ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​ពី​ឆ្នាំ​មុន​ៗ! ភ្ញៀវ​ទេសចរ​ឡើង​មើល​​ថ្ងៃ​លិច​លើ​ភ្នំ​បាក់​ខែង​ តែ​ជិត​៣​ពាន់​នាក់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​-​ក្រុង បាន​ចូល​មក​ដើរ​លេង​កំសាន្ត និង​ឡើង​ទៅ​មើល​ថ្ងៃ​លិច​នៅ​លើ​ភ្នំ​បាក់​ខែង ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប រយៈ​ពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១…

ខេត្តសៀមរាប ៖ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​-​ក្រុង បាន​ចូល​មក​ដើរ​លេង​កំសាន្ត និង​ឡើង​ទៅ​មើល​ថ្ងៃ​លិច​នៅ​លើ​ភ្នំ​បាក់​ខែង ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប រយៈ​ពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​១​ពាន់​នាក់ និង​ថ្ងៃ​ទី​២ ខែមករា ទទួល​បាន​ភ្ញៀវ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​១​ពាន់​នាក់ ដែល​ត្រូវជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល។

បើ​តាម​ការ​រៀបរាប់​របស់​លោក ពូ សំបូរ ដែល​រស់នៅ​ខេត្តព្រៃវែង បាន​ចូល​មក​ដើរ​លេង​កំសាន្ត​នៅ​ទឹកដី​ខេត្តសៀមរាប រយៈពេល​៣​ថ្ងៃមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​មួយ​ថ្ងៃ បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​ដើរ​ទស្សនា​​កំសាន្ត​គ្រប់កន្លែង​ដូច​ជា ៖ ឡើង​ភ្នំ​គូលែន​អុជ​ធូប​កន្លែង​ព្រះ​អង្គ​ធំ និង​ងូតទឹក​កំសាន្ត​អស់​មួយ​ថ្ងៃ​។ បន្ទាប់​មក យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ពួក​គាត់​មក​ដើរ​លេង​កំសាន្ត​នៅ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល ចែក​ម៉ាស់ និង​បាញ់​ដៃ​លាង​អាកុល​ឱ្យ ព្រមទាំង​មានការ​ណែនាំ​តាម​ប្រសាសន៍​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ដើម្បី​ឱ្យ​ពួក​ខ្ញុំ​ចេះ​ប្រុង​ប្រយ័ត្ន​ការពារ កុំឱ្យ​មានការ​ឆ្លង​កូ​វី​ដ​១៩ ចូល​ទៅ​សហគមន៍​របស់​ពួក​ខ្ញុំ នេះ​ជា​ការ​ល្អ​ប្រសើរ​របស់​ខេត្តសៀមរាប ដែល​មាន​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​ល្អ​។

ចំណែក​អ្នក​មីង ពិសី មក​ពី​ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់​ប្រាប់​ដែរ​ថា ពួក​ខ្ញុំ​បាន​នាំ​ក្រុម​គ្រួសារ​ចូល​មក​ខេត្តសៀមរាប រយៈពេល​២​ថ្ងៃ ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ នាំ​គ្នា​ដើរ​លេង​កំសាន្ត​នៅ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត ដោយ​មានការ​ឃើញ​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​ការពារ​បាន​តឹង​រឹង មានការ​ចែក​ម៉ាស់ និង​បាញ់​អាកុល មុន​ចូល​ទៀត​ផង​។

អ្នកស្រី​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​ដើរ​លេង​ក្នុង​ក្រុង​សៀមរាប​រួច កូន​ៗ​ក៏​ចង់ទៅ​ងូតទឹក​ធ្លាក់​នៅ​លើ​ខ្នងភ្នំ​គូលែន ហើយ​ពួក​ខ្ញុំ​ក៏​ចូល​ទៅ​អុជ​ធូប​នៅ​កន្លែង​ព្រះ​អង្គ​ធំ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​ខ្ញុំ កុំឱ្យ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ហើយ​សុំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ លក់ដូរ​រកស៊ី​ឱ្យ​បាន​ដាច់​ៗ​ផង​ដែរ​។ លុះ​ស្អែក​ឡើង មុន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពួក​ខ្ញុំ​ក៏​បាន​ឡើង​ទៅ​លើ​ភ្នំ​បាក់​ខែង ដើម្បី​មើល​ថ្ងៃ​រះ និង​ថតរូប ផ្តិត​យក​ទេសភាព​ដ៏​ស្រស់បំព្រង ដែល​មើល​ពីលើ​ភ្នំ​ឃើញ​ទេសភាព​គ្រប់​ទីកន្លែង ដ៏​ស្រស់បំព្រង​ផង​ដែរ​។

រីឯ​មន្ត្រី​ទេសចរណ៍​ដែល​ប្រចាំ​ការណ៍​នៅ​លើ​ភ្នំ​បាក់​ខែង បាន​ប្រាប់​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឡើង​មក​ទស្សនា​មើល​ថ្ងៃ​រះ និង​ថ្ងៃ​លិច តាំង​ពី​ម៉ោង​៤​និង​៣០​នាទី រហូត​ដល់​ម៉ោង​៦​ល្ងាច មាន​ចំនួន​សរុប​ជាង​១​ពាន់​នាក់​។

មន្ត្រី​ទេសចរណ៍ បាន​បញ្ជាក់​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ឡើង​មក​ទស្សនា​មើល​ថ្ងៃ​រះ និង​ថ្ងៃ​លិច តាំងពី​ម៉ោង​៤​និង​៣០​នាទី រហូត​ដល់​ម៉ោង​៦​ល្ងាច មាន​ចំនួន​សរុប​ជិត​២​ពាន់​នាក់ ខុស​ពី​ឆ្នាំ​មុន​ៗ​ផង​ដែរ ដោយសារ​មាន​វិបត្តិ​កូ​វី​ដ​១៩ ដែល​មានការ​ឆ្លង​ចូល​សហគមន៍ ទើប​មិនសូវ​មាន​ភ្ញៀវ​ច្រើន​ដូច​មុន​។

សូម​បញ្ជាក់​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ឡើង​លើ​ភ្នំ​បាក់​ខែង មានការ​ព្រួយបារម្ភ ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ដើរ​លេង​កំសាន្ត​តាម​បណ្តា​ខេត្ត​-​ក្រុង​មួយ​ចំនួន បាន​មក​ឡើង​មើល​ថ្ងៃ​រះ​តាំងពី​ព្រលឹម​រហូត​ដល់​ល្ងាច មិនឃើញ​សមត្ថកិច្ច ឬ​មន្ត្រី​ទេសចរណ៍ ឬ​មន្ត្រី អា​ជា្ញ​ធរ​អប្សរា មានការ​បាញ់​អាកុល ឬ​ពាក់​ម៉ាស់​ឱ្យ​បងប្អូន​គ្រប់​ៗ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ