ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់ចុះ​ទៅ​​ឆក់​ត្រី​ក្នុង​អូរ ​​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លា.ប់​ចោល​ប្រពន្ធ​កូន​

8 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ បុ​រស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ ​និង​កូន​៣​នាក់​ ខ​ណៈ​​ចុះ​ទៅ​ក្នុង​អូរ​​ឆក់​ត្រី ​​​ភ្លាត់ស្នៀត​ត្រូវ​​ចរន្ត​ភ្លើង​អា​គុយ​ឆក់​ខ្លួនឯង ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤​ កក្កដា​ ២០១៥​។

ខេត្ត​ឧត្តរមានជ័យ ៖ បុ​រស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ ​និង​កូន​៣​នាក់​ ខ​ណៈ​​ចុះ​ទៅ​ក្នុង​អូរ​​ឆក់​ត្រី ​​​ភ្លាត់ស្នៀត​ត្រូវ​​ចរន្ត​ភ្លើង​អា​គុយ​ឆក់​ខ្លួនឯង ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤​ កក្កដា​ ២០១៥​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅចំណុ​ច​អូរ​លាង​សេះ ក្នុងភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ​ស៊ួ​ត សូត្រ​ អាយុ​៤៥​ឆ្នាំ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ប្តី​របស់​នាង​ដែល​ស្លាប់​ឈ្មោះ​ស៊ន ឆើត​ ហៅ​ជ្រុ​ញ ​អាយុ​៣៥​ឆ្នាំ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​កក្កដា ​២០១៥ ​ទៅ​រក​ឆក់​ត្រី​បាន​មួយ​យក​មក​ឲ្យ​ប្រពន្ធ​ធ្វើ​ម្ហូប ហើយក៏​ចេញពីផ្ទះ​ទៅវិញ​បាត់​មួយ​យប់​ដោយ​មិនដឹង​ថា​ទៅ​ទីណារ​ទេ រូប​នាង​ជា​ប្រពន្ធ​​សង្ស័យ​ថា​ ប្រហែល​ជា​កំពុង​តែ​ជាប់​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិ ​ព្រោះ​កន្លង​មក​តែងតែ​ធ្វើ​បែប​នេះ ។

ស្ត្រី​ដដែល​បាន​បញ្ជាក់ថា រូប​នាង​ និង​បងប្អូន​សាច់ញាតិ​​​មិន​អស់ចិត្ត​បាន​នាំ​គ្នា​ដើរ​ក​នៅ​តាម​ដងអូរ​បឹង​បួស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​ក្បែ​រច្រាំ​អូរ​លាង​សេះ​ ហើយ​មាន​ប្រដាប់​ឆក់​ត្រី​នៅ​ជាប់​នឹង​ដងខ្លួន​ផង​ដែរ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​​ទី​០៥ ​កក្កដា ​២០១៥​។

​បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ​ក្រុម​គ្រួ​សារបាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្គិ៍រដ្ឋបាល​ឃុំ​លំទង​ចុះ​ពិនិត្យ​​​សាកសព​ជន​រង​គ្រោះ​។ មន្ត្រី​ប៉ូ​លិសប៉ុ​ស្គិ៍​រដ្ឋ​បាល​ឃុំ​លំ​ទង​បាន​​សនិដ្ឋាន​ថា​ បុរស​រូប​នេះ​​ឆក់​ត្រី​ភ្លាត់ស្នៀត​ត្រូវ​ចរន្ត​ភ្លើង​អា​គុយ​ឆក់​ខ្លួនឯងស្លាប់ មិន​មែន​ជា​ករណី​ឃាត​កម្ម​ទេ​៕​