ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​នី​ប្រកួតប្រជែង​ផលិតផល​ថ្មី​នៅ​ពេល​ខាង​មុខ

8 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​គេហទំព័រ GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន​សូ​នី​នឹង​ប្រកាស​ណែនាំ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​គឺ Sony Xperia Z5 នៅ​ប្រទេស​ជប៉ុន ក្នុង​ខែកញ្ញា ២០១៥ ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត

ប្រភព​ព័ត៌មាន​គេហទំព័រ GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន​សូ​នី​នឹង​ប្រកាស​ណែនាំ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​គឺ Sony Xperia Z5 នៅ​ប្រទេស​ជប៉ុន ក្នុង​ខែកញ្ញា ២០១៥ ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ក្រោយ​ពី​លេចដំណឹង​ថា​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​ត្រៀម​ប្រកាស​ផលិតផល​ថ្មី​ដែរ ។

លក្ខណៈ​ពិសេស​របស់​ត្រកូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយ​នេះ​នឹង​មាន RAM ចំនួន​៤​ជី​ហ្គា​បៃ ថាមពល​ថ្ម​ប្រើប្រាស់​៤៥០០​មី​លី្ល​អំពែ មាន​ប្រព័ន្ធ​ស្គេ​ន​ម្រាមដៃ ភ្ជាប់​ដោយ​បន្ទះ Sensor Sony Exmor RS IMX230 CMOS ។ ក្រៅពី​នេះ​វា​នឹង​មាន​កាមេរ៉ា​ក្រោយ​ទំហំ​២១​មេ​ហ្គា​ភិ​ច​ស៊ែ​ល ។

ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ​ក្រុមហ៊ុន​សូ​នី​ក៏​ត្រៀម​ផលិត​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ដែល​ទៀត​គឺ Sony Xperia Z5 Compact និង Sony Xperia Z5 Ultra ៕