ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ុតកៅស៊ូ​​ផ្លូវ​១៦​ខ្សែ​ក្នុង​ខណ្ឌដូន​ពេញ​​ដែល​​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល បាន​និង​កំពុង​បន្តការងារ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀងកាលពី​​កន្លង​មក ដើម្បី​សំរួលដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ដើម្បី​ជា​ការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​មាន​សម្រស់​មួយ​កម្រិត​ថែម​ទៀត​ផង​ដែរ​។ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង ជា​អភិបាល បាន​និង​កំពុង​បន្តការងារ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀងកាលពី​​កន្លង​មក ដើម្បី​សំរួលដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ដើម្បី​ជា​ការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​មាន​សម្រស់​មួយ​កម្រិត​ថែម​ទៀត​ផង​ដែរ​។

កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ​ធ្នូ​ កន្លងទៅ​នេះ លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការ​ជួសជុល​កែ​លំអរ​នៅ​ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះ​សីហ​នុ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ខណៈ​ដែល​ក្រុមការងារ​កំពុង​តែ​អ៊ុត​កៅស៊ូ​AC​លើ​បណ្តោយ​ផ្លូវ​នេះ ។

លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​លើក​ឡើង​ថា សកម្មភាព​ជួល​ជុល ផ្លូវ​លេខ​៥១ ដោយ​ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះ​សីហ​នុ​នេះ​ជា​ផ្លូវ​មួយ ក្នុង​ចំណោម​ផ្លូវ​ទាំង​១៦ ខ្សែ​ក្នុង​ខណ្ឌ ដែល​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​សំរេច​ឲ្យ​ធ្វើ​ការ​ជួសជុល​កែ​លំអរ​ឡើង​វិញ​ជា​បន្ទាន់ ក្រោយ​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ដើម្បី​សំរួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​សុខ ពេញ​វុ​ធ ក្នុង​នាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដូនពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ដែល​បាន​អនុវត្ត​តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ណែនាំ​ឲ្យ​មានការ​ជួសជុល និង​ស្តារ​ឡើង​វិញ រាល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដែល​ខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​កំពុង​តែ​ដំណើរការ ជួសជុល​នេះ​សូម​ចូលរួម​សហការ ដើម្បី​អោយ​ការដ្ឋាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​បាន​រួចរាល់​តាម​ការ​គ្រោងទុក​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ និង​មានគុណ​ភាព​យូ​អង្វែង ព្រមទាំង​សុំ​ការ​យោគ និង​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការ​បិទផ្លូវ​ក្នុង​រយៈពេល​ខ្លី និង​ការ​រំខាន​នៃ​ការដ្ឋាន​នោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ