ដោយសារជំងឺរាតត្បាតលើកនេះ ហើយគឺវាអាស្រ័យទៅលើផែនការអាជីវកម្ម បន្តរបស់ក្រុមហ៊ុននីមួយៗ និងស្ថិតនៅក្រោមគោលការណ៍ច្បាប់ ដែលចែងដោយធនាគារជាតិរបស់ថៃ។
លោក Thaweelarp មានប្រសាសន៍បន្តថា សម្រាប់ធនាគារ BBL របស់លោកគឺនឹងគោរពតាមលទ្ធផល នៃការពិភាក្សារបស់ធនាគារជាតិ និងសមាគមធនាគារថៃ នៅពេលដែលពួកគេបញ្ចប់ការប្រជុំគ្នានោះ។
លោក Pipatpong Poshyanonda សហប្រធាននៅធនាគារ Kasikornbank (KBank) បាននិយាយថា ធនាគារបានបន្តពិភាក្សា អំពីវិធានការថ្មីៗ ដើម្បីទប់ទល់នឹងការឆ្លងថ្មី នៅក្នុងស្រុក។
ចំពោះវិធានការណ៍នឹងជំនួយផ្នែកហិរញ្ញវត្ថុ ធនាគារKBank កំពុងពិភាក្សាលើវិធានការណ៍ នេះយ៉ាងលម្អិត ដើម្បីបន្តជួយដល់អតិថិជន ដែលរងផលប៉ះពាល់ ដោយផ្អែកលើករណីនីមួយៗ។
យោងតាមការថ្លែងប្រាប់ ពីលោកនាយកប្រតិបត្តិរបស់ ធនាគារ TMB-Thanachart លោក Piti Tantakasem បានឱ្យដឹងថា ធនាគាររបស់លោកក៏កំពុងពិចារណា ក្នុងការជួយដល់អ្នកខ្ចី ដោយផ្អែកលើទិន្នន័យរបស់អតិថិជនរាយនិងក្រុមហ៊ុនរាយ។
តួរយ៉ាងធនាគារនឹងវាយតម្លៃអតិថិជនម្នាក់ៗ ដែលរស់នៅខេត្តសាមុតសាខន ដោយផ្អែកលើប្រភេទប្រាក់កម្ចីរបស់ពួកគេ ដែលទទួលបានវិជ្ជាជីវៈ និងផលប៉ះពាល់ហិរញ្ញវត្ថុ ដែលកើតឡើងពីការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងពេលថ្មីៗនេះ ដើម្បីផ្តល់នូវដំណោះស្រាយដល់ពួកគាត់ ខាងផ្នែលហិរញ្ញវត្ថុមួយឱ្យសមស្រប។
យោងតាមការស្ថិតិដែលប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Kasikorn បានបញ្ជាក់ថាបំណុលលក្ខណៈគ្រួសារសមមាត្រទៅនឹងអត្រាផលិតផលក្នុងស្រុកសរុប GDP អាចនឹងកើនឡើងទៅដល់ ៩១ ភាគរយនៅឆ្នាំនេះប្រសិនបើកំណើនសេដ្ឋកិច្ចនឹងមានចំនួនតិចជាង ២,៦ ភាគរយ ពោលគឺដោយសារតែការអូសបន្លាយនៃការរាតត្បាតរបស់កូវីដ១៩៕
ចែករំលែកព័តមាននេះ