ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី Speaker រថយន្ត​អ្នក​បើក​សុខ​ៗ​ស្រាប់តែ​មិន​ដំណើរការ?

8 ឆ្នាំ មុន

មាន​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា គ្រឿង​បំពង​សំឡេង​រថយន្ត​របស់​គាត់​ជា​និច្ចកាល​ដើរ​ធម្មតា ប៉ុន្តែ​ថ្ងៃ​ខ្លះ​ក៏​មាន​បញ្ហា​មិន​ស្រួល​ដែរ​ពោល​គឺ​ធុងបាស់​រថយន្ត​អត់​បុក​លាន់ឮ​ញ័រ​កក្រើក​ខណៈ​ប្រព័ន្ធ

មាន​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា គ្រឿង​បំពង​សំឡេង​រថយន្ត​របស់​គាត់​ជា​និច្ចកាល​ដើរ​ធម្មតា ប៉ុន្តែ​ថ្ងៃ​ខ្លះ​ក៏​មាន​បញ្ហា​មិន​ស្រួល​ដែរ​ពោល​គឺ​ធុងបាស់​រថយន្ត​អត់​បុក​លាន់ឮ​ញ័រ​កក្រើក​ខណៈ​ប្រព័ន្ធ​ចាក់​គ្រឿង​បំពង​សំឡេង​ដើរ​ធម្មតា​គឺ​ឮ​តែ​សំឡេង​ច្រៀង​ស្រាល ។

ចំពោះ​ហេតុផល​នោះ​គឺថា ខណៈ​ពេល Speaker រថយន្ត​ទោរទន់​ទៅ​រក​ភាព​សឹក​រេច​រិល​និង​មានការ​បែកបាក់​ហើយ​នោះ​វា​ប្រាកដជា​ធ្វើ​ឲ្យ​ប្រព័ន្ធ Speaker បំពង​សំឡេង​បញ្ចេញ​មាន​ភាព​មិន​ប្រក្រតី​ដូច​ជា​ងាប់​សំឡេង​អ​ញ្ចឹ​ង​ដែរ ។

ប្រសិនជា Speaker មិន​ដំណើរការ​ពោល​គឺ​មិន​ឮ​សំឡេង​ចេញ​មក​ពី​គ្រប់​គ្រាប់​ធុងបាស់​ទេ បញ្ហា​គឺ​ច្រើន​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ក្បាល​បាស ់ឬ​សំណុំ​សំឡេង​របស់​ធុងបាស់​តែ​ម្តង ។ នៅ​ក្នុង​ករណី​ខ្លះ​ក៏​អាច​ជា​បញ្ហា​មួយ​ពាក់ព័ន្ធ​នឹង​បណ្តាញ​ខ្សែ​នៅ​ចន្លោះ​ក្បាល​ធុងបាស់ និង​Speaker​មេ​ដែរ​អាច​បណ្តាល​ឲ្យ​សំឡេង​ដែល​ប្រមូលផ្តុំ​ទាំងអស់​បែកខ្ញែក​ចេញ​ក៏​ថា​បាន ។ ដូចនេះ​ដើម្បី​សម្រួល​ដល់​ចំណុច​ចម្បង​ឬ​ឲ្យ​ចំ​គោលដៅ​ដែល​បង្ក​ជា​បញ្ហា​នេះ លោក​អ្នក​គួរតែ​យក​វា​ទៅ​ជួសជុល​ទើប​ជា​ការ​ប្រសើរ ។

នៅ​ក្នុង​ការ​ជួសជុល​គួរ​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់​ៗ​ដូច​ជា ពិនិត្យ​ទៅ​លើ​ខ្សែ​ត​ភ្ជាប់ Speaker ធ្វើតេស្ត Speaker ដោយ​សាកល្បង​ទាំង​ខ្សែ​ថ្មី និង​ចាស់​ដើម្បី​វាស់​ស្ទង់​មើល​ពី​កម្រិត​វ៉ុល​ភ្លើង​រត់​ជាដើម ៕