ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​រោគ​សញ្ញា​ជំងឺមហារីក​មាត់​ធ្មេញ​ច្រើន​កើត​លើ​មនុស្ស​ចាស់

9 ឆ្នាំ មុន

ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​រក​ឃើញ​អ្នក​កើត​ជំងឺមហារីក​មាត់​ធ្មេញ​មាន​ចំនួន​៣៣៨​នាក់ លុះ​មក​ដល់​ឆ្នាំ​២០១៥​នេះ អ្នក​ដែល​កើត​មាន​ជំងឺមហារីក​ក៏​មាន​ចំនួន​

ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​រក​ឃើញ​អ្នក​កើត​ជំងឺមហារីក​មាត់​ធ្មេញ​មាន​ចំនួន​៣៣៨​នាក់ លុះ​មក​ដល់​ឆ្នាំ​២០១៥​នេះ អ្នក​ដែល​កើត​មាន​ជំងឺមហារីក​ក៏​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​មុន​ដដែល គឺ​មិន​កើនឡើង​នោះ​ទេ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត គា​ម ប៊​ន ឯកទេស​ផ្នែក​ទន្តសាស្ត្រ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា វ័យ​ដែល​តែង​កើត​មាន​ជំងឺមហារីក​មាត់​ធ្មេញ​នេះ​ច្រើន​ជាងគេ​គឺ​ចាប់ពី​វ័យ​៥០​ទៅ​៧០​ឆ្នាំ ហើយ​រោគ​សញ្ញា​នៃ​ជំងឺមហារីក​មាត់​ធ្មេញ​នេះ​មាន​ដូច​ជា​៖

-​ចេញ​ដំបៅ​មាន​លក្ខណៈ​ខុស​ពី​ដំបៅ​ធម្មតា
-​នៅ​ពេល​ដែល​លោក​អ្នក​ស្ទាប​នោះ​មាន​សភាព​រឹង​នៅ​ជុំវិញ​ដំបៅ
-​រីឯ​នៅ​ចំ​កណ្តាល​ដំបៅ​មាន​សភាព​រលួយ
-​ចំពោះ​កោសិកា​ដែល​នៅ​ផ្នែក​ជុំវិញ​ដំបៅ​មាន​លក្ខណៈ​រឹង​ហើយ​ក្រហម ។
-​មាន​ឡើង​កូនកណ្តុរ​នៅ​នឹង​ថ្គាម​ទាំង​សងខាង
-​ដំបៅ​មហារីក​ខុស​ពី​ដំបៅ​ធម្មតា ព្រោះ​ដំបៅ​នេះ​មិន​ងាយ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ដូច​ដំបៅ​ធម្មតា​បាន​ឡើយ ។
-​ស្ថានភាព​ដំបៅ​មាន​រីក​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

គេ​ឃើញ​មនុស្ស​ចាស់​នៅ​ពេល​ដែល​គាត់​ឈឺធ្មេញ ហើយ​បាន​ទៅ​ដក​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​ច្បាស់លាស់​ជួនកាល​អាច​ក្លាយទៅជា​ជំងឺមហារីក​មាត់​ធ្មេញ​បាន ឬ​នៅ​ពេល​ដែល​មាន​អាការ​ហើម​ឈឺ​បន្ទាប់​ពី​ដក រួច​បែរជា​ប្រើប្រាស់​ឱសថ​បុរាណ​ដើម្បី​បំបាត់​ការ​ឈឺចាប់​នោះ​ទៅ​វិញ​ដែល​ជា​កត្តា​នាំ​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​បំផុត​។ ដូច្នេះ​បើ​ឃើញ​ថា មាន​អាការ​ហើម​នៅ​ពេល​ដែល​ដក​ធ្មេញ​រួច ត្រូវ​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជា​បន្ទាន់​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺមហារីក​ទាន់ ។
ជំងឺមហារីក​នេះ​ចាប់ពី​កើត​រហូត​វិ​វ​ឌ្ឍ​ទៅ​ជា​ធ្ងន់ធ្ងរ​គឺ​មាន​រយៈពេល​ពី​៣​ទៅ​៤​ខែ​យឺត​បំផុត​គឺ​រយៈ​៦​ខែ ដូច្នេះ​បើ​រក​ឃើញ​ជំងឺមហារីក​នេះ​មុន​បី​ខែ​អ្នកជំងឺ​អាច​មាន​សង្ឃឹម​រស់​ច្រើន​៕​