ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ម៉ា​ឡៃ​កំពុង​មាន​ភាព​ចម្រូងចម្រាស់​ជាមួយ​អ្នក​ដាក់​ហ៊ុន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្សា​ម៉ា​ឡៃ​គឺជា​ផ្សារ​ដែល​បាន​កសាង​ឡើង​ដោយ​លោក អៀង សារី អតីត​មេ​ខ្មែរក្រហម ហើយ​ផ្សា​នេះ​កំពុង​មាន​ភាព​ចម្រូងចម្រាស់​ជាមួយ​អ្នក​ដាក់​ហ៊ុន ព្រោះតែ​រឿងរ៉ាវ​ចំណូល​ចំណាយ​មិន​ប្រក្រតី ។

ខេត្តបន្ទាយមានជ័យ ៖ ផ្សា​ម៉ា​ឡៃ​គឺជា​ផ្សារ​ដែល​បាន​កសាង​ឡើង​ដោយ​លោក អៀង សារី អតីត​មេ​ខ្មែរក្រហម ហើយ​ផ្សា​នេះ​កំពុង​មាន​ភាព​ចម្រូងចម្រាស់​ជាមួយ​អ្នក​ដាក់​ហ៊ុន ព្រោះតែ​រឿងរ៉ាវ​ចំណូល​ចំណាយ​មិន​ប្រក្រតី ។

លោកតា ស៊ី​ម អ្នកគ្រប់គ្រង​ផ្សា​ម៉ា​ឡៃ បាន​ប្រាប់​ថា ផ្សា​ម៉ា​ឡៃ​ត្រូវ​បាន​ផ្តួចផ្តើម និង​ជំហរ​ដោយ​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នា​របប​ប៉ុ​ល ពត នៅ​ឆ្នាំ​១៩៩២ ហើយ​ផ្សារ​នេះ​មាន​ចំនួន​៣០.២៧៣​ហ៊ុន ដែល​មាន​សមាជិក​ចំនួន​១២០​នាក់​មក​ពី​តំបន់​សំពៅ​លូន កំ​រៀង ប៉ៃលិន និង​ម៉ា​ឡៃ ។ ការ​កសាង​ផ្សា​រ​ម៉ា​ឡៃ​ដំបូង​មាន​អាគារ​២​ខ្នង អាគារ​ធំ​១​ខ្នង បណ្តោយ​២៤​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ និង​អាគារ​តូច​១​ខ្នង​បណ្តោយ​១២​ម៉ែត្រ ។

លោកតា ស៊ី​ម បាន​បន្ត​ថា ការ​កសាង​ផ្សារ​​ម៉ា​ឡៃ ដែល​ផ្តួចផ្តើម​ដោយ​លោក​អៀង សារី នៅ​សម័យ​សង្គ្រាម​រវាង​ទ័ព​ខ្មែរក្រហម និង​ទ័ព​រាជរដ្ឋាភិបាល​នា​សម័យ​នោះ​គឺ​បាន​លុយ​ពី​ការ​ជួល​តូប​ឱ្យ​អាជីវករ ដើម្បី​យក​លុយ​នេះ​​ទៅ​ជួយ​កម្លាំង​សម​ភូមិ​មុខការ​ពារ​តំបន់​ម៉ា​ឡៃ ។

ក្រោយ​ពេល​លោកអៀង សារី ទទួលមរណភាព​នៅ​ថ្ងៃ​ទី​១៤ មីនា ២០១៣ ដែល​យក​មក​បូជា​នៅ​ថ្ងៃ​ទី​២១ មីនា ២០១៣ រួច​ហើយ​ផ្សារ​ម៉ា​ឡៃ​ត្រូវ​បាន​ប្រគល់​ជូន​លោកអៀង វុ​ធ ជា​កូនប្រុស និង​ប្រគល់​ឱ្យ​លោក​ជា​អ្នក​គ្រប់គ្រង​បន្ត​ រហូត​ដល់​ឆ្នាំ​២០១៤​ផ្សារ​ម៉ា​ឡៃ​ត្រូវ​បាន​ជួសជុល​កសាង​បន្ត​ មាន​អាគារ​១​ខ្នង បណ្តោយ​៣៦​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ដែល​ដក​ថវិកា​១១​ភាគរយ​ក្នុង​១​ខែ​សម្រាប់​កសាង ។

លោកតា ស៊ី​ម បាន​បន្ត​ថា ក្រោយ​ពេល​កសាង​បន្ថែម​រហូត​ពេល​នេះ​មានផ្ទះ​ល្វែង​បណ្តោយ​៤០​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ មាន​ចំនួន​៥៤​ល្វែង និង​តូប​២​ម៉ែត្រ​គុណ​២​ម៉ែត្រ ចំនួន​៦៤​តូប ។ ហើយ​រឿងរ៉ាវ​ដែល​ថា​មាន​អ្នក​ហ៊ុន​តវ៉ា​នោះ​ ក្នុង​ចំណោម​១២០​នាក់​គឺ​មាន​តែ​​បុគ្គល​ម្នាក់​ដែល​តវ៉ា ព្រោះតែ​ការ​កសាង​បាត់​បង់​ប្រយោជន៍​គេ ចំណែក​អ្នក​ដទៃ​ដូច​ជា​គ្មាន​ទេ ព្រោះ​គេ​គិត​ថាត្រឹមត្រូវ ​។

ម្ចាស់​ហ៊ុន​ម្នាក់​ដែល​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​បានឱ្យ​ដឹង​ថា ចំពោះ​ការ​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​ផ្សារ​ម៉ា​ឡៃ​នោះ ពីព្រោះ​អ្នក​គ្រប់​គ្រង់​នោះ​មិន​ដែល​ប្រាប់​ពី​ចំណូល​ចំណាយ​ទៅ​សមាជិក​ដែល​មាន​ហ៊ុន​ឡើយ​ ​ហើយ​និង​ការ​ប្រើ​ពាក្យ​គ​ម្រោះ​គម្រើយ និង​គ្មាន​សីលធម៌​ទៅ​លើ​អាជីវ​ដែល​ជួល​តូប ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារ​ម្ម​របស់​ពួក​គាត់ ៕