ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ធ្វើស្ករត្នោត​ហុយ

13 ឆ្នាំ មុន

ស្ករត្នោត​ហុយ ជា​ប្រភេទ​ស្ករ​ម្យ៉ាង ​ដែល​​គេ​បានធ្វើ​វា​ចេញ​​ពីទឹកត្នោត ដូចជា ស្ករ​ត្នោត​​ធម្ម​តា ។ ប៉ុន្តែ​គ្រាន់​​តែ​ប្រភេទ​​​ស្ករ​ត្នោត​​ហុយ ការ​សម្ងួត​វា​យូរ​​រហូត​ដល់​ស្ងួត ហើយស្ករ​​ហុយនេះ ​គេ​អាច​ចាប់កាន់ ឬ​រោយ​​វាបាន និងអាច​​យក​វា​ទៅ​ដាក់​ក្នុង​​ភេសជ្ជៈ​ផ្សេងៗ​បានដូចជា ស្ករស​ដែរ ។ ដើម្បី​ឱ្យ​ដឹង​កាន់តែ​​ច្បាស់​ពីរបៀប​​ធ្វើស្ករ​ហុយ ​​ខ្ញុំ​​សូមលើក​​យក​នូវ​បទពិសោធន៍​​របស់​លោកអ៊ំ​ ចាន់​ភឺន អាយុ​៦៥​ឆ្នាំ ជា​កសិករ​រស់​នៅ​ភូមិ​​ត្រពាំង​ស្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង គាត់​មាន​បទពិសោធន៍​​ល្អ​ក្នុង​ការ​ធ្វើ​ស្ករ​​ត្នោត​ហុយ ដែល​បង្ហាញ​​ជូន​ដូច​ខាង​ក្រោម៖
១-​សំភារ​សំរាប់​ធ្វើស្ករ​​ហុយ
-ខ្នាស​សំរាប់​កៀរ​ស្ករ​ប៉ាត​ខ្ទះ ខ្ទះ​ត្នោត​​សំរាប់​កូ​រ​ស្ករ
-រហាត់​​សំរាប់​វិត​ស្ករ ថា​ស​ហាល​ស្ករ
-​ថង់​សំរាប់​​ច្រក​ស្ករ​​ក្រោយ​​ពេលធ្វើ​រួច​
-កញ្ច្រែង​រែងស្ករ
-វែក​​សំរាប់ដួស​ស្ករ​ដាក់​ចូល​ក្នុង​​ថង់​ (ប្រើ​វែក​អា​លុយ​មីញ៉ូម ​ល្អ​ជាង​ប្រើ​​វែក​ដែក)
២-​របៀប​ធ្វើ​ ៖ របៀបធ្វើ​ស្ករ​ត្នោត​​ហុយ​មាន​បី​​ដំណាក់កាល

ស្ករត្នោត​ហុយ ជា​ប្រភេទ​ស្ករ​ម្យ៉ាង ​ដែល​​គេ​បានធ្វើ​វា​ចេញ​​ពីទឹកត្នោត ដូចជា ស្ករ​ត្នោត​​ធម្ម​តា ។ ប៉ុន្តែ​គ្រាន់​​តែ​ប្រភេទ​​​ស្ករ​ត្នោត​​ហុយ ការ​សម្ងួត​វា​យូរ​​រហូត​ដល់​ស្ងួត ហើយស្ករ​​ហុយនេះ ​គេ​អាច​ចាប់កាន់ ឬ​រោយ​​វាបាន និងអាច​​យក​វា​ទៅ​ដាក់​ក្នុង​​ភេសជ្ជៈ​ផ្សេងៗ​បានដូចជា ស្ករស​ដែរ ។ ដើម្បី​ឱ្យ​ដឹង​កាន់តែ​​ច្បាស់​ពីរបៀប​​ធ្វើស្ករ​ហុយ ​​ខ្ញុំ​​សូមលើក​​យក​នូវ​បទពិសោធន៍​​របស់​លោកអ៊ំ​ ចាន់​ភឺន អាយុ​៦៥​ឆ្នាំ ជា​កសិករ​រស់​នៅ​ភូមិ​​ត្រពាំង​ស្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំង គាត់​មាន​បទពិសោធន៍​​ល្អ​ក្នុង​ការ​ធ្វើ​ស្ករ​​ត្នោត​ហុយ ដែល​បង្ហាញ​​ជូន​ដូច​ខាង​ក្រោម៖ ១-​សំភារ​សំរាប់​ធ្វើស្ករ​​ហុយ -ខ្នាស​សំរាប់​កៀរ​ស្ករ​ប៉ាត​ខ្ទះ ខ្ទះ​ត្នោត​​សំរាប់​កូ​រ​ស្ករ -រហាត់​​សំរាប់​វិត​ស្ករ ថា​ស​ហាល​ស្ករ -​ថង់​សំរាប់​​ច្រក​ស្ករ​​ក្រោយ​​ពេលធ្វើ​រួច​ -កញ្ច្រែង​រែងស្ករ -វែក​​សំរាប់ដួស​ស្ករ​ដាក់​ចូល​ក្នុង​​ថង់​ (ប្រើ​វែក​អា​លុយ​មីញ៉ូម ​ល្អ​ជាង​ប្រើ​​វែក​ដែក) ២-​របៀប​ធ្វើ​ ៖ របៀបធ្វើ​ស្ករ​ត្នោត​​ហុយ​មាន​បី​​ដំណាក់កាល ដំណាក់កាល​ទី​១ ចាក់ទឹក​​ត្នោត​ពី​បំពង់​​ ចូល​ទៅ​ក្នុង​​ខ្ទះ​ត្នោត ដោយ​ច្រោះ​វា​ យក​កំទេច​កំទី​ចេញ​​ជាមួយនឹង​ស្បៃ​​ ដើម្បី​ការពារ​​កុំ​ឱ្យ​មាន​សំរាម​​នៅក្នុងស្ករ ។ ដាក់ទឹក​ត្នោត​រំងាស់​នៅ​​​លើ​ភ្លើង​រហូតឡើង​​ជើង​អង្ក្រង និងដាំ​ត្រូវ​ឧស្សាហ៍​កៀរ​យក​ពពុះ​​ជាប់​ខ្ទះ​កៀនៗ​ចេញ ។ ពេល​រំងាស់​​ត្រូវ​ដុត​ភ្លើង​​ឱ្យ​ឆេះ​​​​ជាប់​កុំ​ឱ្យ​រលត់ ព្រោះ​បើ​ភ្លើង​​ឆេះ​មិន​​ស្មើ​នាំ​ឱ្យ​ស្ករ​​ទៅជា​ក្រហម​ ឬ​ខ្លោច ។​ ដំណាក់​​កាល​ទី​២ ក្រោយពេល​​ស្ករ​ឡើង​​​ជើងអង្ក្រង ​ហើយ​ត្រូវ​ដាក់​​ចុះ​​ពីលើ​ភ្លើង វិត​ស្ករ​ចុះ​ឡើង​រហូត​វិត​លែង​​ចង់​កើត ។ បន្ទាប់​មក​​​យក​ខ្នៀស​ប៉ាត​ស្ករ​ឱ្យ​ពេញ​​ខ្ទះ រួ​ច​ដាក់ហាល​​ថ្ងៃ​ឱ្យស្ងួត ។ នៅពេលស្ករ​ស្ងួត យក​​ខ្នៀស​​​ទៅ​ឈូស​ទំលាក់​ចុះ​ក្រោម​ ជ្រុំ​​វា​ឱ្យ​ម៉ដ្ឋ រួច​យក​​កញ្ច្រែង រែង​អង្ករ​ទៅរែង​​យកតែ​ស្ករ​ម៉ដ្ឋ ​បន្ទាប់​មក​​ចាក់​ចូល​ទៅក្នុង​ខ្ទះ​ត្នោត​​ជ្រុំ​បន្តទៀត ធ្វើ​ដូច​នេះ​ដដែលៗ រហូត​ដល់អស់ ស្ករ ។ ដំណាក់កាល​ទី​៣ ស្ករ​ដែលបានរែង រួច​យក​វា​ទៅហាល​ថ្ងៃ​ឱ្យ​ស្ងួត រួច​ច្រក​ដាក់ក្នុង​កែវ ឬ​ថង់​​ចង​ឱ្យ​ជិត​មិន​ឱ្យ​​មាន​ខ្យល់​ចេញ​ចូលទេ ។ ការច្រក​ដាក់​ចូល​ទៅ​ក្នុង​ថង់​​ ធ្វើ​​ឱ្យ​បាន​លឿន​ដើម្បី​រក្សា​គុណ​ភាពស្ករ ព្រោះបើ​ស្ករ​​ប៉ះជា​មួយនឹង​អាកាស​ធាតុ​​ខាង​ក្រៅ​យូរ ​​នឹង​ងាយ​ជោរទឹក​ជ្រាយ​ជាប់គ្នា ។ នៅ​ពេល​ដួស​ស្ករ​ដាក់​ទៅ​ក្នុង​​​កែវ ឬ​ថង់ ហាម​យក​ដៃ​​ ឬ​របស់​ដែលមិនស្ងួត​ទៅប៉ះ​នឹង​ស្ករ ព្រោះ​វា​​អាច​នាំ​ឱ្យ​ស្ករ​ចេញ​ទឹក​រលាយ​ចូលគ្នា​។​ ៣-​ការ​រក្សា​ទុក​ -ត្រូវ​​ពិនិត្យ​​មើល​ស្ករ នឹងជឿ​ជាក់​ថា​ស្ករ​ហុយ ពិតជាស្ងួត​ល្អ ហើយទុក​ស្ករ​ឱ្យ​ត្រជាក់​មុន​ពេល​ដាក់ច្រក​​ក្នុង​ថង់ -​ត្រូវ​ដាក់ស្ករ​នៅកន្លែង​​ដែលមានលក្ខណៈ​​អាកាស​ធាតុ​​សមស្រប (ស្ងួត) ទើបយើង​អាច​រក្សា​​ភាពស្ងួត​​របស់​ស្ករ​បានយូរ ។​ ៤-​​ការប្រើប្រាស់​ ស្ករ​ហុយ​នេះ​មានលក្ខណៈ​ពិសេស​​ជាងស្ករ​ធម្មតា ដោយគេ​អាច​ប្រើ​ប្រាស់​​វា​ដាក់​​ជាមួយ​កា​ហ្វេ​ទឹក​ដោះគោ បានដូចស្ករ​​សដែរ និងក្រៅ​ពី​នេះ​គេ​អាច​ប្រើ​​បានជា​មួយ​មុខម្ហូប​​បានគ្រប់មុខ និង​បង្អែម​ទៀតផង ៕​ (ដកស្រង់ចេញពីទស្សនាវដី្តកសិករ)