ឆ្នាំ១៦២៦
-លោកភីទ័រមីនីត បានទិញកោះម៉ាន់ហាតាន់ ពីជនជាតិដើមអាមេរិក ក្នុងតំលៃប្រហែល២៤លានដុល្លារអាមេរិក ។
ឆ្នាំ១៨៣០
-សេវាផ្លូវរថភ្លើងទី១ បានចាប់ផ្ដើមដំណើរការនៅក្នុងរដ្ឋអូហៃយ៉ូ និងបាល់ទីម័រ សហរដ្ឋអាមេរិក ។
ឆ្នាំ១៨៣២
-ព្រះរាជាណាចក្រក្រិចទី១ ត្រូវបានប្រកាសឡើងនៅទីក្រុងឡុង ។
ឆ្នាំ១៨៨៣
-ស្ពានប្រូកលីន ក្នុងទីក្រុងញូវយ៉ក បានបើកឱ្យធ្វើចរាចរណ៍ បន្ទាប់ពីបានចំណាយពេលសាងសង់អស់រយៈពេល១៤ឆ្នាំ ។
ឆ្នាំ១៩០០
-ចក្រភពអង់គ្លេស បានដាក់បញ្ចូលរដ្ឋអ័ររេនហ្វ្រី នៅទ្វីបអាមេរិកជារបស់ខ្លួន ។
ឆ្នាំ១៩១៥
-ប្រទេសអ៊ីតាលី បានប្រកាសសង្គ្រាមជាមួយប្រទេសអូទ្រីស និងហុងគ្រី ។
ឆ្នាំ១៩៣០
-នាងអាមី ចនសុន ជនជាតិអង់គ្លេស បានចុះចតយន្ដហោះនៅទីក្រុងដាវីន ប្រទេសអូស្ដ្រាលី បន្ទាប់ពីបានចេញដំណើរពីអង់គ្លេស នៅថ្ងៃទី៥ ឧសភា មក ហើយនាងបានក្លាយ ជាស្ដ្រីទី១ ដែលហោះហើរពីប្រទេសអង់គ្លេស ទៅប្រទេសអូស្ដ្រាលី ក្នុងរយៈចំងាយ ១១.០០០ម៉ៃល៍ ។
ឆ្នាំ១៩៤៣
-លោកចូសេប មេនហ្សឺឡា មន្ដ្រីកងទ័ពអាល្លឺម៉ង់ ដែលគេស្គាល់ថា ជាទេវតាមរណៈ (Angel of Death) បានក្លាយជាប្រធានមន្ដ្រីវេជ្ជសាស្ដ្រនៅក្នុងជំរំអូសេវីត ។ គាត់ក៏ជាអ្នកសំរេចលើជោគវាសនារបស់មនុស្សក្នុងជំរំថា ត្រូវយកទៅសំលាប់ ឬត្រូវបញ្ជូនឱ្យធ្វើការក្នុងជំរំ ។
ឆ្នាំ១៩៦០
-ក្រោយពីគ្រោះរញ្ជួយដីកំរិតប្រហែល៩,៥រ៉ិចទ័រ ដែលជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មានបានបង្កឱ្យភ្នំភ្លើងក័រដុនខូលផ្ទុះឡើង ។
ឆ្នាំ១៩៦៣
-ប្រទេសអេហ្ស៊ីប បានបិទ និងឡោមព័ទ្ធសមុទ្រក្រហមនៃឆ្នេរសមុទ្រអ៊ីស្រាអែល ។
ឆ្នាំ១៩៩១
-ប្រទេសអេរីត្រៀបានទទួលឯករាជ្យភាពចេញពីប្រទេសអេត្យូពី ។
-មានប្រតិបត្ដិការយោធាសូឡូមុន របស់យោធាអេត្យូពី កើតឡើងដែលជាប្រតិបត្ដិការបញ្ជូនជនជាតិជ្វីហ្វ-អេត្យូពីទៅកាន់ ប្រទេសអីិុស្រាអែល ។ តែក្នុងរយៈពេល៣៦ម៉ោង យន្ដហោះ៣៤គ្រឿងធ្វើការហោះហើរឥតឈប់ដោយបានបញ្ជូនជនជាតិជ្វីហ្វ អេត្យូពី ប្រមាណ១៤.៣២៥នាក់ ទៅកាន់ប្រទេសអ៊ីស្រាអែល ។ មូលហេតុការពារការគំរាមកំហែងដល់ប្រទេសអេត្យូពីពីសំណាក់ ជនជាតិជ្វីហ្វ និងអង្គការជនជាតិជ្វីហ្វនានា ។
ឆ្នាំ១៩៩២
-មេដឹកនាំផ្ដាច់ការចុងក្រោយ និងជានាយករដ្ឋមន្ដ្រីទី១៩ របស់ថៃលោកសុចិន្ដា ក្រាប្រាយ៉ុនបានលាលែងចេញពីតំណែង បន្ទាប់ពីមានបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យកើតឡើងប្រឆាំងនឹងការកាន់តំណែងជានាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០០២ មក ។
ឆ្នាំ១៩៩៤
-បុរស៤នាក់ដែលជាប់ចោទថា បានដាក់គ្រាប់បែកលើអគារពាណិជ្ជកម្មពិភពលោក នាទីក្រុងញូវយ៉ក កាលពីឆ្នាំ១៩៩៣ ត្រូវបាន គេកាត់ទោសឱ្យជាប់ពន្ធនាគារ២៤០ឆ្នាំ ។ គ្រាប់បែកដែលបានដាក់នេះមានទំងន់៥៩០គីឡូក្រាម បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ របួស១.០២៤នាក់ ។
ឆ្នាំ២០០០
-កងទ័ពប្រទេសអ៊ីស្រាអែល បានដកចេញពីតំបន់ភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីបានគ្រប់គ្រងអស់រយៈពេល២២ឆ្នាំមក ។
ឆ្នាំ២០០១
-ថេមបា សេរី បានក្លាយជាមនុស្សក្មេងបំផុតក្នុងពិភពលោកដែលបានឡើងភ្នំអេវ័ររ៉េស ក្នុងអាយុ១៦ឆ្នាំ១៤ថ្ងៃ ។
ឆ្នាំ២០០២
-ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសន្ធិសញាម៉ូស្គូ ដែលជាសន្ធិសញាដ៏សំខាន់នៃយុទ្ធសាស្ដ្រទំនាក់ទំនងថ្មី រវាងប្រទេសទាំង២ ហើយប្រទេសទាំង២បានយល់ព្រមកាត់បន្ថយអាវុធនុយក្លេអ៊ែរ រៀងៗខ្លួន ។ ការចុះហត្ថលេខានេះមានលោកប្រធានាធិបតីរុស្ស៊ីវា្លឌីមៀ ពូទីន និងលោកប្រធានាធិបតីអាមេរិកហ្ស៊កប៊ូស ។
ឆ្នាំ២០០៤
-ប្រទេសកូរ៉េខាងជើងបានចេញបំរាមហាមប្រើប្រាស់ទូរស័ព្ទដៃក្នុងប្រទេស ។
ឆ្នាំ២០០៦
-មានមនុស្សជាង១០០នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងបង្កជាទឹកជំនន់ នៅភាគខាងជើងប្រទេសថៃ ៕
ចែករំលែកព័តមាននេះ