ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​លួច​ធ្វើ​សកម្មភាព​ដល់​បន្ទប់​ជួល តែ​ត្រូវ​អស់លក្ខណ៍​ត្រឹម​៣​ថ្ងៃ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពី​លួច​ម៉ូតូ​គេ​ដល់​បន្ទប់​ជួល​បាន​៣​ថ្ងៃ​។ ករណី​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពី​លួច​ម៉ូតូ​គេ​ដល់​បន្ទប់​ជួល​បាន​៣​ថ្ងៃ​។ ករណី​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ ដែល​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត រ៉ា​ន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ។ ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​៖ ទី​១-​ឈ្មោះ សំ ភាព ហៅ​ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល និង​ទី​២-​ឈ្មោះ រុន ពៅ ហៅ​ហ្វុ​ង​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ដោយឡែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក SIRIUS ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ស្លាក​លេខ គ្មាន​ឯកសារ​ពន្ធ​នាំ​ចូល (​ជា​របស់​ជន​រង​គ្រោះ​), ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ឆ្នាំ​២០១២ ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ ១BF-១៣៨៥ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​), ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់​រ៉េ​វ៉ូ ពណ៌​ខ្មៅ ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១P-០៧២០ (​ជា​របស់​ជនសង្ស័យ​) និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​របស់​ខ្លួន ដោយ​បាន​ផ្ញើរ​ឲ្យ​ឈ្មោះ​តេ​ង លី​ផេង ជួយ​មើល​ឲ្យ​ផង ហើយ​ក៏​ចេញ​ទៅ​លេង​ស្រុក​កំណើត​នៅ​ភូមិ​ដំបូក​រូង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ឈ្មោះ តេ​ង លី​ផេង បាន​តេ​ទូរស័ព្ទ​សួរ​ជន​រង​គ្រោះ​ថា មាន​ឲ្យ​នរណា​មក​យក​ម៉ូតូ​អត់ ហើយ​ជន​រង​គ្រោះ​ឆ្លើយ​វិញ​ថា​អត់​ទេ ។ ភ្លាម​ៗ​នោះ​ឈ្មោះ តេ​ង លី​ផេង ក៏​បាន​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​ជួល ហើយ​​បាន​ឆែក​កាមេរ៉ា​សុ​វត្ថ​ភាព ក៏​បានឃើញ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់​តែ​ម្តង​ទៅ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​៣ ខែមករា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ក្បែរ​ចំណុច​កើតហេតុ ក៏​ត្រូវ​ជន​រង​គ្រោះ និង​សាក្សី​បាន​ឃាត់ខ្លួន ហើយ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្ដង​។ ចំពោះ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ