ខ្មាន់កាំ.ភ្លើ.ងបា.ញ់អ្នកទេសចរនៅកាស់ស្មៀកាលពីខែមេសាត្រូវឥណ្ឌាក.ម្ទេ.ចចោលហើយ
ទីក្រុងញូដេលី៖ ជនប្រដាប់អាវុធដែលបានបាញ់ប្រហារអ្នកទេសចរកាលពីខែមេសានៅតំបន់កាស់ស្មៀ និងនាំទៅដល់ការដុតបញ្ឆេះសង្គ្រាមមួយប្រាវរវាងឥណ្ឌា និងប៉ាគីស្ថាននោះនៅទីបញ្ចប់ពួកគេក៏ត្រូវបានបាញ់ស្លាប់អស់ហើយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា។ លោកថ្លែងថាពួកគេមានគ្នាបីនាក់ត្រូវបានកងសន្តិសុខឥណ្ឌាបាញ់សម្លាប់។ បុរសទាំង៣នាក់នោះបានបំពាក់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបាញ់តដៃជាមួយសមត្ថកិច្ចឥណ្ឌាកាលពីថ្ងៃចន្ទ។ ដូច្នេះ ឆាកប្រយុទ្ធស៊ីសាច់ហុតឈាមក៏កើតមានឡើង។ ពោលគឺកើតឡើងរយៈពេលជាងបីខែក្រោយព្រឹត្តិការណ៍សម្លាប់រង្គាលទៅលើទេសចរ២៦នាក់កាលពីថ្ងៃទី២២…
ចែករំលែកព័តមាននេះ