ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃកុង​ឡាន​អ្នកមាន​អំណាច​ម្នាក់​បា.ញ់​មេឃ​២​គ្រាប់ ដោយសារ​ទំនាស់​ប្តី​ប្រពន្ធ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​បរិវេណ​ភោជនីយដ្ឋាន «​ហេង ហេង​»…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ក្នុង​បរិវេណ​ភោជនីយដ្ឋាន «​ហេង ហេង​» ក្រោយ​ពី​ប្តី​ប្រពន្ធ​មួយគូ​បាន​ផ្ទុះ​ជម្លោះ​នឹង​គ្នា ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភោជនីយដ្ឋាន «​ហេង ហេង​» មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១A ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា ករណី​ផ្ទុះអាវុធ​ខាងលើ​នេះ ផ្តើម​ឡើង​ដោយ​ជម្លោះ​រវាង​ប្តី​ប្រពន្ធ បាន​ធ្វើ​ឱ្យ​ជនសង្ស័យ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​នេះ​ឡើង​តែ​ម្តង គឺ​បាញ់​មេឃ ។ ជាមួយ​គ្នា​នេះ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី ។ ចំណែក​ភោជនីយដ្ឋាន «​ហេង ហេង​» ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ពុំ​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ ដោយសារ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​។

ចំណែក​តាម​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​មួយ​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា ជន​បង្ក គឺ​មានឈ្មោះ វី​រះ ជា​តៃកុង​ឡាន​អ្នកមាន​អំណាច​មួយ​រូប ហើយ​ពេល​នេះ​កំពុង​មាន​អ្នក​រត់ការ ដើម្បី​បញ្ចប់រឿង​នេះ ។
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ