ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ឃើញ​មីង​អាយុ​៦៥​​ឆ្នាំ​ស្មាន​ថា​ប្រពន្ធ អូស​​ឡើង​គ្រែ​​រួមរ័ក​បាន​សម្រេច​

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​ប្រភព​មួយ​ប្រាប់​ថា បាន​ចាប់រំលោ.ភ​មីង​ថ្លៃ​ដែល​មាន​វ័យ​៦៥​ឆ្នាំ ខណៈ​ប្រពន្ធ​រវល់​ទៅ​ធ្វើការ​នៅ​កាស៊ីណូ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥ ទើបតែ​បែកធ្លាយ​អ្នកស្រុក​និយាយ​ត​គ្នា​ៗ បន្ទាប់​ពី​ស្ត្រី​ចំណាស់​នោះ​ពឹងពាក់​ប្រជា​ការ​ពារ​ភូមិ​ឱ្យ​ជួយ​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​ប្រភព​មួយ​ប្រាប់​ថា បាន​ចាប់រំលោភ​មីង​ថ្លៃ​ដែល​មាន​វ័យ​៦៥​ឆ្នាំ ខណៈ​ប្រពន្ធ​រវល់​ទៅ​ធ្វើការ​នៅ​កាស៊ីណូ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៥ ទើបតែ​បែកធ្លាយ​អ្នកស្រុក​និយាយ​ត​គ្នា​ៗ បន្ទាប់​ពី​ស្ត្រី​ចំណាស់​នោះ​ពឹងពាក់​ប្រជា​ការ​ពារ​ភូមិ​ឱ្យ​ជួយ​នាំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។

ហេតុការណ៍​ខាងលើបាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ស្ថិត​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​​​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ប្រភព​លើក​ឡើង​ថា បាន​ចាប់រំលោភ​មីង​ថ្លៃ​នោះ​ឈ្មោះ​សាត ចាន់​នី អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ចំណុច​កើតហេតុ និង​ជា​សន្តិសុខ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​ស្ត្រី​ដែល​ត្រូវ​ក្មួយ​ថ្លៃ​រំលោភ​មាន​អាយុ​៦៥​ឆ្នាំ​ជា​ក្រមុំចាស់ រស់នៅ​ជាមួយ​បុរស​សង្ស័យ​ខាងលើ​ដែរ ។

ប្រភព​បន្ត​ថា នៅ​យប់​កើតហេតុ​នោះ បុរស​ខាងលើ​បាន​មក​ពី​ផឹកស៊ី ហើយ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​នៅផ្ទះ​ទេ គឺ​រវល់​ទៅ​ធ្វើការ​នៅ​កាស៊ីណូ ទាល់តែ​វេលា​ព្រឹក​ទើប​វិល​ត្រឡប់ ។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា បន្ទាប់​ពី​យប់​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ពឹងពាក់​ប្រជា​ការពារ​ភូមិ​ម្នាក់ ឱ្យ​ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្ដាល ខណៈ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​នោះ ដើម្បី​រាយការណ៍​ពី​បញ្ហា​ការ​ចាប់រំលោភ​នេះ ។

ប្រភព​បន្ត​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា នោះ ក៏​ឃើញ​នគរបាល​មួយ​ក្រុម​បាន​មក​ផ្ទះ​កើតហេតុ ហៅ​ជនសង្ស័យ​យក​ទៅ​សួរនាំ ប៉ុន្តែ​​ត្រូវ​បាន​ដោះ​លែង​មក​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល ។

ជួប​ជាមួយ​ស្ត្រី​រង​គ្រោះ​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ២០១៥ ថា ករណី​នេះ​ពិតជា​កើត​មាន​លើ​រូប​គាត់​មែន ដោយ​ប្រាប់​ថា ហេតុការណ៍​នោះ​កើតឡើង ដោយសារ​ក្មួយ​ថ្លៃ​របស់​គាត់​ស្រវឹង​ជោកជាំ​ខ្លាំង​ពេក​បាត់បង់​ស្មារតី ហើយ​ចាប់ដៃ​គាត់​អូស​ឡើង​គ្រែ រួច​រំលោភ​បាន​ម្ដង ដោយ​គាត់​មិនដឹង​ថា ជនសង្ស័យ​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ ។

ទោះជា​យ៉ាងណា ស្ត្រី​រង​គ្រោះ​ប្រាប់​ថា បញ្ហា​ខាងលើ​គាត់​មិន​បាន​ប្ដឹង​ក្មួយ​ថ្លៃ​យកទោស​ពៃ​ឡើយ គឺ​ត្រឹមតែ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​កុំឱ្យ​ជ្រុលជ្រួស​ជា​លើក​ទី​២​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព