ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមអ្នក​បើកបរ​រថយន្ត​ធំ​ៗ​គោរព សិទ្ធិ​អាទិភាព​អ្នក​បើករថយន្ត​តូច​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកបើកបរ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​អប់រំ សុវត្ថិភាព​ចរាចរណ៍​មុន​បំណាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ។ លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកបើកបរ​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​អប់រំ សុវត្ថិភាព​ចរាចរណ៍​មុន​បំណាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ។

លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គ លេខា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ចែក​មួ​យក​សុវត្ថិភាព និង​ការ​អប់រំ​ច្បាប់​ចរាចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ថា កម្មវិធី​ថ្ងៃនេះ​ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ (​ផ្លូវ​វិមាន​ឈ្នះ​ៗ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​កេស ខណ្ឌ​ជ្រោយចង្វារ​)​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖«​នេះ​ជា​ចុងឆ្នាំ​ផង ហើយ​ទោះបីជា​កូ​វី​ដ​១៩ ក៏​បងប្អូន​ប្រពល​រដ្ឋ​យើង​នៅ​តែ​ដើរ​លេង​ផង​ដែរ ។ អី​ញ្ចឹ​ង​យើង​ទៅ​យើង​ត្រូវ​តែ​ធ្វើការ​រំលឹក​ធ្វើ​យ៉ាងណា​ឲ្យ​គាត់​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ។ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​៧ ឬ​៨​នាក់​» ។

លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​រាជធានី ខេត្ត​ទាំងអស់​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​រៀង​ៗ​ខ្លួន ។ ចំណែក​យើង​ធ្វើ​នៅ​ទី​នេះ ហើយ​គេ​នឹង​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត​មុន​ដាច់​ឆ្នាំ​ចាស់ ។ យ៉ាងណា​ក្តី​លោក​ជំទាវ​ថា ការ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ទូលំទូលាយ​ពេក​ទេ ព្រោះ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ច្រើន​ពេក ហើយ​យើង​បាន​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​អះអាង​ថា ក្នុង​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​មានការ​គោរព​ច្បាប់​ចរាចរណ៍​បាន​ច្រើន ដោយសារ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ មានការ​ថយ​ចុះ ។ លោក​ជំ​ទា​វា​ថា​៖«១០ ឬ​១១​ខែ​ហ្នឹង យើង​អាច​ជួយ​ជីវិត​មនុស្ស​បាន​ជាង​២០០​នាក់ ដោយសារ​ការ​ខិតខំ​របស់​មន្ត្រី​នគ​បាល ការ​ផ្សព្វផ្សាយ​ផង និង​ការ​យល់​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន​ផង ។ អី​ញ្ចឹ​ង​គាត់​បាន​យល់​ដឹង​បាន​ជាង​៧៩​ភាគរយ​ហើយ​»​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​យកចិត្តទុកដាក់​ចំពោះ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រួម​ទាំង​ការ​រួម​គ្នា​ការពារ​អាយុជីវិត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ផង​ដែរ ។ សូម​បើកបរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​សួ​ម​ឲ្យ​អ្នកបើកបរ​រថយន្ត​ធំ​ៗ​មេត្តា​យោគយល់​ចំពោះ​អ្នក​បើករថយន្ត​តូច​ៗ កុំ​ឲ្យ​មានការ​អធ្យាស្រ័យ ព្រោះថា រថយន្ត​ធំ​ពេក​បុក​ម្តង​ៗ​មាន​ករណី​ស្លាប់​ច្រើន ។

លោក​ជំទាវ​រដ្ឋលេខាធិការ​បញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​សូម​គោរព​សិទ្ធិ​អាទិភាព ចំពោះ​អ្នកបើកបរ​ផ្លូវ​តូច​ៗ​មក ដោយ​កុំ​អាង​ថា​យើង​នៅ​លើ​ផ្លូវ​ធំ​មិន​គោរព និង​ទៅ​មុន កុំ​បត់ កុំ​ជែង កុំ​ពិសា​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ ហើយ​ត្រូវ​ចេះ​បើក​ឲ្យ​ស្ទាត់ និង​ចេះ​ច្បាប់ ចរាចរណ៍​ឲ្យ​ស្ទាត់​…»​។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សហ​ការណ៍​ជាមួយ​អ​ជ្ញា​ធរ​ដែនដី និង​អគ្គស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​ដែល​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ