ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​​១៧​នាក់ ​បាត់​ខ្លួន​​ក្នុង​សមុទ្រ ក្រោយ​លិច​នាវានេសាទ​​(វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រោយ​ការ​លិច​នាវា​នេសាទ​១​គ្រឿង ក្នុង​មហាសមុទ្រ​អាក់​ទិ​ក​ផ្នែក​របស់​​រុ​ស្ស៊ី​មក នាវិក​១៧​នាក់​ក្នុង​ចំណោម​នាវិក​ទាំង​១៩​នាក់ មាន​វត្តមាន​ក្នុង​ពេល​នាវា​នោះ​លិច បាន​ត្រូវ​បាត់​ខ្លួន​។ វាសនា​របស់​ពួក​គេ​សង្ឃឹមថា​នៅ​រស់រាន​មានជីវិត ពិតជា​តិច​បំផុត​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​​បំផុត ក្នុង​តំបន់​នោះ​ដែល​ពិបាក​ចូល​ទៅ​។…

ប្រទេស​រុ​ស្ស៊ី ៖ ក្រោយ​ការ​លិច​នាវា​នេសាទ​១​គ្រឿង ក្នុង​មហាសមុទ្រ​អាក់​ទិ​ក​ផ្នែក​របស់​​រុ​ស្ស៊ី​មក នាវិក​១៧​នាក់​ក្នុង​ចំណោម​នាវិក​ទាំង​១៩​នាក់ មាន​វត្តមាន​ក្នុង​ពេល​នាវា​នោះ​លិច បាន​ត្រូវ​បាត់​ខ្លួន​។

វាសនា​របស់​ពួក​គេ​សង្ឃឹមថា​នៅ​រស់រាន​មានជីវិត ពិតជា​តិច​បំផុត​មក​ពី​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​​បំផុត ក្នុង​តំបន់​នោះ​ដែល​ពិបាក​ចូល​ទៅ​។ ​ក្រសួង​សភាពការណ៍​បន្ទាន់​​រុ​ស្ស៊ី គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៨​ធ្នូ​ថា នាវា​ឈ្មោះ​ONEGA មាន​មូលដ្ឋាន​នៅ​ក្រុង​MOURMANSK​បាន​ផ្ដល់​សញ្ញា​អាសន្ន នា​ព្រឹក​ព្រលឹម​មុន​ពេល​នាវា​លិច ក្នុង​ដែនទឹក​នៃ​ប្រជុំ​កោះ​NOUVELLE -ZEMBLE ដែល​នាវា​នោះ​ហ៊ាន​ចេញ​នេសាទ ពេល​កំពុង​មាន​ព្យុះ​ខ្លាំង​។ មនុស្ស​២​នាក់​អាច​ជួយ​សង្គ្រោះ​។

លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​នាំ​ឲ្យ​មានការ​លំបាក ក្នុង​ការ​ប្រើប្រាស់​បណ្ដា​យន្តហោះ សម្រាប់​ប្រ​តិ​ប​តិ្ត​ការ​ជួយ​សង្គ្រោះ​។ មាន​ព្យុះ​ព្រិល​ខ្លាំង​និង​រលក​កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ ហើយ​សីតុណ្ហភាព​នៅ​តំបន់​នោះ​មាន​ពី​២០​អង្សា​សេ​ទៅ​២៥​អង្សា​សេ​ក្រោម​សូន្យ​។ អ្នកនាំពាក្យ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ីនិយាយ​ថា ការ​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់ នឹង​ពិតជា​រឿង​អស្ចារ្យ​បំផុត​មួយ​ក្នុង​ដំណាក់កាល​នេះ​។

មនុស្ស​ម្នាក់​មិន​អាច​មានជីវិត​គង់នៅ លើស​ពី​១៥​នាទី​ឡើយ ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់​ខ្លាំង​បែប​នេះ​។ រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ស្រង់​បាន​សាកសព​មនុស្ស​ណា​ម្នាក់​នៅឡើយ​។
នាយក​រដ្ឋមន្ត្រី​​រុ​ស្ស៊ី​លោក​មី​ខា​អ៊ី​ល​មី​ស៊ូ​ស្ទី​ន​បាន​សម្ដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​។ លោក​ក៏​ចេញ​បញ្ជា​ផង​ដែរ ឲ្យ​ផ្ដល​ជំនួយ​ចាំបាច់​នានា ដោយ​លោក​លើក​ពី​សោកនាដ​កម្ម​​មួយ​និង​អះអាង​ថា មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=62RM_XL7mZ0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ