ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់ ឧបត្ថម្ភ​ និង​រៃ​អង្គាស​សប្បុរសជន​ជួយ​ដល់​បុរស​ឆក់​ខ្សែ​ភ្លើង​ដែល​ក្រខ្សត់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ច័ន្ទ ទី​១៣ កក្កដា ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ក្រុមការងារ​ទឹក​ពិសា វី​តា​ល់ ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ក្នុងស្រុក​ដែល​មាន​គុណ​ភាព​ខ្ពស់​បាន​ពាំនាំ​ថវិកា​ចំនួន​១​លាន​រៀល

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ច័ន្ទ ទី​១៣ កក្កដា ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ក្រុមការងារ​ទឹក​ពិសា វី​តា​ល់ ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ក្នុងស្រុក​ដែល​មាន​គុណ​ភាព​ខ្ពស់​បាន​ពាំនាំ​ថវិកា​ចំនួន​១​លាន​រៀល ជាមួយនឹង​ទឹក​ពិសា​វី​តា​ល់​០៥កេស រួម​ទាំង​អំណោយ​មួយ​ចំនួន​ទៀត​ទៅ​ជូន​លោក ចឹក ភី ជា​កម្មករ​សំណង់​ក្រីក្រ​ម្នាក់​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុស​មៈ បន្ទាប់​ពី​ទទួល​ការ​វះកាត់ កាត់​ដៃ​ទាំង​សងខាង​ក្រោយ​ពី​ជួប​ឧ​បទ្ទវ​ហេតុ​ឆក់​ខ្សែរ​ភ្លើង អំឡុង​ពេល​បំពេញការងារ​។
ករណី​លោក​ចឹក ភី ត្រូវ​បាន​អ្នកលេង​ហ្វេ​សបុ​កមួយ​ចំនួន​ចាត់​ទុក​ជា​សោក​នា​ដ​កម្ម​ក៏​គួរ​ឲ្យ​សោកស្តាយ​មួយ​សម្រាប់​គាត់​នឹង​គ្រួសារ​គាត់​ទាំង​មួល​។ ដោយ​មើលឃើញ​ពី​សភាព​ខ្វះខាត និង​ក្តី​លំបាក​របស់​គាត់ មាន​សប្បុរស​មួយ​ចំនួន​បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​មួយ​ចំនួន​ជូន​ដល់​គាត់ ហើយ​ក៏​បាន​ផ្សព្វផ្សាយ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ ​ដើម្បី​ជួយ​ដល់​គាត់​ផង​ដែរ​។

ស្ថិត​ក្នុង​ទឹកមុខ​ឈឺចាប់​ដ៏​កម្សត់ លោក​ចឹក ភី បាន​ព្យាយាម​និយាយ និង​បង្ហាញ​ពី​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​វី​តា​ល់​ដែល​បាន​ទៅ​សួរសុខទុក្ខ​លោក រួម​ជាមួយនឹង​អំណោយ​ជា​ជំនួយ​ដល់​គាត់​ក្នុង​គ្រា​ដែល​គាត់​កំពុង​ត្រូវការ​ជំនួយ​បំផុត​។

លោក​អ៊ុំ វណ្ណៈ​ តំណាង​ក្រុមហ៊ុន វី​តា​ល់ បាន​និយាយ​ថា ថវិកា​ដែល​បាន​ជូន​ជា​អំណោយ​ដល់​លោក​ចឹក ភី​ គឺ​បាន​មក​ពី​មូល​និធិ ២៥៛ របស់​វី​តា​ល់​។ ពួក​យើង​មាន​គម្រោង​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​ត្រូវការ​ជំនួយ​ច្រើន​នាក់​ទៀត ដែល​ប្រហែល​ជាមួយ​នាក់​ក្នុង​មួយ​ខែ​។ វី​តា​ល់ បាន​នឹង​កំពុង​តែ​រៀបចំ​កម្មវិធី​សប្បុរស​ជា​ច្រើន​ ដើម្បី​ឆ្លើយ​តប​នឹង​អតិថិជន​ទាំងអស់ ​ចំពោះ​ការ​គាំទ្រ​ទឹក​ពិសា​វី​តា​ល់​កន្លង​មក​។ វី​តា​ល់​សង្ឃឹមថា ជំនួយ​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​បងប្រុស ភី​ពី​ការ​ព្យាបាល​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ គឺ​គាំ​ជួយ​ឲ្យ​បងប្រុស​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​រស់​បន្តជីវិត​ជួបជុំ​គ្រួសារ​គាត់​បន្ត​ទៀត​។

លោក គង់ ចិ​ត្រា ​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​លោក ចឹក ភី បាន​និយាយ​ទាំង​អួល​ដើម​.កថា ​លោក​ពិតជា​អរគុណ​ចំពោះ​ក្រុមហ៊ុន វី​តា​ល់​ ដែល​មានចិត្ត​សប្បុរស​ក្នុង​ការ​ជួយ​បងប្រុស​លោក​ដែល​កំពុង​តែ​មានការ​ឈឺចាប់​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។ លោក​បន្ត​ថា ​បងប្រុស​លោក​ជួប​គ្រោះ​ថា្ន​ក់​ជិត​មួយ​ខែ​ហើយ តាំងពី​ថ្ងៃ​ទី​១៥ មិថុនា​ មក​ម៉្លេះ ប៉ុន្តែ​គ្រួសារ​គ្មាន​ប្រាក់​ព្យាបាល​ ទើប​សម្រេចចិត្ត​ដាក់​ទុក​គាត់​ឲ្យ​សម្រាក​នៅ​មន្ទី​ពេទ្យ​ខេត្តតាកែវ​ អស់​រយៈពេល​ជាង​១០​ថ្ងៃ ប៉ុន្តែ​ដោយសារ​តែ​មើលឃើញ​ថា សភាព​របស់បង​ប្រុ​ល​លោក​កាន់តែ​ធ្ងន់​ទៅ​លោក និង​គ្រួសារ​ក៏​បាន​សម្រេចចិត្ត​លក់ក្របី​មួយ​នឹម​បាន​ប្រាក់​មួយ​ចំនួន ​ទើប​បញ្ជូន​បងប្រុស​លោក​មក​មន្ទីរ​ព្រះ​កុ​សមៈនេះ​។ ការ​ព្យាបាល​របស់​បងប្រុស ភី នឹង​ត្រូវការ​រយៈពេល​យូរ ក៏​ដូច​ជា​ថវិកា​ច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​ថ្ងៃ​ផ្តល់​អំណោយ​នេះ វី​តា​ល់ ក៏​បាន​អំពាវនាវ និង​ស្វាគមន៍​ដល់​មិត្ត​ហេ្វ​ស​ប៊ុក និង​ជនរួមជាតិ​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ជាមួយ​វី​តា​ល់​បាន​នៅ​ថ្ងៃ​ច័​ន្ទ ទី​១៣​ កក្កដា​នេះ នៅ​មន្ទី​ព្រះ​កុស​មៈ បន្ទប់​លេខ​៤ ជាន់​ទី​២ គ្រែ​២២​។ វី​តា​ល់​សង្ឃឹមថា ​ថវិកា ឬ​អំណោយ​បន្តិចបន្តួច​របស់​អ្នក​ទាំងអស់​គ្នា​នឹង​ក្លាយជា​វត្ថុ​ដ៏​មាន​តម្លៃ​ ដើម្បី​លើកទឹកចិត្ត​បងប្រុស ភី ​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បោ​យ និង​អាច​មានកម្លាំ​ចិត្ត​រស់​ជុំ​គ្រួសារ​គាត់​បន្ត​ទៀត​។