ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​សម្ដេច​សង្ឃរាជ ​ជួន ណា​ត​ ដង្ហែ​ទៅ​ដាក់​ក្នុង​​សួន​​ថ្មី​ ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ រូបសំណាកសម្ដេចព្រះ​មហាសុមេធាធិបតី ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ ត្រូវ​បាន ឯកឧត្តម…

ខេត្តកំពង់ឆ្នាំង​ ៖ រូបសំណាកសម្ដេចព្រះ​មហាសុមេធាធិបតី ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ ត្រូវ​បាន ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ដង្ហែ យក​មក​តម្កល់​នៅ​ក្នុង​បុស្បុក​សួនច្បារ​ថ្មី មុខ​វិទ្យា ល័យ ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី១ មករា ឆ្នាំ២០​២១ ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា សួន​ថ្មី​ដែល​កំពុង​តែ​កសាង​ជាប់​ផ្លូវជាតិ​លេខ៥ មុខ​វិទ្យាល័យ​ក្រុង​កំពង់​ឆ្នាំង​នេះ​បាន​កសាង​ឡើង​នៅ​ខែសីហា ឆ្នាំ 2019 បើ​គិត​មក​ដល់​ពេល​នេះ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ចុះ​ណែ​ក​បុស្បុក ដែល​បាន​កសាង​រួច​ហើយ​នោះ ក៏​បាន​ត្រូវធ្វើ​ពិធី​ដង្ហែ​រូបសំណាក សម្ដេចព្រះ​មហាសុមេធាធិបតី ជួន ណាត ដែល​ជា​បិតា​ស្ថា​ប​និ​ត​អក្សរ​សាស្ត្រ​ខ្មែរ យក​មក​ដាក់់​តំកល់់​នៅ​ពេល​នេះ និង​សូម​ប្រសិទ្ធ​នាម​សួន​ថ្មី​នេះ​ថា​សួន​សម្ដេច​មហាសុមេធាធិបតី ជួនណា​ត ចាប់ពី​ពេល​នេះ​តទៅ ។

ចំពោះ​ការ​កសាង​រូបសំណាក​សម្ដេច សង្ឃរាជ​ជួនណា​ត​ត្រូវធ្វើ​ឡើង​តាម​លំ​អាន​នៃ​ព្រះពុទ្ធ​សាសនា ក្នុង​គោលបំណង​សុំ​ឲ្យ​មាន​សេចក្តីសុខ​សុខ​សប្បាយ ជូន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ក៏​ដូច​ជា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ផង​ដែរ ។

សូម​រំលឹក​ថា​ខេត្តកំពង់ឆ្នាំង​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិ​បាលខេត្ត​កំពង់ឆ្នាំង​សួនច្បារ​ជា​ច្រើន ត្រូវ​បាន​កើតឡើង​ដូច​ជា​សួនច្បារ​ពុទ្ធ​សែ​នក​ង្រី សួនច្បារ សម្ដេច​ចៅ​ហ្វ៊ា​វាំង គង់​សំ​អុល សួនច្បារ​ផ្សារ​ក្រោមនិង​ពេល​នេះ​ គឺ​សួនច្បារ​សម្ដេច​សង្ឃរាជ​ជួន ណា​ត ៕ ​

អត្ថបទសរសេរ ដោយ