ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ជួញដូរ​ថ្នាំ​នេះ​យ៉ាង​សកម្ម​ផង ចាំ​មើល​ម្តងនេះ​បង្ក្រាប​ម៉េច​ដែរ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​មេបញ្ជាការ​រង​ទទួល​ការងារ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ…

ខេត្តកណ្តាល ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​មេបញ្ជាការ​រង​ទទួល​ការងារ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ ២១B មុខ​ដេប៉ូ​លក់​ប្រេង ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង ២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា កម្លាំង​មូលដ្ឋាន​ក្រុង​តា​ខ្មៅ ចុះ​ធ្វើការ​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ KEICHEING ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ស្ថិ​ង​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ កំពុង​ឈប់​ម៉ូតូ​រង់ចាំ​អ្នកទិញ​គ្រឿងញៀន​ពេល​នោះ​កម្លាំង​យើង​បាន​ហៅ​សួរនាំ និង​ត្រួតពិនិត្យ រក​ឃើញ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់​មធ្យម ម្សៅ​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម្សៅ​ខេ​) ចំនួន​០៧​កញ្ចប់ ដកហូត​ម៉ូតូ​០១​គ្រឿង ម៉ាក Air black ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ប្រាក់​រៀល​ចំនួន ២៣២០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៣០​ដុល្លារ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​នេះ ពី​ជនជាតិ​ចិន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​បន្ត ។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​កម្លាំង​ជំនាញ​បាន​បន្ត​ចុះ​ដល់​ផ្ទះ​ជនសង្ស័យ​ជួល​ស្នាក់​នៅ ស្ថិត​នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​បន្ថែម​ទៀត ។

ជនសង្ស័យ​ទី​១​ឈ្មោះ JiNYUAN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជួញដូរ​គ្រឿងញៀន​។ ទី​២ ឈ្មោះ CHANGFA ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ ជួញដូរ​គ្រឿងញៀន ។ និង​ទី​៣​ឈ្មោះ យៀ​ប​អាន់​ហ្វឿ​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។

ក្រោយ​ពេល​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន និង​ដកហូត​សម្ភារៈ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ម្សៅ​ក្រាម​ស ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន ១៣​កញ្ចប់​ធំ និង​០៨​កញ្ចប់​មធ្យម មាន​ទម្ងន់​១១៦៩.៣​ក្រាម ។ ថ្នាំ​គ្រវី​ចំនួន ០២​គ្រាប់ ។ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០២​គ្រឿង ។ រថយន្ត ០១​គ្រឿង ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ស្លាក​លេខ​2BH ។ សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន​ធំ ។ សំបក​ការ​ទូ​ស​កាំភ្លើង​បាញ់​រួច​ចំនួន ០១ (​វ៉ាង​ឌឺ​ឡុ​ង​)​។ ទូរ​សព្ទ័​ដៃ​ចំនួន ០៣​គ្រឿង និង​ឯកសារ​ពាក់​ព​ន្ធ័​មួយ​ចំនួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ស​ង្ស​យ័​ឈ្មោះ JINYUAN បាន​សារភាព​ថា ខ្លួន​បាន​ទិញ​សារធាតុ​ញៀន​ខុសច្បាប់​ពី​ឈ្មោះ ផាំង និង​អា​ឡុ​ង ជនជាតិ ម៉ា​ឡេ​ស៊ី ដែល​ស្នាក់​នៅ​ស្តាយ​ឡាញ អាគារ A ជាន់​ទី​២៧ បន្ទប់​លេខ ២៧០១ ។ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​លាវ ស្រេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល បាន​ដឹកនាំ​សម្របសម្រួល កម្លាំង​សម្ថ​កិច្ច​កងរាជអាវុធហត្ថ ចុះ​ឆែកឆេរ​បន្ទប់​ខាងលើ​នៅ​ចំណុច SKY LINE ផ្លូវ​១៣៤ ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ រក​ឃើញ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ សារធាតុ​ផ្សំ​ប្រភេទ ម្ស៉ៅ និង​ជេ​ល មួយ​កញ្ចប់​ទម្ងន់ ១៣៨៩.៦g ។ សារធាតុ​ប្រភេទ​ទឹក (​ដប​) និង​ថ្នាំ​អំ​ពូ​ល​មួយ​កញ្ចប់​ទម្ងន់ ១៤៤៤.២g ។ សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​កញ្ចប់​ទម្ងន់ ៦៤៥.៥g ។ ថ្នាំ​ពណ៌​ស្វាយ ១​កញ្ចប់​ទម្ងន់ ២០.៨g ។ ៥.​ស៊ឺ​មកា​ត​ទូរស័ព្ទ កាត​ធនាគា និង​នាម​បណ្ណ​ជា​ភាសាបរទេស​មួយ​ចំនួន ។ សម្ភារៈ​បម្រើ​សម្រាប់​ការ​ផលិត និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មាន​ទម្ងន់ ៦៧g ។ សៀវភៅ​កត់ត្រា​រូបមន្ត​ធាតុ​ផ្សំ​សារធាតុ​ញៀន​មួយ​ក្បាល ។ រថយន្ត​មួយ​គ្រឿង​ម៉ាក RANGE ROVER VOGUE ពណ៌​ខៀវចាស់ ផ្លា​ក់​ស្លាក​លេខ​ភ្នំពេញ និង​ឯកសារ​ពាក់​ព​ន្ធ័ ។ ឯកសារ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន ។

បច្ចុប្បន្ន ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​រុករក​ជនសង្ស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត ឯ​ជនសង្ស័យ​ទាំង ០៤​នាក់​និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ជំនាញ​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ