ក្រសួងទេសចរណ៍​និង ADB ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​3​ជាប់មាត់​សមុទ្រ


រាជធានី​ភ្នំពេញ​ ៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុង​តំបន់​មេគង្គ ត្រូវ​បាន​ក្រសួងទេសចរណ៍​ និង​ធនាគារ អភិវឌ្ឍន៍​អាស៊ី (ADB) លើកយក​មក​ពិភាក្សា​កាលពី​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង ក្រោម​វត្តមាន​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជានា​យក​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុង​តំបន់​មេគង្គ​បានឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័ន្ធ​ទេសចរណ៍​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ក្នុង​តំបន់​មេគង្គ ស្ថិត​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រា​ដែល​កិច្ចប្រជុំ​លើក​ទី​១​នា​ថ្ងៃនេះ​គឺ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្ទាល់​ក្នុង​តំបន់​ទាំងមូល​នៃ​ខេត្ត​ចំនួន​៣​ដែល​នៅ​ជាប់មាត់​សមុទ្រ មាន ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​តំបន់ឆ្នេរ​របស់​កម្ពុជា ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ចា​ក់ថា គម្រោង​នោះ​រួម​មាន ៖ ទី​១-​អភិវឌ្ឍន៍​កំពង់​ផែ​ទេសចរណ៍​មួយ​នៅ​ខេត្តកំពត ទី​២-​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​បរិស្ថាន​នៅ​តំបន់​ផ្សារ​ក្រាម​ក្នុង​ខេត្ត​កែប ដោយ​រៀបចំ​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់ ធ្វើ​ឱ្យ​បរិស្ថាន​ល្អ និង​ការ​ជួយ​អភិវឌ្ឍន៍​សហគមន៍ និង​លើកកម្ពស់​ប្រសិទ្ធភាព​សហគមន៍ ការ​អភិវឌ្ឍ​សហគមន៍​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​មាន​ចំណូល និង​មានឱកាស​ការងារ ដោយ​ទទួលផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ។ លោក​បន្ត​ថា បន្ទាប់​ពី​មាន​កំពង់​ផែ​អន្តរជាតិ​នេះ យើង​នឹង​បើក​ច្រក​អន្តរជាតិ​មួយ ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចេញចូល​តាម​ច្រក​ថ្មី​នេះ ។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋលេខាធិការ​រំពឹង​ថា តាម​រយៈ​កំពង់​ផែ​ថ្មី​នេះ ក៏​ដូច​ជា​ក្នុង​គម្រោង​ទាំងមូល អាច​នឹង​ស្រូប​យក​កម្លាំង​ពលកម្ម​យ៉ាង​ហោច​ណាស់​ក៏​ជាង​៥០០០​នាក់ មក​បម្រើ​ការងារ ហើយ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្នុង​តំបន់​នេះ ក៏​នឹង​ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​ពី​វិស័យ​ទេសចរណ៍​ផង​ដែរ ។ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ទាំងមូល គេ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​១៨,៧៧​លាន​ដុល្លារ​អា​មេ​រិ​ក។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា រាល់​គម្រោង​អភិវឌ្ឍន៍​ចាំបាច់​ត្រូវ​មានការ​គាំទ្រ​ពី​ប្រជាជន​និង​ដៃគូរ​អ​ភ​វឌ្ឍន៍​រួម​ទាំង​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ផង​ដែរ ។ ដូច្នេះ លោក​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​គម្រោង​ផែនការ​ឱ្យ​ច្បាស់លាស់ ត្រឹមត្រូវ ធានា​បាន​ទាំង​បរិយាកាស បរិស្ថាន អនាម័យ សន្តិសុខ សុវត្ថិភាព និង​ធានា​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ប្រកបដោយ​សុវត្ថិភាព និង​ការ​ទាក់ទាញ​បំផុត ។

លោក​រដ្ឋមន្ត្រី​អះអាង​ថា រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បង្កើត​ឡើង​ទាំងអស់​ត្រូវ​តែ​ធានា​នូវ​កម្រិតស្តង់ដា​អន្តរជាតិ ព្រោះថា​ការ​កំណត់​បែប​នេះ វា​ជា​ប្រព័ន្ធ​ដែល​អាច​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ មក​ពី​ប្រទេស​នៅ​លើ​ពិភពលោក​តាម​ច្រក​ផ្លូវទឹក ឱ្យ​បាន​តាម​គម្រោង​ផែនការ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ