ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រត់​កុមារី​អាយុ​១៣ឆ្នាំ​​ពីក្រុង​ព្រះសីហនុ​មក​រួមរ័កនៅ​ភ្នំពេញ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ​ជាង​ដែក​ និង​សំណង់​ម្នាក់ ត្រូវសមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជនរាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​​ដែល​បាន​ចោទ​ថា បាន​ពង្រត់​កូន​ស្រី​​របស់ ខ្លួន​​យកទៅ​រំលោភ​សេព​សន្ថ​វៈ​ ។ តាម​ការ​ចោទ​បញ្ជាក់​ថា ​ជន​នេះ​បាន​​រំលោភ​១​យប់​៦​ដង ។ ជនត្រូវចោទ​​មានឈ្មោះ​អ៊ឹម សុវណ្ណ​ ភេទ​ប្រុស អាយុ​៣​១ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ប្លុក​បុរី​សន្តិ​ភាព​២ សង្កាត់​ចោមចៅ

រាជធានីភ្នំពេញ ៖ កម្មករ​ជាង​ដែក​ និង​សំណង់​ម្នាក់ ត្រូវសមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនី​តិជនរាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​​ដែល​បាន​ចោទ​ថា បាន​ពង្រត់​កូន​ស្រី​​របស់ ខ្លួន​​យកទៅ​រំលោភ​សេព​សន្ថ​វៈ​ ។ តាម​ការ​ចោទ​បញ្ជាក់​ថា ​ជន​នេះ​បាន​​រំលោភ​១​យប់​៦​ដង ។ ជនត្រូវចោទ​​មានឈ្មោះ​អ៊ឹម សុវណ្ណ​ ភេទ​ប្រុស អាយុ​៣​១ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ប្លុក​បុរី​សន្តិ​ភាព​២ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ​ប៉ុន្តែ​គេ​បាន​​ទៅធ្វើជា​ជាង​ដែក​ និង​សំណង់​នៅ​ក្រុង​ព្រះសីហនុ ។

លោក​​វរសេនីយ៍​ត្រី​កែវ ធា បាន​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​កម្មករ​រូបនេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៧ កញ្ញា ​ដោយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ ​មនុស្ស និង​ការ​ពារ​អនីតិជន​របស់​លោក​ ពេល​បាន​​ទទួល​បណ្តឹង​ពី​ឈ្មោះ​ស៊ន សុវណ្ណ ភេទ​ប្រុស អាយុ​​៣៩​ឆ្នាំ ជា​ឪពុក​កុមារី​រងគ្រោះ​ចាប់​ប្រគល់​ឱ្យ​ និង​បាន​នាំ​ក្មេង​រង​គ្រោះ​មក​ជា​មួយ​ផង ។ ដើម​បណ្តឹង​​ឈ្មោះ​ស៊ន សុវណ្ណ បាន​រៀប​រាប់​ប្រាប់ស​មត្ថ​កិច្ច​​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​៥​​និង​៣០នាទី​ល្ងាច​ថ្ងៃទី​៦ កញ្ញា កូនស្រី​របស់​គាត់ អាយុ​១៣​ឆ្នាំ បានចេញពីរៀន​សាលា​ឯកជន​មួយ​នៅ​ក្បែរ​ផ្ទះ​ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​មិន​ដឹង​ទៅ​ណា​ខុសពីទំលាប់​រាល់ថ្ងៃ ។ ពេលបាត់​កូនស្រី​យ៉ាងដូច្នេះ ក្នុងនាម​ជា​អ្នក​អាណាព្យាបាល​បាន​ស្វះ​ស្វែង​រក​កូន​គ្រប់​ច្រ​កល្ហក និង​សួរនាំ​អ្នកជិត​ខាង​ក៏​គ្មាន​ព័ត៌​មានដែរ ។ ក្រោយ​ពី​​​បាត់​កូន​​គាត់បាន​​យក​រូបថត​ជា​​ច្រើន​សន្លឹក​ទៅ​ដាក់​ប្តឹង​គ្រប់ស្ថាប័ន​មានសមត្ថ​កិច្ច​នៅ​ក្រុងព្រះសីហនុ ។

លុះដល់ថ្ងៃទី​៧ កញ្ញា ​គាត់ជា​ឪពុក​បាន​ទទួល​ទូរស័ព្ទ​កូនតែ​ពីរបីម៉ាត់ ស្រាប់តែ​សំលេងទូរស័ព្ទ​នោះ​ដាច់​ទៅ ដែលជា​ទូរស័ព្ទសាធារណៈ​ ។ ក្រោយ​ពេល​ស្តាប់​ឮ​សំលេង​​កូន គាត់ជា​ឪពុក​ត្រេក​អរ​ណាស់ ប៉ុន្តែ​ការ​សន្ទនា​មិនបាន​ច្រើន​ និង​មិន​បានដឹង​អ្វីទាំង​អស់​ដឹង​ត្រឹម​តែថា នៅ​ភ្នំពេញ ។ ​បន្ទាប់​ពី​ទូរស័ព្ទ​​នោះ​ដាច់​​ប្រព័ន្ធ​ទៅ​ គាត់ជា​ឪពុក​​បាន​ព្យា​យាម​​ទូរស័ព្ទ​ចូល រហូត​ម្ចាស់​​ទូរស័ព្ទ​សាធារណៈ​គេលើកទទួល​ដោយ​បានប្រាប់​ថា នៅ​ម្តុំ​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ ។ គ្រាន់តែ​បានដឹង​​ទីតាំង​ទូរស័ព្ទ​សាធា​រណៈ​ភ្លាម​ គាត់​បានជិះ​រថយន្ត​តាក់ស៊ី​មក​ភ្នំពេញ និង​បាន​សំដៅ​ទៅ​កន្លែង​ទូរស័ព្ទ​សាធារណៈ​ដែល​កូន​ស្រី​​បាន​ជួល​​​និយាយ​ទាក់​ទង​​គាត់​​​ ពេលនោះ​គេ​​ប្រាប់​ថា ក្មេងស្រី​​ដែល​និយាយ​តាម​ទូរស័ព្ទ​នោះ​​គឺមាន​មនុស្ស​ប្រុស​ម្នាក់ជូន​មក​ជាមួយ ហើយ​មនុស្ស​ប្រុសនោះ​មាន​ផ្ទះ​​នៅ​ម្តុំ​នោះដែរ ។

តាម​បណ្តឹង​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ទៀត​ថា ពេល​កំពុង​តែ​​សួរនោះ ស្រាប់តែ​ឃើញ​ប្អូន​ប្រុស​របស់​ជន​សង្ស័យ​មក​កាន់​កន្លែង​ទូរស័ព្ទ​សាធារណៈ​នោះ​ដែរ ​ពេលនោះ​អ្នក​ជិត​​ខាង​បាន​ប្រាប់​ថា នេះ​​ជា​ប្អូន​ឈ្មោះ​អ៊ឹម សុវណ្ណ ។ ពេល​បាន​ជួប​ប្អូន​​ជន​​ល្មើស​យ៉ាង​ដូច្នេះ​ ឪពុក​កុមារី​ក៏សួរ​នាំ​រក​បង​​ និង​កូនស្រី​​គាត់​ តែ​ត្រូវ​បុរស​ជា​ប្អូនប្រាប់ថា ទាំង​ពីរ​នាក់​​បាន​ចេញ​ពីផ្ទះ​​បាត់​ទៅ​ហើយ មិន​ដឹង​​ទៅ​ណា​ទេ ។ ឮសំដី​​និយាយ​បែប​នេះ លោក​ស៊ុន សុវណ្ណ ជា​ឪពុក​កុមារី​មានការ​ព្រួយបារម្ភ​ ​ដោយ​​មិន​ដឹង​ទៅ​រក​ឯណា​ទៀត​ ព្រោះ​ភ្នំពេញ​ធំពេក ។ ល្ងាច​ណាស់​ទៅហើយ គាត់​បាន​ជួល​ម៉ូតូ​ឌុប​ជិះ​ទៅ​អង្គុយ​មាត់ទន្លេ​មុខព្រះ​បរម​រាជវាំង ដើម្បី​រង់​ចាំ​ដំណឹង​កូន​ ក្រែង​មានការទាក់ទង​មក​ទៀត ។ ជា​សំណាង​ល្អ ស្រាប់តែ​ឃើញ​ឈ្មោះ​អ៊ឹម សុវណ្ណ ​ជា​ជនសង្ស័យ​ដឹក​ដៃ​កូន​ស្រី​គាត់​ដើរកំសាន្តយក​ខ្យល់អាកាសនៅ​​មាត់ទន្លេដែរ ពេលនោះ​គាត់​បាន​​ស្ទុះ​​ទៅក្របួច​ជនល្មើស​ និង​កូនស្រី​គាត់​នាំ​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស និង​ការ​ពា​រអនីតិជន ​និង​បាន​ដាក់​ពាក្យ​ប្តឹង​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​ឈ្មោះ​​អុឹម សុវណ្ណ ថា បាន​ពង្រត់​កូនស្រី​គាត់​​ចេញ​​ពីផ្ទះ​ និង​រំលោភ​សេព​សន្ថវៈ ។

នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​ កុមារីរង​​គ្រោះ​បាន​រៀប​រាប់ថា មុនពេលចេញ​ពីសាលារៀន​ ឈ្មោះ​អ៊ឹម សុវណ្ណ បានទូរស័ព្ទ​ទាក់ទង​​នាង​ឱ្យ​ចេញ​មក​ជួប​នៅក្បែរ​មន្ទីរ​កសិកម្ម​ ពេលនោះ​ខ្លួន​បានទៅ​ជួប​ ហើយត្រូវ​បាន​លួងលោម​ថា នាំ​ទៅ​ជួប​​មិត្ត​ភក្តិ​​ឱ្យ​លុយ​ចាយ ។ ពេល​ឈ្មោះ​នេះ​នាំ​​ទៅ​នោះ​គឺ​​ជិះ​ម៉ូតូ​ឌុប​​ទៅ​កាន់​ម្តុំ​តោ​២ ​និងបាន​ជួប​មិត្ត​ភក្តិ​គេមែន ប៉ុន្តែ​មិត្ត​ភក្តិ​នោះ​គេមិន​បាន​ឱ្យ​លុយទេ គឺបាន​ឱ្យ​ទូរស័ព្ទ​ដៃ​១គ្រឿងទៅឈ្មោះ​អ៊ឹម សុវណ្ណ ។ នៅ​ម៉ោង​ប្រមាណ​ជាង​៧​យប់​​ថ្ងៃទី​៦ កញ្ញា នោះ អ៊ឹម សុវណ្ណ បាន​បោកបញ្ឆោត​នាង​នាំ​​ទៅ​ជិះ​រថយន្ត​តាក់ស៊ី​មក​ទីក្រុង​ភ្នំពេញ ដោយ​ខ្លួន​ជា​មនុស្ស​ឆោត​ល្ងង់​​ក៏​ចេះតែ​ទៅ​តាមរហូត​ដល់​ភ្នំពេញ​យប់​ជ្រៅ​ ឈ្មោះ​អ៊ឹម សុវណ្ណ ​ក៏​បាន​នាំ​​​ទៅ​ដេក​ផ្ទះ​មួយ រួចបាន​រំលោភ​នាង​៦​ដង​​ក្នុង​១​យប់ បានសំរេច​ខ្លះ​ មិន​បាន​សំរេច​ខ្លះ ។ មិន​សំរេច​​ដោយសារ​តែ​នាង​​មិន​យល់​ព្រម និងចេះ​តែ​​យំ​អង្វរ​ ព្រោះតែ​ឈឺ​ចុក​ចាប់ ។

ជន​ជាប់ចោទ​ឈ្មោះ​អ៊ឹម សុវណ្ណ បានសារ​ភាពនៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ថា ខ្លួន​គ្មាន​បំណង​អាក្រក់​លើ​នាងទេ គឺ​ស្រលាញ់​គ្នា​ចង់បានធ្វើជា​ប្តីប្រពន្ធ ប៉ុន្តែ​ការ​ស្រលាញ់​នោះ​​ពិតជា​​ជ្រុល​ជ្រួស​ហួស​ព្រំដែនមែន ។ បាន​ជា​អះអាង​យ៉ាង​ដូច្នេះ ព្រោះ​គេ​​ក៏​ពុំទាន់​មាន​ប្រពន្ធ​ ទោះ​បី​​មាន​វ័យ​ចាស់​បន្តិច​ ឯនាង​នៅជាអនីតិជន ។ លោក​វរសេនីយ៍​ត្រី​កែវ ធា ប្រធាន​ការិយា​ល័យ​​ប្រឆាំង​​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជនរាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​ទោះបី​ជា​អ្នក​ទាំង​២​អះអាង​ថា ស្រលាញ់គ្នា​ធ្វើជា​ប្តីប្រពន្ធ​ក៏ដោយ ក៏​នេះ​ជាអំពើ​ខុសច្បាប់ ​ពី​ព្រោះ​កុមារី​ដែល​ជា​ជនរងគ្រោះ​មាន​អាយុ​នៅ​ក្រោម​១៨​ឆ្នាំ ដែល​ចាត់ទុក​ថា ជា​អនីតិជន ដូច្នេះ​​ច្បាប់​មិន​បាន​តំរូវ​ឱ្យ​មនុស្ស​នៅជា​អនីតិ​ជន​មានសិទ្ធិ​យក​គ្នា​ធ្វើជា​ប្តីប្រពន្ធ​នោះបានឡើយ ។ ករណី​ខាង​លើ​នេះ លោកបានទទួលបទ​បញ្ជា​ពី​លោក​សុខ ខេមរិន ស្នង​ការ​រង​ទទួល​បន្ទុក​ប្រធានការិយា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​ និងលោក​ឧត្តម​សេនីយ៍​ត្រី​ទូច ណារ៉ុថ ស្នង​ការ​នគរបាល​រាជ​ធានី​​ភ្នំពេញ ឱ្យ​កសាង​សំណុំ​រឿង​បញ្ជូនជន​ជាប់​សង្ស័យ​ទៅតុលាការ​ រីឯ​កុមារី​រងគ្រោះ​ នឹង​ត្រូវ​បានប្រគល់​​ទៅ​​​ឱ្យ​ឪពុក​ដែល​ជា​អាណាព្យាបាល​​វិញ ៕